Ad Code

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ឧបត្ថម្ភ​ថវិកា​៤​លាន​រៀល​ជូន​ស្ត្រី​ ដែល​មាន​ជំងឺ​បេះដូង​ប្រហោង​ធ្ងន់ធ្ងរ

ភ្នំពេញ ​៖ ​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥​នេះ​ លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត​បាន​នាំ​យក​ថវិកា​​ចំនួន​៤​លាន​រៀល ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភ​ជូន​ស្ត្រី​ឈ្មោះ​គីម ហេង អាយុ ឆ្នាំ មុខរបរ​ជា​កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​រស់នៅ​ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ ដែល​មាន​ជំងឺ​​​បេះដូង​ប្រហោង​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ការវះកាត់​ដោយ​ជោគជ័យ​រួច​ផុត​ពី​សេចក្តីស្លាប់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ និង​មន្ទីរពេទ្យ​កាល់ម៉ែត។


M31-10-15-h3


លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ថា សម្តេច​តេ​ជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​ការ​ស្នើ​ឲ្យ​​​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅតាម​ទីជនបទ​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា អ្វី​ឡើយ​។ ជាក់ស្តែង​ថ្ងៃនេះ​  ក្រៅពី​បញ្ជូន​ប្អូនស្រី​មក​ទទួល​ការវះកាត់​បេះដូង​ប្រហោង ​និង​ព្យាបាល​ដោយ​ជោគជ័យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្រោម​ការ​យកចិត្តទុកដាក់​សម្របសម្រួល​ពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ហើយ​នោះ សម្តេច​ក៏បាន​គិតគូរ​ពី​ជីវភាព​រស់នៅ​របស់​ប្អូនស្រី​ ដោយ​​​ឧបត្ថម្ភ​ជា​ថវិកា​ប្រកបដោយ​សន្តាន​ចិត្ត​សប្បុរសធម៌ មនុស្សធម៌​ចំពោះ​ប្រជាពលរដ្ឋ។


M31-10-15-h2

ស្រី្ត​ឈ្មោះ​គីម ហេង​ ​ដែល​បាន​ទទួល​បាន​វះកាត់​ដោយ​ជោគជ័យ ​និង​ក្រុម​គ្រួសារ បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ និង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឯកឧត្តម​ ​ហ៊ុន ម៉ា​ណែ​ត​ ​និង​លោកជំទាវ​ ​និង ឯកឧត្ដម​បណ្ឌិត គុណ ញឹម​ និង​លោកជំទាវ វេជ្ជបណ្ឌិត​ជំនាញៗ ព្រមទាំង​ក្រុមការងារ​ទាំងអស់​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​គាត់​ប្រកបដោយ​សន្តាន​ចិត្ត​មនុស្សធម៌​ ដែល​សកម្មភាព​ដ៏​ល្អ​ប្រពៃ​ និង​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​នេះ ​មិន​ដូច​ទៅ​ការ​និយាយ​ក្នុង​ន័យ​អវិជ្ជមាន​របស់​បុគ្គល​បម្រើ​នយោបាយ​អគតិ​មួយ​ចំនួន​នៅក្នុង​មូលដ្ឋាន​របស់​បងស្រី​ឡើយ៕




M31-10-15-h1



សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ឧបត្ថម្ភ​ថវិកា​៤​លាន​រៀល​ជូន​ស្ត្រី​ ដែល​មាន​ជំងឺ​បេះដូង​ប្រហោង​ធ្ងន់ធ្ងរ

Post a Comment

0 Comments

Close Menu