Ad Code

លោកស្រី​មឺ​កេល​ និង​លោក​ហូ​ឡង់​បង្ហាញ​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នៅ​អឺរ៉ុប​

លោកស្រី​អេ​ន​ហ្គេ​ឡា មឺ​កេល និង​លោក​ហ្វ្រ​ង់​ស័​រ ហូ​ឡង់​បាន​ចូលរួម​ក្នុង​សភា​អឺរ៉ុប​នៅ​ថ្ងៃ​ពុធ​ដោយ​មាន​ក្តី​សង្ឃឹមថា នឹង​បង្កើន​ការ​ផ្សារភ្ជាប់​របស់​សហ​ភាព​អឺរ៉ុប​ក្នុង​ការ​ប្រឈមមុខ​វិបត្តិ។​



ចាប់តាំងពី​អាល្លឺម៉ង់​មានការ​បង្រួបបង្រួម​នៃ​ភាគ​ខាងកើត​និង​ខាងលិច​នៅក្នុង​ខែតុលា ​ឆ្នាំ​១៩៩០ អធិការបតី​អាល្លឺម៉ង់​និង​ប្រធានាធិបតី​បារាំង​បាន​និយាយ​នៅ​លើ​បញ្ហា​ប្រឈម​មួយ​មួយចំនួន​ដែល​សហភាព​អឺរ៉ុប​បាន​ផ្លាស់ប្ដូរ​ការ​ទទួលស្គាល់​ចាប់តាំងពី​អ្នក​កាន់​តំណែង​មុន​គឺ​លោក​ហេ​លមុត ខូ​ល និង​លោក​ហ្វ្រ​ង់​ស័​រ មី​ត​ធើ​រ៉េ​ន​បាន​ធ្វើ​ការ​បង្ហាញ​រួមគ្នា​ដូចនេះ​កាលពី​លើក​មុន​នៅក្នុង​ការ​ជួប​ប្រជុំ​គ្នា​នៅ​Strasbourg ថ្ងៃទី​២២ ខែវិច្ឆិកា ​ឆ្នាំ​១៩៨៩។​



ប្រធាន​សភា​លោក Martin Schulz ជា​អ្នក​សង្គម​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​ដែល​បាន​ប្រឹងប្រែង​បង្កើត​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉ារីស​និង​ទីក្រុង​បែរ​ឡាំង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​បាន​និយាយ​ថា​ “​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ពេលវេលា​ដ៏​លំបាក​”។ “​សហភាព​អឺរ៉ុប​កំពុង​ប្រឈម​នឹង​បញ្ហា​ធំ​ហើយ​តម្រូវ​ឲ្យ​មានការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​ពួក​មេដឹកនាំ​របស់​ខ្លួន​”​។​



របៀបវារៈ​ដ៏​សំខាន់​របស់​ពួកគេ​គឺជា​វិបត្តិការណ៍​ធ្វើ​ចំណាកស្រុក​ដែល​ទាក់ទង​ទៅ​នឹង​ជនភៀសខ្លួន​ចេញ​ពី​សង្គ្រាមស៊ីវិល​ស៊ី​រី​ដែល​បាន​មកដល់​ក្នុង​ចំនួន​រាប់​ម៉ឺន​នាក់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោ យ​នេះ​ហើយ​វិបត្តិ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ក្នុងចំណោម​រដ្ឋ​ទាំង​២៨​របស់​សហភាព​អឺរ៉ុប​។​



ការ​ប្រឈម​មុខ​ដាក់គ្នា​ជាមួយ​ប្រទេស​រុស្ស៊ី​ទាក់ទង​នឹង​ការ​រឹបអូស​យក​ទឹកដី​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន​ហើយ​ការ​ចូល​អន្តរាគមន៍​យោធា​របស់​រុស្ស៊ី​ក្នុង​សង្គ្រាម​ស៊ី​រី​នា​ពេល​ឥឡូវនេះ​ក៏បាន​បង្ហាញ​ជា​បញ្ហា​ដ៏​ធំ​សម្រាប់​សហភាព​អឺរ៉ុប​ផង​ដែរ​។ ហើយ​ប្រទេស​បារាំង​ និង​អាល្លឺម៉ង់​ដែល​ជា​ស្ថាបនិក​ក្រោយ​សង្គ្រាម​នៃ​ប្លុក​នេះ​កំពុង​ស្វែងរក​មធ្យោបាយ ​ដើម្បី​បង្កើន​រូបិយប័ណ្ណ​អឺរ៉ូ​បន្ទាប់ពី​មាន​វិបត្តិ​រយៈ​ពេល​ជាច្រើន​ខែ​ដោយសារតែ​ការ​ក្ស័យធន​របស់​ក្រិក​។​



ក្រុម​មន្ត្រី​ទីក្រុង​ប៉ារីស​ និង​ប៊ែ​ក​ឡាំង​ក៏បាន​លើកឡើង​ផង​ដែរ​ចំពោះ​ការ​ត្រៀម​ទុក​នៃ​គំនិត​ផ្ដួចផ្ដើម​គោល​នយោបាយ​ដ៏​ធំ​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​រយៈពេល​ពីរ​ម៉ោង​កន្លះ​ដែល​ចាប់ផ្តើម​ដោយ​លោក ហូ​ឡង់​នៅ​ម៉ោង​៣​រសៀល​៕


Reuters




លោកស្រី​មឺ​កេល​ និង​លោក​ហូ​ឡង់​បង្ហាញ​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នៅ​អឺរ៉ុប​

Post a Comment

0 Comments

Close Menu