បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥នៅគេហដ្ឋានរបស់សពលោកប៉ុកសាលុយស្ថិតក្នុងភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ត្រីកែគីមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកឧបនាយករដ្ឋមន្ត្រីយឹមឆៃលីទទួលបន្ទុកក្រុមប្រឹក្សាជាតិស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទបានចូលរួមបំពាក់គ្រឿងឥស្សរិយយសមេដៃថ្នាក់ជាតូបការជាកិច្ចមច្ឆាមរណៈរបស់សពលោកប៉ុក សាលុយសមាជិកក្រុមប្រឹក្សាខេត្តដែលបានទទួលមរណភាពកាលពីពេលថ្មីៗកន្លងមកនេះ។
លោកប៉ុក សាលុយមានស្រុកកំណើតនៅស្រុកស្រែវាលក្រោម ភូមិបឹងឃ្លាំង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបាត់ដំបង លោកមានបងប្អូន៦នាក់លោកមានប្រពន្ធឈ្មោះឡុង សុផានិងមានកូន៦នាក់ ស្រី៥នាក់ លោករៀននៅស្រុកកំណើតរួចបន្តនៅវិទ្យាល័យមង្គលបូរី ក្នុងជំនាន់ក្រោយពីលោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាន។
លោកបានចូលធ្វើការដំបូងនៅខែមីនា ឆ្នាំ១៩៧៤ក្នុងរបបសាធារណរដ្ឋខ្មែរហើយពីក្រោយឆ្នាំ១៩៧៩មក ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាលោកធ្លាប់ធ្វើជាប្រធានយុវជនឃុំ ស្រុក អនុប្រធាន ប្រធានគណៈកម្មាធិការប្រជាជនស្រុក ប្រធានមន្ទីរគណៈកម្មាធិការប្រជាជនខេត្ត ជាអភិបាលស្រុក ជាអភិបាលរងខេត្ត ជាប្រធានក្រុមប្រឹក្សាខេត្តអាណត្តិទី១មុនស្លាប់លោកជាសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។ ឯតំណែងក្នុងបក្ស លោកជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត។ លោកមានជម្ងឺប្រចាំកាយមួយចំនួនដែរ។
នៅមុនស្លាប់ជម្ងឺធ្វើទុក្ខខ្លាំង ហើយក្រុមគ្រួសារដឹកទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យខេត្តសុរិន្ទប្រទេសថៃ។ តែទៅដល់ត្រឹមមន្ទីរពេទ្យស្រុកកាប់ឈើងជាប់នឹងព្រំដែនអន្តរជាតិអូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យ លោកបានគាំងបេះដូងស្លាប់នៅម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥លោកជាមន្ត្រីដឹកនាំម្នាក់ដែលស្មោះត្រង់ឥតងាករេចំពោះគណបក្សប្រជាជនកម្ពុជា ហើយមិនទទួលយកយោបល់ណាពីក្រៅទេហើយក៏មិននិយមសម្រេចចិត្តដោយខ្លួនឯងដែរ៕
បំពាក់គ្រឿងឥស្សរិយយសមេដាយថ្នាក់ជាតិតុបការជាកិច្ចមច្ឆាមរណៈរបស់សពលោកប៉ុកសាលុយ
0 Comments