Ad Code

សំណួរ​ត្រូវ​បាន​លើក​ឡើង​អំពី​ការសាងសង់​លំនៅឋាន​នៅ​ឯ​កន្លែង​ដែល​ការ​រអិល​បាក់​ដី​

បុគ្គលិក​សង្គ្រោះ​បន្ទាន់​បាន​ចំណាយពេល​បួន​ថ្ងៃ ​ដើម្បី​ជីក​យក​សាកសព​ចេញពី​ការ​រអិល​បាក់​ដី​ដ៏​ធំ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើនឡើង​ដល់​ទៅ​១៥២​នាក់​ដោយ​បាន​ចោទ​ជា​សំណួរ​ថា តើ​មូលហេតុ​អ្វី​ដែល​មនុស្ស​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​សាងសង់​លំនៅឋាន​នៅ​ឯ​មូលដ្ឋាន​នៃ​ជម្រាលភ្នំ​ដ៏​មាន​គ្រោះថ្នាក់​នៅ​ជិត​ទន្លេ​ដ៏​តូច​មួយ​។​



រថយន្ត​អេស្កាវ៉ាទ័រ​បាន​បន្ត​ជីក​យក​ភក់​រាប់ពាន់​តោន​ចេញពី​តំបន់​ដ៏​ធំ​នៅ​ជាយ​ទីក្រុង​ហ្គាតេម៉ាឡា​ដោយ​មិន​មាន​សង្ឃឹមថា នឹង​រក​ឃើញ​នរណា​ម្នាក់​ដែល​នៅ​រស់​រាន​មាន​ជីវិត​ឡើយ។


អ្នកសម្របសម្រួល​សេវា​សង្គ្រោះ​បន្ទាន់ Sergio cabanas បាន​និយាយ​ថា សាកសព​ជាច្រើន​ទៀត​ត្រូវ​បាន​គេ​រក​ឃើញ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​១៥២​នាក់ ​ខណៈ​មនុស្ស​ប្រហែល​៣០០​នាក់​នៅតែ​បាត់​ខ្លួន​។​



គណៈកម្មការ​បន្ធូរបន្ថយ​គ្រោះមហន្តរាយ​ជាតិ​របស់​ហ្គា​តេ​ម៉ា​ឡា​ដែល​គេ​ស្គាល់​ថា Conredបាន​និយា​យ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ព្រមាន​ពី​ហានិភ័យ​នេះ​ទៅកាន់​តំបន់​Cambrayចាប់តាំងពី​ឆ្នាំមុន​នឹង​បាន​ផ្ដល់​អនុសាសន៍​ថា ប្រជាពលរដ្ឋ​ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង​។​



នា​ពេល​បច្ចុប្បន្ន​គណៈកម្មការ​នេះ​បាន​ប្រកាស​តំបន់ Cambray ជា​តំបន់​មិនអាច​រស់នៅ​បាន​ ខណៈ​អ្នក​ស្រុក​ជាច្រើន​កំពុង​រស់​នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​។​



នាយក​នៃ​គណៈកម្មការ​នេះ​លោក Alejandro Maldonado បាន​និយាយ​ថា លោក​បាន​ព្រមាន​ដល់​អភិ​បាលក្រុង​Santa Catarina Pinula លោក​Tono Coro​ថា ទន្លេ​នេះ​អាច​នឹង​លេប​ត្របាក់​មូលដ្ឋាន​នៅ​ជំ​រាល​ភ្នំ​៕


AP




សំណួរ​ត្រូវ​បាន​លើក​ឡើង​អំពី​ការសាងសង់​លំនៅឋាន​នៅ​ឯ​កន្លែង​ដែល​ការ​រអិល​បាក់​ដី​

Post a Comment

0 Comments

Close Menu