Ad Code

តំបន់​ប្រតិបត្តិការ​សឹក​រង​ផ្នែក​អប់រំ​ចិត្តសាស្ត្រ​ ត្រូវ​បាន​យកចិត្តទុកដាក់​សម្រាប់​ផ្សព្វផ្សាយ​បំប៉ន​ស្មារតី​ដល់​យោធិន​

ឧត្តរមានជ័យ​ ៖  កំណែទម្រង់​ថ្មី​ នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តឧត្តរមានជ័យ បាន​ជំរុញ​ដល់​គ្រូ​បង្គោល ចុះ​ផ្សព្វផ្សាយ​អប់រំ​ចិត្តសាស្ត្រ​ដល់​អង្គភាព​ផ្នែក​សឹក​រង​ត្រពាំង​ប្រាសាទ ហើយក៏​ជា​តំបន់​ក្តៅ​មួយ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​សមរភូមិ​មុខ​ទិស​ទី​២ នៃ​យោធភូមិភាគ​ទី​៤។


ក្នុង​ឱកាស​ចុះ​អប់រំ​ផ្សព្វផ្សាយ​បំប៉ន​លើ​ផ្នែក​ស្មារតី ដល់​នាយទាហាន និង​ពលទាហាន ផ្នែក​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ ដោយ​លោក​វរសេនីយ៍ឯក អ៊ុច សា​រិ មេ​បញ្ជាការ​រង ទទួលបន្ទុក​ផ្នែក​ព័ត៌មាន​នយោបាយ និង​ជា​មេបញ្ជាការ​ប្រចាំ​ទិស​ស្រុក​ត្រពាំង​ប្រាសាទ នៃ​តំបន់​ប្រតិបត្តិការ​ខេត្ត​ឧត្តរ​មាន​ជ័យ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី នា​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥។


ក្នុង​ការ​អប់រំ​នយោបាយ​ចិត្តសាស្ត្រ សំរាប់​បំប៉ន​ស្មារតី​ដល់​ទាហាន លោក​វរសេនីយ៍ឯក អ៊ុច សា​រិ ជា​គ្រូ​បង្គោល​បាន​លើក​ឡើង​ពី​កម្រង​ឯកសារ​ជំនួយ​ដល់​ចំណេះដឹង ដូចជា លើ​ការវិវត្តន៍​នៃ​សភាព​ការណ៍​កើតឡើង នៅក្នុង​ប្រទេស និង​ក្រៅប្រទេស លើ​ពិភពលោក ការ​កើតឡើង​ នៃ​បដិវត្តន៍ បាន​ជះឥទ្ធិពល​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក ហើយនឹង​ការ​អនុវត្តន៍​ច្បាប់​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​ព្រឹត្តិការណ៍​មុន​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត​។ ដោយ​លោក​វរសេនីយ៍​ឯក អ៊ុច សា​រិ បាន​ធ្វើការ​បកស្រាយ​ជូន​ដល់​នាយទាហាន និង​ពល​ទា ហាន ដើម្បី​ជា​ចំណេះដឹង ដែល​អាច​យក​ទៅ​ផ្សព្វផ្សាយ​ដល់​អ្នក​ជំនាន់​ក្រោយ​ទៀត។


ចំពោះ​ការអប់រំ​ចិត្ត ក៏បាន​ផ្សព្វផ្សាយ ផែនការ​តួនាទី ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ ជា​កំណែទម្រង់​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដាក់​បន្ថែម​ទៀត សំរាប់​អនុវត្តន៍​បន្ត​ទៅ​នា​ពេល​ខាងមុខ លើ​ការកែទម្រង់​ស៊ីជម្រៅ នៅក្នុង​កិច្ច​ការងារ​រដ្ឋបាល​សាធារណៈ សំដៅ​អនុវត្តន៍​ប្រ​ទៅ​ដោយ​មាន​ប្រសិទ្ធភាព។


លោក​វរសេនីយ៍​ឯក អ៊ុច សា​រិ បាន​មានប្រសាសន៍​ធ្វើការ​ផ្តាំផ្ញើ​ដល់​សិក្ខាកាម នៅពេល​ត្រឡប់​ទៅវិញ ត្រូវ​ជួយ​ធ្វើ​ផ្សព្វផ្សាយ​បន្ត ចែករំលែក​ដល់​ក្មេង​ជំនាន់​ក្រោយ​ទៀត​។ ក្នុង​នោះ​ដែរ លោក​វរសេនីយ៍ឯក បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​អង្គភាព​ផ្នែក​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ក្នុង​រយៈកាល​កន្លងមក​។ ហើយ​ក្រៅពី​ការ​ខិតខំ​បំពេញ​ភារកិច្ច​បាន​យ៉ាង​ល្អ​ប្រសើរ ហើយ​អង្គភាព​បាន​បំពេញ​ចំណុច ឆក​ល្វែង​មួយចំនួន ធ្វើការ​កែលំអ លើ​បេសកកម្ម​របស់​យើង​កាន់​តែ​មាន​ប្រសិទ្ធភាព និង​រីកចម្រើន៕


Nita-6-A-37-FullNita-6-A-38-FullNita-6-A-39-FullNita-6-A-40-Full


 



តំបន់​ប្រតិបត្តិការ​សឹក​រង​ផ្នែក​អប់រំ​ចិត្តសាស្ត្រ​ ត្រូវ​បាន​យកចិត្តទុកដាក់​សម្រាប់​ផ្សព្វផ្សាយ​បំប៉ន​ស្មារតី​ដល់​យោធិន​

Post a Comment

0 Comments

Close Menu