Ad Code

ផឹក​ស៊ី​ស្រវឹង​ដឹង​តែ​រករឿង​និង​ជេរ​ប្រទេច​ក្រុម​គ្រួសារ ត្រូវ​ប្អូនប្រុស​វាយ​១​ខ្នងពូថៅ​របួសធ្ងន់​

​ឧ​ត្ត​រ​មានជ័យ ៖ យុវជន​វ័យ​២៦​ឆ្នាំ​ម្នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន​យក​ទៅ​សួរនាំ​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្លែង​ពណ៌ ឃុំ ត្រពាំង​តាវ ស្រុក អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោយពី​បាន​ធ្វើ​សកម្មភាព​យក​ខ្នងពូថៅ​វាយ​ក្បាល​របស់​បងប្រុស​ខ្លួន​បណ្តាល​ឲ្យ​របួស ព្រោះ​ជម្លោះ​ពាក្យ​សំដី និង​ទ្រាំ​ជាមួយ​ការ​ជេរ​ប្រមាថ​មិនបាន។


ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ វ៉ា​ត់ សំបូរ ភេទ​ប្រុស​២៦​ឆ្នាំ ជា​ប្អូន រីឯ​ជនរងគ្រោះ​មានឈ្មោះ វ៉ា​ត់ មាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​បង​បង្កើត រង​របួស​ស្នៀត​ផ្កា​ខាងឆ្វេង ពួកគេ​រស់នៅ​ភូមិ​ស្លែង​ពណ៌ ឃុំ ត្រពាំង​តាវ ស្រុក អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។


លោក ស៊ូ នូវ អធិការ​នគរបាល​ស្តីទី​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជនរងគ្រោះ​ជា​បង​បាន​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​ប្អូន ដែល​ជា​ទូទៅ​ឲ្យ​តែ​ផឹក​ស្រវឹង​តែងតែ​រករឿង​ម៉ែឪ​និង​បង្ក​ជម្លោះ​ក្នុង​ក្រុម​គ្រួសារ នៅ​ថ្ងៃ​កើតហេតុ​នេះ បាន​ជេរ​ប្រមាថ​លើ​ប្អូន​ធ្វើ​ឲ្យ​ឈ្មោះ វ៉ា​ត់ សំបូរ និង​ប្រកែក​គ្នា​រហូតដល់​តឹង​សរសៃ​ក.រៀងៗ​ខ្លួន ទ្រាំ​មិនបាន​ក៏បាន​យក​ពូថៅ​ទៅ​វាយ​ចំ​ស្នៀត​ផ្កា​របួសធ្ងន់​តែម្តង។


បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប រីឯ​ប្អូនប្រុស​ត្រូវ​នគរ​បាន​ស្រុក​អន្លង់វែង​ចាប់​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕



ផឹក​ស៊ី​ស្រវឹង​ដឹង​តែ​រករឿង​និង​ជេរ​ប្រទេច​ក្រុម​គ្រួសារ ត្រូវ​ប្អូនប្រុស​វាយ​១​ខ្នងពូថៅ​របួសធ្ងន់​

Post a Comment

0 Comments

Close Menu