Ad Code

រវល់​បំបៅ​ដោះ​កូន​ប្អូន​ កូនច្បង​ទៅលេង​ទឹកស្រះ​លង់ទឹក​ស្លាប់​

បាត់ដំបង ៖ ស្ត្រី​ម្នាក់​បាន​យំសោក​បោក​ខ្លួន​ដោយ​ក្តី​សោក​សង្រេង ខណៈ​ដែល​ឃើញ​កូនប្រុស​របស់​ខ្លួន​ដែល​ទើបតែ​មាន​អាយុ​៣​ឆ្នាំ ត្រូវ​បាន​លង់ទឹក​ស្រះ​ស្លាប់​នៅ​ខាងក្រោយ​ផ្ទះ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ត្រង់​ចំណុច​ភូមិ​កណ្ដាល ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង បន្ទាប់ពី​ស្ត្រី​ជា​ម្តាយ​រូប​នេះ​រវល់​បំបៅ​ដោះ​កូន​ដែល​នៅ​តូច​មិនទាន់​ដឹងក្តី​ម្នាក់ទៀត។​


​បើ​តាម​ការ​រៀប​រាប់ទាំង​អួល​ដើម.ក​ពី​ស្ត្រី​ជា​ម្តាយ​បាន​និយាយ​ថា កូនប្រុស​របស់​គាត់​មានឈ្មោះ ពយ ករុណា អាយុ​៣​ឆ្នាំ រស់នៅ​ត្រង់​ចំណុច​កើត​ហេតុ​ខាងលើ​ដោយ​នៅ​មុន​ពេល​កើតហេតុ​ប្ដី​របស់​អ្នកស្រី​មិនបាន​នៅផ្ទះ​ទេ ដោយ​គាត់​បាន​ចេញទៅ​ប្រកបការងារ​ដោយ​ទុក​ឲ្យ​អ្នកស្រី​នៅ​មើល​ផ្ទះ និង​ថែរក្សា​កូន​ទាំងពីរ​នាក់​នៅក្នុង​បន្ទុក។​


​ស្ត្រី​រូប​នេះ​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​ខ្លួន​កំពុងតែ​បំបៅ​ដោះ​កូន​ដែល​នៅ​តូច​ដោយសារ​វា​យំ​ពេក ហើយ​ចំណែក​កូនច្បង​ក៏​នៅ​ដើរលេង​ក្បែរៗ​ផ្ទះ​នោះ​ដែរ ប៉ុន្តែ​ក្នុង​រយៈ​តែមួយ​ប៉ប្រិចភ្នែក​តែ​ប៉ុណ្ណោះ ពេល​ដែល​ខ្លួន​ដាក់​កូន​ឲ្យ​ដេក​ក៏​ដើររក​កូនច្បង​លែង​ឃើញ​តែម្តង បើ​ទោះ​បីជា​ខំប្រឹង​ស្រែក​ហៅ​យ៉ាងណាក៏ដោយ លុះ​ពេល​ដើរ​ទៅ​រក​ដល់​មាត់​ស្រះ​ទឹក​ដែល​នៅ​ខាងក្រោយ​ផ្ទះ​ប្រហែល​៣០​ម៉ែត្រ ទើប​បាន​ប្រទះឃើញ​ស្បែកជើង​កូន​ក៏​មាន​ការតក់ស្លុត​យ៉ាង​ខ្លាំង ដោយ​បាន​ស្រែកហៅ​អ្នក​ភូមិ​ឲ្យ​គេ​ជួយ ព្រោះ​អាច​សន្និដ្ឋាន​បាន​ថា កូនប្រុស​របស់​ខ្លួន​ប្រាកដជា​លង់​នៅក្នុង​ទឹកស្រះ​នេះ​ជា​មិនខាន។​


​ទីបំផុត​ក្រោយពេល​ដែល​មាន​ប្រជាពលរដ្ឋ​ក៏ដូចជា​សមត្ថកិច្ច​មូលដ្ឋាន​បាន​ជួយ​ជ្រោមជ្រែង​ស្វះ​ស្វែង​រក​ក៏បាន​ប្រទះឃើញ​កូនប្រុស​នោះ​នៅក្នុង​ទឹកស្រះ​មែន ដោយមាន​សភាព​ស្លេកស្លាំង ហើយ​បាន​ផុតដង្ហើម​បាត់​ទៅ​ហើយ។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​សម្រែក​របស់​ស្ត្រី​ជា​ម្តាយ​កាន់តែ​ឮ​ខ្លាំង​ឡើង​ដោយ​ក្តី​អាឡោះអាល័យ។​


​បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ​ក្រុម​គ្រួសារ និង​សាច់ញាតិ​បាន​រៀបចំ​ធ្វើ​បុណ្យសព​ឲ្យ​កុមារ​ដ៏​អភ័ព្វ​នេះ​ហើយ ដែល​ពិធីបុណ្យ​នេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​មានការ​អាណិតអាសូរ​យ៉ាង​ក្រៃលែង៕


31-10-2015r5


31-10-2015r4



រវល់​បំបៅ​ដោះ​កូន​ប្អូន​ កូនច្បង​ទៅលេង​ទឹកស្រះ​លង់ទឹក​ស្លាប់​

Post a Comment

0 Comments

Close Menu