Ad Code

លោកតា​ម្នាក់​យក​លប​ទៅ​ដាក់​ត្រី​រអិល​ផ្កាប់មុខ​ឈ្លោះ​ទឹក​ស្លាប់​

ស្ទឹងត្រែង ​៖ ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​ឡើង​ដោយសារ​គេ​ប្រទះឃើញ​លោកតា​ម្នាក់​បាន​ដេក​ផ្កាប់​មុខ​ស្លាប់​នៅ​ចំណុច​មាត់​ត្រពាំង​ទឹក​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៥ ស្ថិត​ក្នុង​ភូមិ​ញ៉ា​ង​ស៊ុម ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ខណៈ​លោកតា​បាន​យក​លប​ទៅ​ដាក់​ត្រី​ក្នុង​ត្រពាំង​បណ្តាលឲ្យ​រអិលដួល​ផ្កាប់មុខ​ឈ្លោះ​ទឹក​ស្លាប់​តែម្ដង​។


លោក វ៉ា សុផាន់ អធិការ​ស្រុក​សៀម​ប៉ាង​បាន​ឲ្យ​ដឹង​ថា លោកតា​ដែល​លង់ទឹក​ត្រពាំង​ស្លាប់​នោះ​ឈ្មោះ​ សើយ កង ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ រស់នៅ​ញ៉ា​ង​ស៊ុំ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ​ខេត្ត​ស្ទឹងត្រែង។​


លោក​អធិការ​បាន​បន្ត​ទៀត​ថា ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ លោកតា​បាន​យក​លប​ទៅ​ដាក់​ត្រី​នៅ​ត្រពាំង​មួយ​កន្លែង ក្បែរ​ភូមិ​ដើម្បី​យក​មក​ធ្វើ​ម្ហូប និង​ខ្លះ​ទៀត​យក​ទៅ​លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ តែ​ដោយ​បាត់​លោកតា​ជិត​មួយ​ព្រឹក​មិន​ដឹង​ទៅ​ណា​? ស្រាប់តែ​នៅ​ម៉ោង​កើតហេតុ​ខាងលើ ក៏​ត្រូវ​បាន​គេ​ប្រទះឃើញ​លោកតា​ដេក​ផ្កាប់មុខ​នៅ​នឹង​ទឹក​ត្រពាំង​ស្លាប់ ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ពិនិត្យមើលតែម្តង។​


លោក​អធិការ​បន្ត​ថា​ តាម​ការ​ចុះ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ឃើញ​ថា​លោកតា​បាន​យក​លប​ទៅ​ដាក់​ត្រី តែ​ដោយសារ​លោកតា​មាន​វ័យ​ចំណាស់ កម្លាំង​ខ្សោយ​ ក៏បាន​រអិល​ជើង​ដួល​ផ្កាប់មុខ ទៅ​ក្នុង​ទឹក​ត្រពាំង​ងើប​មិន​រួច ក៏​បណ្ដាល​ឲ្យ​ឈ្លក់​ទឹក​ស្លាប់​បាត់​បង់ជីវិត​តែម្ដង​។ ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ឃើញ​ថា ការ​ស្លាប់​របស់​លោកតា​មិន​មាន​ការ​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម ឡើយ ហើយ​សមត្ថកិច្ច​ក៏បានប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីផងដែរ​៕




លោកតា​ម្នាក់​យក​លប​ទៅ​ដាក់​ត្រី​រអិល​ផ្កាប់មុខ​ឈ្លោះ​ទឹក​ស្លាប់​

Post a Comment

0 Comments

Close Menu