កំពង់ស្ពឺ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃ០៤ ខែតុលា ឆ្នាំ២០១៥នេះ លើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លោះគ.ម ៨២,៨៣ ស្ថិតនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខត្តកំពង់ស្ពឺ។
ដោយករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកបរពីទិសខាងលិចទៅខាងកើត លុះមកដល់ចំណុចខាងលើក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េពណ៌ក្រហម គ្មានស្លាកលេខ ដែលបានបើកស្របទិសគ្នា។ ហើយអ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះ ហុន ចាន់ ភេទប្រុស អាយុ៥១ឆ្នាំ មានស្រុកកំណើតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ បច្ចុប្បន្នសាកសព និងវត្ថុតាង ត្រូវបានរក្សាទុកនៅកន្លែងកើតហេតុ រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារយកទៅធ្វើបុណ្យ៕
បើករថយន្តបុកម៉ូតូសង់កូរ៉េ១គ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ
0 Comments