Ad Code

លួច​ម៉ូតូ​ជាប់ឃុំ៤លើក ​ពេល​ចេញ​មកវិញ​លួច​ម៉ូតូ​ទៀត​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ជា​លើក​ទី៥

កំពង់ចាម ​៖ ​អតីត​ទណ្ឌិត​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៤លើក​រួច​មក​ហើយ​ ពេល​ចេញ​មកវិញ​មិន​រាងចាល​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​ម៉ូតូ​នៅ​ក​ន្លែ​ង​ទទួល​ផ្ញើ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទី​ពន្ធ​នាគារ​ជា​លើក​ទី៥សារជាថ្មី​ម្តង​ទៀត។​

​ ​

លោក អាន វុ​ធ នាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០នាទី​យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥​នៅ​កន្លែង​ទទួល​ផ្ញើ​កង់​ម៉ូតូ​ស្ថិត​ក្នុងភូមិ​ទី​១១ សង្កាត់​កំពង់​ចាម ​ក្រុង​កំពង់ចាម។​



​លោក អាន វុ​ធ បាន​បញ្ជាក់​ថា ​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​នេះ​ឈ្មោះ​ ហេង សុភាព ហៅ ផល ហៅ សិ​ដ្ឋ ភេទ​ប្រុស​ អាយុ​៣៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី​ ឃុំ​រកា៣ ​ស្រុក​កែវ​សី​ម៉ា​ ខេត្ត​មណ្ឌល​គី​រី​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជាក់ស្តែង​នៅ​ពេល​កំពុង​ធ្វើ​សកម្មភាព​កាច់​សោ​ម៉ូតូ​នៅ​កន្លែង​ផ្ញើ​កើតហេតុ​ខាងលើ។​



​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥​វេលា​ម៉ោង​ប្រហែល​៨​យប់​ខ្លួន​បាន​ទិញ​កូនសោ​ម៉ូតូ​ចំនួន៤​រួច​ដើរទៅ​កន្លែង​ផ្ញើ​ម៉ូតូ​នៅ​ក្បែរ​តាំង​ពិព័រណ៍​ជិត​មាត់​ទន្លេ​ ហើយ​បន្លំ​ចូល​ហែក​សំបុត្រ​ម៉ូតូ​រួច​បណ្ដើរ​ចេញ​បម្រុង​ជិះ​គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ និង​អ្នកយាម​នៅ​ទីនោះ​ឃើញ​ចាប់​ខ្លួន​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម។​



​ជនសង្ស័យ ហេង សុភាព បាន​បន្ត​ថា ​កន្លងមក​ខ្លួន​ធ្លាប់​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន​៤​លើក​រួច​មក​ហើ​យ​គឺ លើក​ទី១​នៅ​ចុងឆ្នាំ​២០០១លួច​ម៉ូតូ​នៅ​ខេត្តកំពង់ចាម​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​អស់​រយៈពេល២​ខែ​ទើប​ដោះលែង​មកវិញ។​ ​លើក​ទី២នៅ​ឆ្នាំ​២០០២លួច​ម៉ូតូ​នៅ​ក្រុង​កំពង់ចាម​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាច្រើន​ខែ។​ លើក​ទី៣​លួច​ម៉ូតូ​នៅ​ក្រុង​កំពង់ចាម​ដដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ដូច​មុន​ទៀត។​ លើក​ទី៤​នៅ​ឆ្នាំ២០១៤លួច​ម៉ូតូ​Scoopy​នៅ​មន្ទីរ​សាធារណការ​ខេត្ត​កំ​ពង់​ចាម​ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​អស់​ជាច្រើន​ខែ​រហូតដល់​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥​ទើប​ដោះលែង​វិញ។​ នៅពេល​ចេញពី​ពន្ធនាគារ​ខ្លួន​ក៏​ទៅផ្ទះ​បងប្អូន​នៅ​ខេត្ត​មណ្ឌលគីរី​នៅ​ទីនោះ​អស់​រយៈពេល​ជាង​១ខែ​រហូតដល់​ថ្ងៃទី២៩ ខែតុ​លា ឆ្នាំ២០១៥​ទើប​ចេញពី​មណ្ឌលគីរី​មក​ដេក​នៅ​ស្នួល​ ខេត្តក្រចេះ​បាន១យប់​។​ លុះដល់​ថ្ងៃទី៣០ ខែតុ​លា ឆ្នាំ២០១៥​ក៏​ជិះ​រថយន្តឈ្នួល​មក​ខេត្តកំពង់ចាម​ចូល​លួច​ម៉ូតូ​នៅ​កន្លែង​ផ្ញើ​ក្បែរ​តាំង​ពិព័រណ៍​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជា​លើក​ទី​៥។​


លោក ស៊ឹង ចាន់​អូន អធិការ​នគរបាល​ក្រុង​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១​៥​​សមត្ថកិច្ច​នឹង​បញ្ជូន​សំណុំរឿង​ និង​ជន​សង្ស័យ​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ និង​ត្រូវ​តុលា​ការ​ចេញ​ដីកា​ឃុំខ្លួន​ជា​លើក​ទី​៥៕


31-10-2015zd2


31-10-2015zd4​​



លួច​ម៉ូតូ​ជាប់ឃុំ៤លើក ​ពេល​ចេញ​មកវិញ​លួច​ម៉ូតូ​ទៀត​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ជា​លើក​ទី៥

Post a Comment

0 Comments

Close Menu