Ad Code

ពេជ្រ សូលី​កា​នៅ​មិនទាន់​លេចមុខ

ភ្នំពេញ ៖ បន្ទាប់ពី​បែកបាក់​ជាមួយ​លោក​ផ្កាយ​២ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា អាច​នឹង​ដើរ​ផ្លូវខុស ហើយ​ត្រូវ​វិលត្រឡប់​មក​រក​អាជីព​ចាស់​វិញ​ជាមិនខាន ព្រោះ​គូស្នេហ៍​ថ្មី​មិន​ផ្គាប់ចិត្ត​នាង​គ្រប់យ៉ាង ដូច​លោកធំ​មុន​ទេ​។ ប៉ុន្តែ​ក្រោយពី​តែលតោល​ជាង​១​ឆ្នាំនេះ នៅតែ​មិនឃើញ​នាង​សូលី​កា វិល​រក​ឆ្នាំង​ចាស់​វិញ​ទេ ហើយ​សុខចិត្ត​បន្ត​រស់នៅ​លាក់​មុខ​ដដែល។


ពេជ្រ សូលី​កា ពេលនេះ​ខុសពី​មុន គេ​តែង​សង្កេតឃើញ​នាង​ជិះឡាន​តាក់​ស៊ី​ជា​ញឹកញាប់​​ខុសពេល​២-៣​ឆ្នាំមុន អតីត​តារា​រូប​នេះ តែងតែមាន​អង្គរក្ស​ហែហម​តាម​ការពារ​ដល់​ឆាក​តន្ត្រី​ហើយ​នាង​លេងខ្លួន​ដូចជា​ជំទាវ​តូច​អ៊ីចឹង ហើយ​ទៅណា​មក​ណា​ជិះឡាន​ថ្លៃៗ​មាន Lexus Lx570 និង Lexus Ls 460 តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ។


គួរ​រំលឹក​ថា ភាព​ហ៊ឺហា​របស់​នាង​សូលី​កា ប្រៀប​បាន​ក្តី​សុបិន ព្រោះ​គ្រាន់តែ​បែកបាក់​ស្នេហ៍​លោក​ផ្កាយ​២​ភ្លាម សូលី​កា វេច​បង្វេច​ចេញពី​វីឡា​ដ៏​ស្កឹមស្កៃ​តម្លៃ​១​លាន​ដុល្លារ​ក្បែរ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ទាំង​ទឹកភ្នែក ហើយ​ឡាន​ទំនើបៗ​ដែល​នាង​ធ្លាប់​ជិះ​នោះ​ត្រូវ​បាន​ដកហូត​អស់។


តាម​ប្រភព​ពី​អ្នក​ស្គាល់​នាង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា សូលី​កា នាង​ឈឺចាប់​ជា​ខ្លាំង ព្រោះ​បាន​រង​នូវ​ភាព​អាម៉ាស់​ចំពោះ​មិត្តភក្តិ​ដោយសារ​ស្រី​ស្នេហ៍​ថ្មី​លោក​ផ្កាយ​២​ក៏​ជា​តារា​ម្នាក់​ដែរ បាន​ធ្វើ​ឲ្យ​នាង​ខ្ទាត​ចេញ​ទាំង​មិន​គួរ​ឲ្យ​ជឿ​បែបនេះ​។ អ្វី​ដែល​រឹតតែ​ពិបាក​ប្រឈម​នោះ គឺ​នាង​មិន​មាន​ឡាន​ជិះ និង​សល់​ទ្រព្យ​អ្វី ពី​អតីត​គូស្នេហ៍​ទុក​ឲ្យ​ឡើយ​។ ទោះ​ពេជ្រ សូលី​កា កំពុង​រង​វិបត្តិ​ស្នេហ៍​ដ៏​ធ្ងន់ធ្ងរ ឈាមកក​ក្នុង​បេះ ដូង​ក៏ដោយ​តែ​ក៏​មាន​ព័ត៌មាន​ថា បេះដូង​នាង​ត្រូវ​បាន​ប្រុស​ថ្មី​ជួយ​ព្យាបាល​របួស។


ប្រភព​នោះ​បន្ត​ទៀត​ថា បុរស​នោះ​ក៏​ជា​អ្នកមាន​ទ្រព្យ​ដែរ តែ​មិន​ដល់​លោក​ផ្កាយ​២​ដែរ បានជា​បណ្តោយ​ឲ្យ​នាង​ពេជ្រ សូលី​កា ជិះ​តែ​តាក់​ស៊ី។


គួរ​រំលឹក​ថា គេ​សង្កេតឃើញ​ពេជ្រ សូលី​កា កំពុង​រស់នៅ​ផ្ទះល្វែង​១​ជុង​ជាមួយ​ស្នេហ៍​ថ្មី​នៅ​បុរី​១​ខ្នង​ម្តុំ​ទួលគោក មិន​ឆ្ងាយ​ពី​វីឡា​អ្នកនាង​យុគ ចិន្តា នោះ​ទេ​។ មាន​ក្រុម​តារា​ជាច្រើន​បាន​ខ្សឹបខ្សៀវ​គ្នា​ថា ពេជ្រ សូលី​កា ក្រោយ​ធ្លាក់​កាលី​ប ប្រាកដជា​អាច​វិលត្រឡប់​មក​រក​ឆ្នាំង​ចាស់ ព្រោះ​បាន​រួច​ផុតពី​ទ្រុង​ស្នេហ៍​លោក​ផ្កាយ​២​។ ដោយឡែក​ការ​ទន្ទឹងរង់ចាំ​មើល​ពី​ទស្សនិកជន​ថា តើ​នាង​ពេជ្រ សូលី​កា ចូល​ផលិត​កម្ម​ណា ព្រោះតែ​មិនឃើញ​លេចមុខ​នៅ​ទ្រនំ​ណា​ទេ រយៈពេល​១​ឆ្នាំនេះ គឺ​សូ​លីកា នៅតែ​បន្ត​លាក់​មុខ​ដដែល។


គួរ​រំលឹក​ឡើងវិញ​ថា ការ​វិល​មក​រក​សិល្បៈ​ឡើងវិញ អ្នកគាំទ្រ​នាង​ជឿ​ថា សូលី​កា អាច​ស្តារ​កេរ្តិ៍ឈ្មោះ​ល្បី​វិញ​បាន​ដោយសារ​នាង​មាន​អំណោយផល​ទាំង​រូប​សម្រស់ និង​ទឹកដម​សំឡេង​ផង​ដែរ៕


T-10-14-15-n-fullT-10-14-15-nn-fullT-10-14-15-nnn-full



ពេជ្រ សូលី​កា​នៅ​មិនទាន់​លេចមុខ

Post a Comment

0 Comments

Close Menu