Ad Code

បាតុភូត​ដ៏​អស្ចារ្យ​នៅ​ប្រាសាទអង្គរវត្ត

សៀមរាប​ ៖ ​មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ប្រាសាទអង្គរវត្ត និង​ត្រូវ​បាន​គេ​ធ្វើការ​ចែករំលែក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ នូវ​បាតុភូត​ដ៏​អស្ចារ្យ​នៃ​ប្រាសាទ​មួយ​នេះ ដែល​មាន​ពណ៌​លឿងទុំ​ដូច​មាស។


ទិដ្ឋភាព​ដ៏​កម្រ​បែបនេះ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ទៅ​ទស្សនា​ទីនោះ​ប្រទះឃើញ​កាលពី​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៥ ហើយ​បាន​បង្ហោះ​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។


ប៉ុន្តែ​បើ​តាម​អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​តុលា​នេះ​ថា ​នៅ​ប្រាសាទ​អង្គរ​វត្ត​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ពុំ​មាន​អ្វី​ប្រែប្រួល​ខុស​ពី​ធម្មតា​នោះ​ទេ។


យើង​មិន​ដឹង​ថា​ទិដ្ឋភាព​ខាង​លើ​ពិត​ជា​កើត​មាន​មែន​ ឬ​យ៉ាង​ណា​នោះ​ទេ ​ព្រោះ​ត្រូវ​បាន​បដិសេធ​ដោយ​អាជ្ញាធរ​អប្សរា។ ​ដូច្នេះ​សូម​បងប្អូន ​ដែល​បាន​ដឹង ​ឬ​​ឃើញ​ទិដ្ឋភាព​នេះ​មែន ​សូម​ជួយ​បញ្ជាក់​ការពិត​ផង៕


M11-10-15-b4 M11-10-15-b2 M11-10-15-b1 M11-10-15-b



បាតុភូត​ដ៏​អស្ចារ្យ​នៅ​ប្រាសាទអង្គរវត្ត

Post a Comment

0 Comments

Close Menu