Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី៥​តុលា​កើតឡើង​៩​ករណី

ភ្នំពេញ ​៖​ ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន​៩​លើក ក្នុង​នោះ​យប់​៥​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ (​ប្រុស​) រង​របួស​ធ្ងន់​៥​នាក់ (​ប្រុស​) និង​របួសស្រាល​៤​នាក់ (​ស្រី​៣​នាក់​)​។​



នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​១៤​គ្រឿង​ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​, និង​រថយន្ត​ធុន​តូច៥​គ្រឿង​។​



ប្រភព​ព័ត៌មាន​ខាងលើ​ប្រាប់​បន្ត​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​២​លើក​,​ បត់​គ្រោះថ្នាក់​៣​លើក​,​ មិន​គោរព​សិទ្ធ​២​លើក និង​ស្រវឹង​២​លើក​ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១១​នាក់ (​យប់​៦​នាក់​)​។​



យោង​តាម​ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥​រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន ៨៥៧​គ្រឿង (​រថយន្ត​ធំ ២០២​គ្រឿង​) ស្មើ​នឹង​៨៧៤​ករណី​, ល្មើស​ក្រដាស​ស្នាម​៥៧១​គ្រឿង ស្មើនឹង​៥៧១​ករណី​, ចំណែក​ករណី​ល្មើស​បច្ចេកទេស​២៨៦​គ្រឿង​ស្មើនឹង​៣០៣​ករណី។ ដោយឡែក​សម្រាប់​ម៉ូតូ​នា​ថ្ងៃ​ដដែល​ត្រូវ​បាន​ផាកពិន័យ​សរុប​ចំនួន​៩៣១​គ្រឿង​៕

​​



គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី៥​តុលា​កើតឡើង​៩​ករណី

Post a Comment

0 Comments

Close Menu