Ad Code

បុរស​លក់​បុកល្ហុង​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ព្រួត​កាប់​យ៉ាង​ដំណំ​

​ត្បូងឃ្មុំ​ ៖ បុរស​ម្នាក់​មាន​មុខរបរ​ជា​អ្នកលក់​បុកល្ហុង ខណៈ​ពេល​ធ្វើដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​៣​នាក់​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​កាប់​ជនរងគ្រោះ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​នៅ​ល្ងាច​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥នៅ​ចំណុច​ផ្លូវលំ​ភូមិ​ឈូក​សណ្តល់ ឃុំ​រកាព​ប្រាំ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ។​

​ ​

បើ​តាម​ប្រសាសន៍​​ពី​លោក វរសេនីយ៍ត្រី​ឡុង សារិន​ប្រធាន​វេន​ប្រចាំ​បញ្ជា​ក្រុម​ទី​១​បាន​ឲ្យ​ដឹង​ថា ករណី​ហិង្សា​ដោយ​ចេតនា​នេះ ​បាន​កើត​ឡើង​នៅ​ចំណុច​ខាងលើ​ហើយ​បុរស​ជា​ជនរងគ្រោះ មាន​ឈ្មោះ​ធី ស៊ី​រ៉ាត់ អាយុ​២៤​ឆ្នាំ មា​ន​មុខរបរ​ជា​អ្នកលក់​បុកល្ហុង​តាម​ម៉ូតូ​កង់​៣ មាន​ទីលំនៅ​ភូមិ​ប្រផាត់ ឃុំរ​កាព​ប្រាំ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ។ ក្នុង​ខណៈ​ពេល​ជនរងគ្រោះ​កំពុង​ធ្វើដំណើរ​តាម​ម៉ូតូ​លក់​បុកល្ហុង​វិលត្រឡប់​ទៅផ្ទះ​វិញ ហើយ​ត្រូវ​ជនល្មើស​ចំនួន​៣​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ។ ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច​ជនល្មើស​បាន​រត់​គេច​ខ្លួន​ទៅ​ដោយ​សុវត្ថិភាព ហើយ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច និង​ក្រុម​គ្រួ​សារ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម។​

​ ​

ករណី​ខាង​លើ​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនល្មើស​ ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវ​ច្បាប់៕


7-10-2015a




បុរស​លក់​បុកល្ហុង​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ព្រួត​កាប់​យ៉ាង​ដំណំ​

Post a Comment

0 Comments

Close Menu