Ad Code

មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ បាន​រួមគ្នា​គោរព​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះ​នរោត្តម​សីហនុ

ស្វាយរៀង ៖ អាជ្ញាធរ​ខេត្ត ​កងកម្លាំងប្រដាប់អាវុធ​ មន្ត្រីរាជការ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ បាន​រួមគ្នា​គោរព​វិញ្ញាណក្ខន្ធ​សម្ដេច​ព្រះ​នរោត្តម​សីហនុ​ និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​១២០​អង្គ​។


ក្នុង​នោះ​ដែរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត​ និង​លោក​អភិបាលរង​ខេត្ត ក៏​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៣​ឆ្នាំ​ផង​ដែរ។​

ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥ នៅ​សួន​ពោធិ​ព្រឹក ​ស្ថិត​ក្នុង​ភូមិ​រោងបន្លែ​ សង្កាត់​ស្វាយរៀង​ ក្រុង​ស្វាយរៀង​ ខេត្ត​ស្វាយរៀង។​


សូម​បញ្ជាក់​ថា ព្រះករុណា ព្រះបាទ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​ បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ជា​ទី​ដែល​ព្រះអង្គ​យាង​ទៅ​ពិនិត្យ ព្រះរាជ​សុខភាព។ ព្រះអង្គ​យាង​ចូល​ទិវង្គត​ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា៕
Pisey-2015-10-15-full-B90Pisey-2015-10-15-full-B91 Pisey-2015-10-15-full-B93
Pisey-2015-10-15-full-B96
Pisey-2015-10-15-full-B97 Pisey-2015-10-15-full-B98



មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ បាន​រួមគ្នា​គោរព​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះ​នរោត្តម​សីហនុ

Post a Comment

0 Comments

Close Menu