Ad Code

អភិបាលខេត្ត​បាត់ដំបង​គោរព​វិញ្ញាណក្ខន្ធ​សព​អតីត​អភិបាលរង​ខេត្ត​បន្ទាយ​មា​ន័យ​

បន្ទាយមានជ័យ ៖ លោក អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ និង​លោក ចាន់ សុផល អភិបាលខេត្ត​បាត់​ដំបង​បាន​ដឹកនាំ​មន្ត្រីរាជការ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ប៉ុក សា​លុយ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​ដែល​បាន​ទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ដោយ​ជំងឺ​គាំងបេះដូង​កាលពី​រសៀល​ទី​២៩ ខែតុលា ឆ្នាំ​២០១៥​។


គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​ទទួល​មរណភាព​លោក ប៉ុក សា​លុយ បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ខួប​លើក​ទី​១១​នៃ​ការ​គ្រង​រាជ​សម្បត្តិ​របស់​ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នៅ​សាលាខេត្ត​បន្ទាយមានជ័យ ក្រោយពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ស្រាប់តែ​ជំងឺ​បេះ​ដូង​រើ​ឡើង​ ពេលនោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹកជញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ​ ដើម្បី​ព្យាបាល​រោគ​។​លុះ​ល្ងាច​ថ្ងៃ​ដដែល​លោក ប៉ុក សា​លុយ បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​គាំងបេះដូង​នៅ​ប្រទេស​ថៃ​។​


​សព​លោក​ប៉ុក សា​លុយ ត្រូវ​បាន​តម្កល់ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​របស់​លោក​នៅ​ឃុំ​ ឫស្សី​ក្រោក ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។​


ឯកឧត្តម ប៉ុក សា​លុយ ​ពី​មុ​ន​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​លោក​ជា​អភិបាលស្រុក​មង្គល​បូរី ស្រុក​ថ្មពួក​ ហើយ​ត្រូវ​បាន​ឡើង​កាន់​ជា​អភិបាលរង​ខេត្ត ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​នេះ​ និង​បន្ត​មក​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយ​មាន​ជ័យ។​


ជាមួយ​នឹង​ពិធី​បុណ្យសព​នេះ​ដែរ​នៅ​រសៀល​ថ្ងៃទី​៣១ ខែ​តុលា​ ឆ្នាំ២០១៥​តាម​កម្មវិធី​គ្រោងទុក​លោក ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន និង​លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នឹង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ប៉ុក សា​លុយ​នេះ​ដែរ​៕


31-10-2015l1


31-10-2015l



អភិបាលខេត្ត​បាត់ដំបង​គោរព​វិញ្ញាណក្ខន្ធ​សព​អតីត​អភិបាលរង​ខេត្ត​បន្ទាយ​មា​ន័យ​

Post a Comment

0 Comments

Close Menu