Ad Code

កីឡាករ​ម៉ា​នី ប៉ាក់​គី​អាវ ទទួល​បាន​ពានរង្វាន់​ជា​ជន​ឆ្នើម​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​តំបន់​អាស៊ី​ប្រចាំឆ្នាំ​២០១៥

ដោយ​បាន​ប្រើប្រាស់​កីឡា​និង​ភាព​ល្បី​ល្បាញ​របស់​ខ្លួន​ជា​ឥទ្ធិពល​វិជ្ជមាន​មួយ ជើងឯក​ប្រដាល់​ជនជាតិ​ហ្វីលីពីន​លោក ម៉ា​នី ប៉ាក់​គី​អាវ ត្រូវ​បាន​គេ​ផ្តល់​កិត្តិយស​ដោយ​ប្រគល់​ពានរង្វាន់​ជា ជន​ឆ្នើម​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​តំបន់​អាស៊ី​ប្រចាំឆ្នាំ​២០១៥  នៅក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​យប់​ថ្ងៃ​អង្គារ​កន្លងទៅនេះ។


ប៉ាក់​គី​អាវ​បាន​និយាយ​ថា “​ខ្ញុំ​ពិតជា​អរគុណ​ខ្លាំង​ណាស់​និង​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង ដោយសារតែ​ទទួល​បាន​ពានរង្វាន់​នេះ​”។


លោក Michael Koncz ទីប្រឹក្សា​របស់​ប៉ាក់​គី​អាវ​បាន​និយាយ​ថា “​គាត់​មាន​មោទនភាព​ជា​អនេក ក្នុង​ការ​ទទួល​បាន​ពានរង្វាន់​នោះ​។ វា​ល្អ​សម្រាប់​គាត់​។ វា​ល្អ​សម្រាប់​ប្រទេស​គាត់​។ វា​ល្អ​សម្រាប់​ប្រជាជន​ហ្វីលីពីន​ទាំងអស់​”។


ពានរង្វាន់​នេះ​ក៏​បាន​ផ្តល់​នូវ​មុខមាត់​ដល់​អង្គការ Asia Society ផង​ដែរ ដោយ​ត្រូវ​បាន​គេ​និយាយ​ថា ពាន​នេះ​បាន​ជ្រើស​រើស​ជា​កិត្តិយស តាមរយៈ​ការស្ទង់មតិ​របស់​ក្រុម​មេដឹកនាំ​ពិភពលោក​ជាង​១០០០​នាក់ ដែល​ជា​មនុស្ស​ជំរុញ​ឲ្យ​ពិភពលោក​ធ្វើ​អ្វីមួយ​ដែល​ខុសប្លែក​ពី​គ្នា។


កាលពី​ឆ្នាំមុន មហាសេដ្ឋី​ចិន​គឺ​លោក ជែក ម៉ា ជា​អ្នកជំនួញ​ដែល​នៅ​ពីក្រោយ​ក្រុមហ៊ុន Alibaba ក៏បាន​ទទួលពាន​នេះដែរ។


ដូចជា​ប៉ាក់​គី​អាវ​ដែរ លោក​ម៉ា​ត្រូវ​បាន​គេ​ជ្រើសរើស ដោយសារ​សកម្មភាព​ប្រព្រឹត្តិ​និង​ភាព​សប្បុរស​ចំពោះ​មនុស្សជាតិ​របស់​គាត់។


ជ័យលាភី​ពេល​កន្លង​ផ្សេងៗ​ទៀត​រួមមាន អ្នកស្រី ម៉ា​ឡា​ឡា យ៉ូ​ស៊ា​ប់​ហ្សា​យ ជា​សកម្មជន​ស្ត្រី​មកពី​ប្រទេស​ប៉ា​គី​ស្ថាន និង​សហគ្រិន​សង្គម​ជនជាតិ​ហ្វីលីពីន អ៊ី​ឡាក់ ដេ​ហ្ស៍ ដោយសារ​កម្មវិធី Liter of Light របស់គាត់​។


ខណៈ​ពេល​ជួប​ជាមួយ​អង្គការ Asia Society ប៉ាក់​គី​អាវ​មាន​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ដើម្បី​មើល​ការ​តាំងពិព័រណ៍ Philippine Gold នៅក្នុង​សារមន្ទីរ Asia Society។ ប៉ាក់​គី​អាវ នឹង​ចាប់ផ្តើម​ការ​ដេញ​ថ្លៃ​ក្នុង​ព្រឹទ្ធសភា​នា​ពេល​ឆាប់ៗ​នេះ ដោយ​បាន​ថ្លែងថា នេះ​ជា​រឿង​តែមួយគត់​ក្នុង​ចិត្ត​គាត់។


ប៉ាក់​គី​អាវ​បាន​បន្ត​ទៀត​ថា “​ការ​ផ្លាស់ប្តូរ​នឹង​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ និង​កាត់បន្ថយ​បទល្មើស​ផងដែរ​”។


ហើយ​គាត់​កំពុង​តែ​ធ្វើការ​ហោះហើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន​វិញ​ក្នុង​ថ្ងៃ​ពុធ ដើម្បី​ដាក់​វិញ្ញាបនបត្រ (COC) របស់​គាត់ សម្រាប់​ជា​បេក្ខភាព​ប្រកាស​ព្រឹទ្ធសភា​មួយ​រូប៕



កីឡាករ​ម៉ា​នី ប៉ាក់​គី​អាវ ទទួល​បាន​ពានរង្វាន់​ជា​ជន​ឆ្នើម​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​តំបន់​អាស៊ី​ប្រចាំឆ្នាំ​២០១៥

Post a Comment

0 Comments

Close Menu