Ad Code

អភិបាលខេត្ត​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​២ នៅ​វត្ត​អង្គរ​ខាងត្បូង និង​ខាងជើង ក្រុង​សៀមរាប​

សៀមរាប ៖ នៅ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​ប្រពៃណី​ខ្មែរ ក្នុង​វេន​ទី​៨ ត្រូវ​នឹង​ថ្ងៃ​៨​រោច​ខែភទ្របទ​ឆ្នាំមមែ​សប្តស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៥​លោក​ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​លោក​នូ ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោកជំទាវ ព្រមទាំង​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ​សាលាខេត្ត​សៀមរាប បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៨ ជាមួយ​បងប្អូន​ពុទ្ធបរិស័ទ​នៅ​វត្ត​អង្គរ​ខាងត្បូង និង អង្គរ​ខាង ជើង ក្រុង ខេត្តសៀមរាប។


ពិធីបុណ្យ​កាន់បិណ្ឌ​ត្រូវ​បាន​បុរាណ​ណា​ចា​រ្យ​រាជបណ្ឌិត​ខ្មែរ​រៀបចំ​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់​គិត​ពី​ថ្ងៃទី ០១ រោច​ដល់​ថ្ងៃ ១៥​រោច ខែភទ្របទ​ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅដល់​ប្រេត​ជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ​នោះ។ ពុទ្ធបរិស័ទ​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ ១​រោច រហូតដល់​ថ្ងៃ ១៤​រោច ជា​វា​រក​ភត្ត​(​ភត្ត​ធ្វើតាម​ថ្ងៃ​)​ជា​បន្តបន្ទាប់​។ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ ១៥​រោច ដែល​គេ​ហៅថា​បុណ្យ​ភ្ជុំ ។ ពិធីបុណ្យ​ទាំងពីរ​ថ្នាក់​នេះ បច្ចុប្បន្ន​ត្រូវ​បាន​បូក​បញ្ចូល​គ្នា ហើយ​ហៅ​កាត់​ថា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះឯង។ តាម​ការ​បញ្ជាក់​របស់​តាអាចារ្យ​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនឿ​កាន់បិណ្ឌ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​តាំងពី​សម័យ​បុរាណ​រហូត​មកដល់​សតវត្សរ៍​ទី ២១​នេះ​។​


នៅក្នុង​ពិធី​កាន់បិណ្ឌ​នេះ​លោក​ឃឹម ប៊ុន​សុង​និង​លោកជំទាវ ព្រមទាំង​បងប្អូន​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​បាន​ធ្វើការ​វេរ​ប្រគេន​នូវ​ទ័យ្យទានវត្ថុ​ដល់​ព្រះសង្ឃ ​ដើម្បី​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុងពេល​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ក្នុង​ទី​វត្ត​ទាំងពីរ​នេះ ដោយ​មួយ​វត្ត​រួមមាន អង្ករ ១០០​គ​ក្រ មី ១០​កេស ទឹកក្រូច ១០​កេស ប្រេងឆា ១០​ដប ទឹកត្រី ០៥​យួរ ទឹកស៊ីអ៊ីវ ០៥​យួរ ត្រីខ ០២​កេស ទឹក​សុទ្ធ​១០​កេស ស្ករស ២០​គ​ក្រ តែ ០២​គ​ក្រ​ប្រេង​ម៉ា​ស៊ុត ៣០​លីត្រ និង បច្ច័យ​ចំនួន ២​លាន​និង​ជូន​បច្ច័យ​ដល់​សីល​វ័​ន្ត​សីលវតី​ម្នាក់ៗ ១​ម៉ឺន​រៀល​ផង​ដែរ។


