Ad Code

យន្តហោះ​ដឹក​អ្នក​ដំណើរ​រុស្ស៊ី​ជាមួយ​មនុស្ស​ជាង​២២០នាក់បាន​ធ្លាក់​ក្នុង​ឧបទ្វីប​ស៊ី​ណៃ ​(update)

យន្តហោះ​មួយ​គ្រឿង​របស់​ប្រទេស​រុស្ស៊ី​កំពុង​ផ្ទុក​អ្នកដំណើរ​ជាង ២២០ នាក់​​បាន​ធ្លាក់​ក្នុង​តំបន់ ឧប​ទ្វីប​ស៊ី​ណៃ (Sinai.) របស់​អេហ្ស៊ីប។​


លោក​នាយករដ្ឋមន្ត្រី ​អេ​ហ្ស៊ី​ប (Sherif Ismail) អ៊ី​ស្មេ​ល ​បាន​បញ្ជាក់​ថា យន្តហោះ​មួយ​គ្រឿង​របស់ ប្រទេស​រុស្ស៊ី​បាន​ធ្លាក់​ក្នុង​តំបន់​ឧបទ្វីប​ស៊ី​ណៃ​។​


ប្រភព​ពី​ប្រទេស​រុស្ស៊ី​ឲ្យ​ដឹង​ថា ជើងហោះហើរ​កូ​ឡា​វី​យ៉ា 7K9268 ( Kolavia Flight 7K9268 )​បាន​បាត់​ចេញ​ពី​ប្រព័ន្ធ​រ៉ា​ដា២៣នាទី បន្ទាប់​ពី​ហោះ​ឡើង​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​Sharm El-Sheikh​។​


យន្តហោះ​ដែល​បាន​បាត់​ចេញពី​ប្រព័ន្ធ​រ៉ា​ដា និង​ធ្លាក់​ក្នុង​តំបន់​ឧបទ្វីប​ស៊ី​ណៃ​បាន​កំពុង​ធ្វើ​ដំណើរ មក​ពី​រមណីយដ្ឋាន​Sharm El-Sheikh របស់​អេ​ហ្ស៊ី​ប​ទៅកាន់​តំបន់ សេន Petersburg របស់​ប្រទេស​រុស្ស៊ី។ យន្តហោះ​នេះ​ជា​របស់​ក្រុមហ៊ុន​អាកាស ចរ ណ៍ Kogalymavia airline,​ ដែល​ជា​ក្រុមហ៊ុន​អាកា​សចរណ៍​តូច​មួយ​មាន​មូលដ្ឋាន​នៅ ប្រទេស​ស៊ី​បេ​រី​( Siberia. )។​


ប្រភព​ពី ប្រទេស​អេហ្ស៊ីប​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា មនុស្ស​ជាង ២១២នាក់ ​នៅ​លើ​យន្តហោះ នៅពេល​ធ្លាក់​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​ជន​ជាតិ​រុស្ស៊ី ដោយឡែក​ប្រភព​ពី​ប្រទេស​រុស្ស៊ី​វិញ​បានដាក់​ចំនួន២២៤នាក់៕



យន្តហោះ​ដឹក​អ្នក​ដំណើរ​រុស្ស៊ី​ជាមួយ​មនុស្ស​ជាង​២២០នាក់បាន​ធ្លាក់​ក្នុង​ឧបទ្វីប​ស៊ី​ណៃ ​(update)

Post a Comment

0 Comments

Close Menu