Ad Code

អគ្គិភ័យ​​​លេប​ត្របាក់​កុដិ​លោក​១​ខ្នង​ទាំង​ព្រឹក,​​ ​ផ្អើល​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង

ឧត្តរមានជ័យ ​៖​ ​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែ​តុលា ឆ្នាំ​២០១៥ ​កុដិ​លោក​១​ខ្នង​​បាន​​រលំ​ភ្លើង​ទៀន​ ដែល​ដុត​ក្នុង​កុដិ​ បណ្ដាល​ឲ្យ​ឆេះ​ផ្អើល​ ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​វត្ត​ទាំង​ព្រឹក។


លោក​វរសេនីយ៍ត្រី​ស៊ូ នូវ អធិការ​ស្ដីទី​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះ​​ អគ្គិភ័យ​ឆេះ​កុដិ​​​ព្រះសង្ឃ​១ខ្នង​ នៅ​វត្ត​គ​រី​វ័ន្តណា​រាម ហៅ​វត្ត​ស្រឡៅ​ស្រោង ស្ថិតនៅ​ក្នុង​ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ កុដិ​១​ខ្នង​នោះ​មាន​ទំហំ​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ​ជញ្ជាំង​ក្តារ​ប្រក់​ស្បូវ ​ហើយ​ក្នុង​កុដិ​នោះ​មាន ប្រេងសាំង​ចំនួន​១០​លីត្រ ប្រេងម៉ាស៊ូត​ចំនួន​៥​លីត្រ ​និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន។


លោក​វរសេនីយ៍ត្រី​ស៊ូ នូវ អធិការ​ស្ដីទី​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ដោយ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ ​ដោយសារ​រលំ​ភ្លើង​ទៀន។ ចំណែក​ព្រះសង្ឃ​ដែល​គង់​ក្នុង​កុដិ​មាន​ចំនួន​២​អង្គ​ពុំ​មាន​រង​របួស​ទេ ដែល​ ១.​ព្រះនាម ស៊ុយ សិទ្ធ ព្រះជន្ម​២៦​ព្រះវស្សា ២.​ព្រះនាម សៀង ហៃ ព្រះជន្ម​១៥​ព្រះវស្សា។ ប៉ុន្តែ​ ​​​​សម្ភារៈ​នៅ​ក្នុង​កុដិ​ត្រូវ​ខូចខាត៕


M13-10-15-a2


M13-10-15-a1


M13-10-15-a



អគ្គិភ័យ​​​លេប​ត្របាក់​កុដិ​លោក​១​ខ្នង​ទាំង​ព្រឹក,​​ ​ផ្អើល​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង

Post a Comment

0 Comments

Close Menu