Ad Code

អ៊ឹម ជីវ៉ា រៀបចំ​បាយ​ជិត​៤០០​ប្រអប់​ចែក​ជូន​ចាស់ជរា​នៅ​ភ្នំ​តា​ម៉ៅ​

ភ្នំពេញ ៖ ខ្ញុំ និង​សិល្បករ​ខ្មែរ​ជាច្រើន​បាន​រៀបចំ​បាយ​ចំនួន​៣៥០​ប្រអប់​សម្រាប់​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត ​ក៏ដូចជា​ចាស់ជរា​សម្រាប់​ថ្ងៃនេះ​នៅ​ភ្នំ​តា​ម៉ៅ គឺ​ពិតជា​សប្បាយ​ក្នុង​ការ​ធ្វើបុណ្យ ​និង​ចែកទាន​ខ្លាំង​ណាស់​ ទោះបី​ហត់​បន្តិច​មែន ​តែ​ចិត្ត​ពោរពេញ​ទៅ​ដោយ​សទ្ធា​ជ្រះថ្លា។ នេះ​ជា​ការ​លើកឡើង​របស់​តារា​សម្តែង​ប្រុស​ លោក អ៊ឹម ជីវ៉ា បង្ហាញ​ប្រាប់​មិត្តភ័ក្ដិ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​។​


បន្ថែម​ពី​នេះ​ លោក អ៊ឹម ជីវ៉ា បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នា​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០១៥​ថា នា​ឱកាស​រដូវ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ លោក​ និង​សិល្បករ​ប្រុស​-​ស្រី​រួម​ទាំង​សប្បុរសជន​នៅ​ក្រៅ​ស្រុក​កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​តុលា បាន​នាំ​គ្នា​រៀបចំ​ខ្ចប់​បាយ​ និង​ម្ហូប​មាន​ចំនួន​៣៥០​ប្រអប់​នាំ​យក​ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចាស់ជរា និង​អ្នក​សុំទាន​នៅ​ចំណុច​ភ្នំ​តា​ម៉ៅ ​ស្ថិត​ក្នុង​ខេត្ត​តាកែវ។​


តារា​សម្ដែង​លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់​ថា​ ក្រុម​សិល្បករ​ដែល​បាន​ទៅ​ចូលរួម​ជាមួយគ្នា​នោះ​រួមមាន អតីត​តារា​កំប្លែង ​ឧកញ៉ា​ឃ្លោក​,​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោក ​សុះ ម៉ាច ,​លោក សន វិ​ជ្ជ​បុត្រ​, អ្នកស្រី ចាន់ តារា​ទី ,​លោក ហេង ស៊ី​មង រួម​នឹង​សិល្បករ​-​សិល្បៈ​ការិនី​នៅ​ក្នុង​សមាគម​ខ្មែរ​ជាច្រើន​ដួង​ផ្សេងទៀត​បាន​រួម​គ្នា​ធ្វើ​ចង្ហាន់ ទេយ្យទាន បាយ​ និង​ម្ហូប​ដើម្បី​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្តភ្នំ​តា​ម៉ៅ និង​រៀបចំ​បាយ​ម្ហូប​៣៥០​ប្រអប់​យក​ទៅ​ចែក​ជូន​ចាស់ជរា និង​ប្រជាពលរដ្ឋ​នា​ឱកាស​កាន់​បិណ្ឌ​ទី​០៩។​


លោក អ៊ឹម ជីវ៉ា បាន​បន្ថែម​ថា នេះ​មិនមែន​ទើបតែ​ជា​លើកទីមួយ​ទេ​ដែល​រូបលោក​ និង​ក្រុម​សិល្បករ​ខ្មែរ​ជាច្រើន​ផ្សេងទៀត​បាន​នាំ​គ្នា​យក​ចង្ហាន់ ទេយ្យទាន បាយ និង​ម្ហូប​ប្រគេន​ព្រះសង្ឃ​គង់​នៅ​តាម​ទី​វត្ត​អារាម​នានា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នោះ​។​


ជាក់ស្ដែង​ គឺ​ចាប់​តាំងតែ​ពី​ឱកាស​កាន់បិណ្ឌ​មួយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មក​ម្ល៉េះ​ដែល​ក្រុម​សិល្បករ​ខាងលើ​បាន​រួម​គ្នា​ធ្វើបុណ្យ​នៅ​តាម​ខេត្ត​ផ្សេងៗ​ដូចជា ​៖ ខេត្ត​ស្វាយរៀង , តាកែវ , កំពង់​ចាម និង​កំពង់ស្ពឺ​ជាដើម​…៕
Pisey-2015-10-07-full-EPisey-2015-10-07-full-E1 Pisey-2015-10-07-full-E4 Pisey-2015-10-07-full-E5 Pisey-2015-10-07-full-E7




អ៊ឹម ជីវ៉ា រៀបចំ​បាយ​ជិត​៤០០​ប្រអប់​ចែក​ជូន​ចាស់ជរា​នៅ​ភ្នំ​តា​ម៉ៅ​

Post a Comment

0 Comments

Close Menu