Ad Code

ខឹង​ប្ដី​ផឹកស៊ី​បន្តិចបន្តួច ​ស្ត្រី​ជា​ប្រពន្ធ​​​​​រត់​ទៅ​ចង.ក​​ធ្វើ​អត្តឃាត

ឧត្តរមានជ័យ ​៖ ​លោក​វរសេនីយ៍ទោ​ហម ភិរម្យ​ អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៥​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៥​ នៅ​ភូមិ​សែន​មនោ​រម្យ​២​ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​.​មាន​ករណី​ចង់.ក​ធ្វើ​អត្តឃាត​មិនបាន​សម្រេច​ នៅ​​​ដីឡូត៍​ក្រោយ​ផ្ទះ​ឈ្មោះ​ម៉ៅ ម៉ាន​(​ហៅ សាក់​)។


ជនរងគ្រោះ​ឈ្មោះ​ហៀន សុគ​ន្ធី ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​តា​មាន់ សែន​ជ័យ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ត្រូវ​ប្តី​​​ជួយសង្គ្រោះ​ ដោយ​យក​ទៅ​​មណ្ឌល សុខភាព​គោក​ខ្ពស់។


លោក​វរសេនីយ៍ទោ​ហម ភិរម្យ អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា មូលហេតុ​​ ​​គឺ​ខឹង​​​ប្ដី​ផឹក​ស៊ី​​បន្តិចបន្តួច​កើត​ជា​ជម្លោះ​ពាក្យ​សម្ដី​​គ្នា​ឈាន​ដល់​ការ​ប៉ង​ធ្វើ​អត្តឃាត​តែម្ដង៕


M12-10-15-h1



ខឹង​ប្ដី​ផឹកស៊ី​បន្តិចបន្តួច ​ស្ត្រី​ជា​ប្រពន្ធ​​​​​រត់​ទៅ​ចង.ក​​ធ្វើ​អត្តឃាត

Post a Comment

0 Comments

Close Menu