Ad Code

ទុស្សេ​ខ្សែភ្លើង​សណ្ឋាគារ​Luxury​ឆេះ​អស់​មួយ​បន្ទប់​ សំណាងល្អ​សង្គ្រោះ​ទាន់

សៀមរាប ៖ សណ្ឋាគារ The Luxury ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​មួយ​បន្ទប់​ ដោយ​គេ​បាន​ដាក់​ការ​សង្ស័យ​ថា​ ទុស្សេ​ខ្សែភ្លើង​ តែ​សំណាងល្អ​ត្រូវ​បាន​អ្នកជិតខាង​ជួយ​ពន្លត់​ទាន់ពេល ​រីឯ​ក្រុម​ភ្ញៀវ​បាន​រត់ចេញ​ទាន់។


ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៥​ ស្ថិតនៅ​ចំណុច​ជាប់​របង​អតីត​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា​ខេត្ត ក្នុង​ក្រុម​ទី​១៤ ភូមិ វិហារ​ចិន​ សង្កាត់​ស្វាយដង្គំ ​ក្រុង​សៀមរាប។


តាម​សម្ដី​ពី​ម្ចាស់​សណ្ឋាគារ​បាន​ប្រាប់​ថា ​មុន​ពេល​កើតហេតុ​លោក​មិនបាន​ដឹង​ថា​ មាន​ភ្លើង​ឆេះ​ចេញ​ពី​បន្ទប់​នោះ​ទេ​ ព្រោះ​បន្ទប់​ដែល​ឆេះ​នេះ ​គ្មាន​ភ្ញៀវ​ស្នាក់នៅ​ក្នុង​នោះ​ទេ ​ហើយ​គាត់​បាន​ដោត​កង្ហារ​ទុក​នៅក្នុង​បន្ទប់​នោះ​ចោល ​ស្រាប់តែ​ហុយផ្សែង​ចេញពី​ក្នុង​បន្ទប់​ជាន់​ក្រោម​នោះ​ខ្ញុំ​សន្និដ្ឋាន​ថា​មកពី​ទុស្សេ​ខ្សែ​កង្ហារ​នោះ​ ទើប​ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍ ​ដើម្បី​ហៅ​ឡាន​ទឹក ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក នៅ​មិនឃើញ​ឡានទឹក​របស់​នគរបាល រហូតដល់​ឆេះ​ហុយ​ខ្លាំង​ទៅៗ​គ្មាន​នរណា​ចូល​បាន ដើម្បី​ពន្លត់​បាន​ឡើយ មានតែ​ប្រើ​បំពង់​បាញ់​ពន្លត់​អស់​ចំនួន​១០​បំពង់​ហើយ ទើប​ឃើញ​ឡានទឹក​របស់​កងរាជអាវុធហត្ថ​ខេត្ត​មកដល់​ជួយ​បាញ់​ពន្លត់​បាន​ដោយ ជោគជ័យ​។​


សមត្ថកិច្ច​បាន​បញ្ជាក់​ថា ម្ចាស់​សណ្ឋាគារ​មានឈ្មោះ សាំង វិទូ ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ។ ចំណែក​សម្ភារៈ​ខូចខាត​ដែល​ត្រូវ​ឆេះ​ដោយសារ​ទុស្សេ​ខ្សែភ្លើង​នៅក្នុង​បន្ទប់​គ្មាន​ភ្ញៀវ​ដេក​នោះ​មានៈ​ពូក​១,​ភួយ​១,​កន្លែង​ពោះគោ​ និង​កង្ហារ​ចំនួន​១​ផង​ដែរ។ ប៉ុន្តែ​គ្មាន​ប៉ះ​ពាល់​ដល់​ភ្ញៀវ​ដែល​បាន​ចូល​គេង​នៅ​បន្ទប់​ផ្សេងៗ​ទេ។ ពលរដ្ឋ​ស្នើ​ឲ្យ​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​ខេត្ត​


សៀមរាប ត្រូវ​មាន​ឆន្ទៈ​ចុះ​មក​ជួយសង្គ្រោះ​ឲ្យ​ទាន់ពេល និង​ជៀសវាង​លួច​ទាម​ទារ​លុយ​ស្ងាត់ៗ​ជា​ថ្នូរ​នឹង​ការ​មក​ជួយ​សង្គ្រោះ​៕


Nita-15-A-17-FullNita-15-A-18-FullNita-15-A-19-FullNita-15-A-20-Full


 




ទុស្សេ​ខ្សែភ្លើង​សណ្ឋាគារ​Luxury​ឆេះ​អស់​មួយ​បន្ទប់​ សំណាងល្អ​សង្គ្រោះ​ទាន់

Post a Comment

0 Comments

Close Menu