Ad Code

ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ជាមួយ​ថ្នាំញៀន​១​សុង​ស្មើ​នឹង​២​ពាន់​គ្រាប់

បាត់ដំបង​ ៖ ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំពៅលូន​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ជាមួយ​នឹង​ថ្នាំញៀន​១​សុង​ ស្មើនឹង​២​ពាន់​គ្រាប់​នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ចំណុច​បេងត្រេត​ ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង។


ជនសង្ស័យ​ឈ្មោះ​សុខ ធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​លំនៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ដោយ​ចោទ​ពី​បទ​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​គ្រាប់។ នៅ​ក្នុង​នោះ​​ដែរ ​សមត្ថកិច្ច បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​១​សុង​(១០​កញ្ចប់​) ស្មើនឹង​២​ពាន់​គ្រាប់។


បច្ចុប្បន្ន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន​កំពុង​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​​​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​ខេត្ត និង​កំពុង​ស្រាវជ្រាវ​បន្ត​ស្វែងរក​បក្ខពួក​ផ្សេងទៀត៕


M07-10-15-g1



ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ជាមួយ​ថ្នាំញៀន​១​សុង​ស្មើ​នឹង​២​ពាន់​គ្រាប់

Post a Comment

0 Comments

Close Menu