Ad Code

មន្ត្រី​អាជ្ញាធរ​កាយ​ប្រឡាយ​ប្រទះឃើញ​រូបចម្លាក់ មាន​រាង​ដូច​សន្លឹក​សីមា

សៀមរាប ​៖ កាលពីដើម​ខែ​តុលា​ថ្មីៗ​នេះ ក្រុម​អភិរក្ស​ប្រាសាទ​បាន​ធ្វើ​ការ​កាយ​ប្រឡាយ​ដើម្បី​រំដោះ​ទឹក​ចេញពី​ប្រាសាទ​បន្ទាយ​ស្រី ស្រាប់តែ​ប្រទះ​នឹង​រូបចម្លាក់​ដែល​មាន​រាង​ដូច សន្លឹក​សីមា ដែល​គេ​ដាក់​តាំង​លម្អ​នៅ​តាម​ជ្រុង​ប្រាសាទ​បន្ទាយស្រី។


រូប​ចម្លាក់​ខាង​លើ​មាន​ទម្រង់​ជា រូប​គ្រុឌ និង​មាន​ក្បាច់លម្អ​ព័ទ្ធជុំវិញ ​ដែល​មាន​ទំហំ​ទទឹង​ប្រវែង ១២​សង់ទីម៉ែត្រ និង​បណ្ដោយ​ប្រវែង​២៩​សង់ទីម៉ែត្រ ធ្វើ​ពី​ថ្ម​ភក់​ពណ៌​ក្រហម​ ក្នុង​ទម្រង់​រចនាបថ​សម័យ​បន្ទាយស្រី។


មន្ត្រី​អភិរក្ស​ប្រាសាទ​ប្រចាំ​នៅ​ប្រាសាទ​បន្ទាយស្រី លោក សារាយ គឹម​ហួល បាន​បញ្ជាក់​ថា ក្រុម​ការងារ​អភិរក្ស​ប្រាសាទ​របស់​អាជ្ញាធរ​ជាតិ​អប្សរា តែងតែ​បំពេញ​កិច្ច​ការថែទាំ​ជាប្រចាំ​នូវ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ ក្នុង​បរិវេណ​ប្រាសាទ ​ក៏ដូចជា​ក្នុង​ឧទ្យាន​ទាំងមូល។ ដោយឡែក​ក្នុង​ពេល​កំពុង​កាយ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ប្រាសាទ​បន្ទាយស្រី​ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៥​នេះ ក្រុមការងារ​ក៏បាន​ប្រទះឃើញ​រូប​ចម្លាក់​នេះ។ លោក​លឹម ស្រ៊ូ ​អនុប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា បញ្ហា​រក​ឃើញ​នេះ​គឺជា​រឿង​ធម្មតា​ទេ ឲ្យ​តែ​យើង​កាយ​ដី​នៅ​ក្បែរ​ទីធ្លា​ប្រាសាទ​ពិតជា​អាច​ប្រទះឃើញ​វត្ថុ​អ្វី​១​ជាមិនខាន។


លោក​បន្តថា បច្ចុប្បន្ន​នេះ​រូប រូបចម្លាក់​ដែល​មាន​រាង​ដូច​ សន្លឹក​សីមា នេះ​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​ប្រាសាទ​បន្ទាយស្រី៕
M06-10-15-g1



មន្ត្រី​អាជ្ញាធរ​កាយ​ប្រឡាយ​ប្រទះឃើញ​រូបចម្លាក់ មាន​រាង​ដូច​សន្លឹក​សីមា

Post a Comment

0 Comments

Close Menu