Ad Code

សម្តេច​តេជោ​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ម៉ាកាវ

ម៉ាកាវ​ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ម៉ា​កាវ ទីក្រុង​ម៉ា​កាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ត្រូវ​នឹង​ម៉ោង​១០​និង​២៥​នាទី ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក​ម៉ាកាវ​លើក​ទី​៤ ដែល​នឹង​ប្រារព្ធ​ធ្វើ​ ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​តុលា។


វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​​​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រាក់ទាក់​ ពី​សំណាក់​ឯកឧត្ដម Tam Chon Weng រដ្ឋមន្ត្រី​សង្គមកិច្ច​ម៉ា​កាវ ព្រមទាំង​វត្តមាន​ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​ទីក្រុង​ម៉ា​កាវ និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជាច្រើនរូប។


តាម​កម្មវិធី​ដែល​បាល​គ្រោងទុក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ស្នាក់អាស្រ័យ​បំពេញ​ទស្សនកិច្ច​ការងារ​រយៈ​ពេល​២​យប់ នៅ​ទីក្រុង​ម៉ា​កាវ ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក​ម៉ា​កាវ​លើក​ទី​៤ មុននឹង​បន្តដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង ដើម្បី​ចូលរួម​សន្និសីទ​ពិសេស​របស់​គណបក្ស​នយោបាយ​នៅ​អាស៊ី​ស្តីពី​ផ្លូវ​សូត្រ រួមទាំង​ការ​បំពេញ​ទស្សនកិច្ច​ការងារ​ទៅកាន់​បណ្តា​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​នានា ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន៕


M11-10-15-c



សម្តេច​តេជោ​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ម៉ាកាវ

Post a Comment

0 Comments

Close Menu