Ad Code

រថយន្ត​តូ​រី​ស​បុក​ម៉ូតូប៉ើង៥ម៉ែត្រ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​

កំពង់ធំ ៖ នៅ​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០១៥​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់​ដោយសារ​តែ​មា​ន​រថយន្ត​តូ​រី​ស​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ហួស​កំណត់​បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត​មក​បុក​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​ ប្រុស​២នាក់​ ​ស្រីម្នាក់​ ខណៈ​ពេល​ដែល​កំពុងតែ​បើកបរ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ត្រង់​ចំណុច​ភូមិ​ជ័យ​ស្បៃ ​ឃុំ​កកោះ​ស្រុក​សន្ទុក​ ខេត្តកំពង់ធំ។​



មុន​ពេល​កើតហេតុ​ត្រូវ​បាន​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា មាន​រថយន្ត​តូ​រី​ស​ពណ៌​គ្រាប់អំពិល ​ស្លាក​លេខ​ភ្នំពេញ​1AB-3039 បាន​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ហើយ​បាន​បើក​បុក​នឹង​ម៉ូតូ​សង់​កូរ៉េ ពណ៌​ស្លា​ទុំ​ចេញពី​វត្ត​ជ័យ​ស្បៃ​ធ្វើ​ឲ្យ​ម៉ូតូ​ប៉ើង​ចម្ងាយ​៥​ម៉ែត្រ​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ភ្លាមៗ​ក្នុង​ថ្លុក​ឈាម​ និង​២នាក់​ទៀត​រ​បួ​ស​ធ្ងន់​ស្ថិត​មន្ទីរ​នៅ​ក្នុង​អាការៈ​ដង្ហើមចង្រិត​។​



លោក​ស៊ីវ វណ្ណា​អធិការ​ង​ទទួលបន្ទុក​ចរាចរណ៍​នៃ​អធិការ​ស្រុក​សន្ទុក​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ឈ្មោះ​យ៉ុង ភេទ​ប្រុស​ អាយុ៤៧ឆ្នាំ​ទីលំនៅ​ភូមិ​ប្រ​ម៉ាត់​ដី ​សង្កាត់​ស្រ​យ៉ូ​វ​ ក្រុង​ស្ទឹងសែន​ ខេត្តកំពង់ធំ ចំណែក​បុរស​វ័យ​ចំណាស់​ជិះ​ម៉ូតូ​សង់​កូរ៉េ​របួសធ្ងន់​ឈ្មោះ​ជិម ខុម ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ​រស់នៅ​ភូមិ​ជ័យ​ស្បៃ ​ឃុំ​កកោះ ​ស្រុក​សន្ទុក ។​ ចំណែក​នារី​ម្នាក់​របួសធ្ងន់​ដែល​ជិះ​ម៉ូតូ​ជាមួយ​អ្នក​ស្លាប់​នៅ​មិនទាន់​ស្គាល់​ថា​ នៅឯណា​ទេ តៃកុង​រថយន្ត​ដែល​ជា​អ្នក​បង្ក​ហេតុ​ឈ្មោះ​លាង គុ​ន្ធា​ ភេទ​ប្រុស​ អាយុ​២៧ទីលំនៅ​ភូមិ​នាង​ល្អ​ ឃុំ​ទ្រាល​ស្រុក​បារាយណ៍ ​ខេត្តកំពង់ធំ​បច្ចុប្បន្ន​រថយន្ត​បង្កហេតុ​ និង​ម៉ូតូ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក​ ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕


9-10-2015s4


9-10-2015s3


9-10-2015s2


9-10-2015s1


​ ​



រថយន្ត​តូ​រី​ស​បុក​ម៉ូតូប៉ើង៥ម៉ែត្រ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​

Post a Comment

0 Comments

Close Menu