Ad Code

ស្រវឹង​ជោក​ជាំ​ខឹង​ប្រពន្ធ​ស្ដី​បន្ទោស​យក​បុ័ង​តោ​មក​កាប់​

ត្បូងឃ្មុំ ​៖ សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​បាន​ឃាត់ខ្លួន​ជនល្មើស​បុរស​ជា​ប្ដី ស្រ​វឹង​ស្រា​ជោគ ​បន្ទាប់ពី​ប្រពន្ធ​បាន​ស្ដីបន្ទោស​ក៏​ទាញ​កាំបិត​បុ័ងតោ​ពណ៌​ស កាប់​ប្រពន្ធ​របស់​ខ្លួន បណ្ដាល​ឲ្យ​រង​របួស​ចំនួន​៦​ថ្នេរ​ល្ងាច​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ស្ថិត​ក្នុង​ភូមិ​ពោធិ៍រោង ឃុំ​អ​ញ្ចើ​ម ស្រុក​/ ខេត្ត​ត្បូងឃ្មុំ។​



​លោក​វរសេនីយ៍ត្រី​ឡុង សារិន​ប្រធាន​វេន​ប្រចាំ​បញ្ជា​វេន​ក្រុម​ទី​១​នៃ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ភ្លាម​ពី​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា (​ក្នុង​គ្រួសារ​) នេះ​បង្កឡើង​ដោយ​ជនល្មើស​ជា​ប្ដី​ឈ្មោះ​ធី ដែន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ឃុំ កើត​ហេតុ​ខាង​លើ​បាន​ធ្វើ​សកម្មភាព​កាប់​ប្រពន្ធ​ឈ្មោះ​ហាយ ឆាន អាយុ​៣៣​ឆ្នាំ​មាន​មុខរ​បរ​ជា​អ្នកលក់​សាច់​ជ្រូក បច្ចុប្បន្ន​រស់នៅ​ជាមួយ​ប្ដី​បណ្ដាល​ឲ្យ​រង​របួស​ប្រអប់ដៃ​ឆ្វេង​ចំនួន​៥​ថ្នេរ និង​របួស​ក្បាល​ផ្នែក​ខាងក្រោយ​ចំនួន​១​ថ្នេរ​ផង​ដែរ​។ ក្រោយពេល​កើតហេតុ​ត្រូវ​បាន​បងប្អូន​ជិតខាង​ដឹក​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​អ​ញ្ចើ​ម ហើយ​ជនល្មើស​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ចាត់ការ​ទៅតាម​នីតិ​វិធី។​



​យោង​តាម​ប្រភព​ព័ត៌មាន​ជុំវិញ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ជា​ប្រ​ពន្ធ​បាន​ដើរ​ប្រមូល​លុយ​ថ្លៃ​លក់​សាច់​ជ្រូក​ក្នុងភូមិ លុះ​ពេល​មក​ដល់​ផ្ទះ​ឃើញ​ប្ដី​ស្រវឹងស្រា​ក៏​ស្ដី​បន្ទោស​ដោយ​ពាក្យ​មិន​សមរម្យ ភ្លាម​នោះ​ប្ដី​ខឹង​ក៏​ទាញ​កាំបិត​បុ័ងតោ​ពណ៌​ស​កាប់​ទៅលើ​ប្រពន្ធ បណ្ដាល​ឲ្យ​រង​របួស​ដៃ និង​របួស​ក្បាល ខណៈ​នោះ​ជន​រង​គ្រោះ​បាន​រត់​ចេញពី​កន្លែង​កើត​ហេតុ​ឲ្យ​អ្នកជិតខាង​ដែល​នៅ​ជិត​នោះ​ជួយ។​

​ ​

ករណី​ហិង្សា​ដោយ​ចេតនា​នេះ​ជំនាញ​បាន​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត អនុវត្តន៍​ទៅតាម​មាត្រា​នៃ​ច្បាប់៕



​ ​



ស្រវឹង​ជោក​ជាំ​ខឹង​ប្រពន្ធ​ស្ដី​បន្ទោស​យក​បុ័ង​តោ​មក​កាប់​

Post a Comment

0 Comments

Close Menu