បន្ទាប់ពី​ការគោរព​ថ្វាយ​ភូ​ង​ផ្កា បូជា​ទៀន​ធូប ចំពោះ​ព្រះ​ពុទ្ធរូប​ព្រះ​សម្មាសម្ពុទ្ធ និង នមស្សការ ព្រះ​រតនត្រ័យ​ទៅ តាម​គន្លង​ព្រះធម៌​ព្រះ​សម្មាសម្ពុទ្ធ​រួចមក និង លោក​លោកស្រី​ថ្នាក់ដឹកនាំ និង​បងប្អូន​ញាតិមិត្ត ពុទ្ធបរិស័ទ​បាន​ធ្វើ​ពិធីរាប់បាត្រ​បង្សុកូល ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត ចំពោះ​មាតាបិតា​ជីដូន​ជីតា និង​ញាតិ​កាល​ទាំង​៧​សន្តាន ​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ​ហើយ​នោះ ព្រមទាំង​ឧទ្ទិស​ដល់​គោរពវិញ្ញាណក្ខន្ធ​ដល់​កម្មាភិបាល យុទ្ធជន ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​ការពារ​កសាង អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​កម្ពុជា សូម​ឲ្យ​មក​ទទួល​នូវ​ផល្លា​និ​សង្ឃ​ដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ បាន​ឧទ្ទិស​ជូន​តាមរយៈ​ព្រះសង្ឃ ដែល​ជា​ស្រែបុណ្យ​ក្នុង​រដូវ​កាល​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ និង​សូម​ឲ្យ​អំណាច​នៃ​អា​និ​សង្ឃ​នេះ​ជួយ​ទ្រទ្រង់​ឲ្យ​វិញ្ញាណក្ខន្ឋ​អ្នក​ទាំងនោះ បាន​ទៅកាន់​ទី​សោយសុខ​ឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ក្នុង​ឋាន​សុគតិភព​កុំបី​ខាន​ឡើយ​។​ដូច្នេះ​ការ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​មហា​កុសល់​ជូន​ដល់​លោកអ្នក​មានគុណ​មាន​មាតាបិតា​ជីដូន​ជីតា ញាតិ​កាល​ទាំង​៧​សណ្តាន​ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់​បរលោក​ទៅ​ហើយ​នោះ​និង ជួយ​រំដោះ​ឲ្យ​រួច​ចាក​ផុត​ពី​ទុក្ខទោស​ទាំង​ឡាយ ឧបាយ​ភូមិ​ណាមួយ និង​ឲ្យ​បាន​ទៅកាន់​សុគតិភព​ថ្មី ហើយ​ងាក​ក្រោយ​មក​ជួយ​បីបាច់​ថែរក្សា កូនចៅ ឲ្យ​មាន​សេចក្ដីសុខ​សប្បាយ​ក្នុង​ក្រុម​គ្រួសារ សង្គមជាតិ​ផង​ដែរ។


សំណេះសំណាល​ជាមួយ​ព្រះសង្ឃ និង ពុទ្ធបរិស័ទ​នោះ លោក​ឃឹម ប៊ុន​សុង ក៏បាន​លើង​ផង​ដែរ អំពី​សភាព​ការ សន្តិសុខ សណ្ដាប់ធ្នាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និយាយ​ដោយឡែក​ខេត្ត​សៀម​រាប ដោយមាន​ការចូលរួម​ពី​សំណាក់ បងប្អូន​ប្រជាពលរដ្ឋ និង ការ​យក​ចិត្តទុកដាក់​ខ្ពស់​របស់​អាជ្ញា​ធរ​មូលដ្ឋាន សំខាន់​លើ​សន្តិសុខ​ទេសចរណ៍ បាន​ធ្វើ​ឲ្យ​ខេត្ត មានការ​អភិវឌ្ឍន៍ ពិសេស​ហេដ្ឋា​រចនាសម្ព័ន្ធ​វិស័យ​ទេសចរណ៍ និង វិស័យ​ឯទៀត។ ក្នុង​នោះដែរ​លោក​ក៏បាន​លើក នូវ​លទ្ធផល​នៃ​ការផ្ទៀងផ្ទាត់​ផែនទី បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង វៀតណាម របស់​រាជរដ្ឋាភិបាល ដើម្បី​បញ្ជាក់ជូន​ប្រជា​ពុទ្ធបរិស័ទ កុំ​ឲ្យ​ជឿ​តាម​ពាក្យ​មួលបង្កាច់​របស់ ក្រុម​ជ្រុលនិយម ព្រមទាំង​បានធ្វើការ​ក្លែងបន្លំ​លិខិត​ឯក សារ ក្នុង​មួលបង្កាច់​រាជរដ្ឋាភិបាល​ស្របច្បាប់​តាមរយៈ​ការបោះឆ្នោត ។​ម្យ៉ាងទៀត​ពិធីបុណ្យ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ​នេះ ក៏បាន​បង្ហាញ​នូវ​ការ​សាមគ្គីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ផង​ដើម្បី​នាំ​យក​ចង្ហាន់ និង​ទេយ្យទាន​ផ្សេងៗ​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ដល់​ព្រះសង្ឃ​ដែល​គង់​នៅចាំ​ព្រះវស្សា​អស់​កាល​ត្រីមាស​ដែល​ព្រះសង្ឃ​មានការ​លំបាក​ខ្វះខាត​ចង្ហាន់​និង​លំបាក​ក្នុង​ការ​និមន្ត​បិណ្ឌ​បាត្រ​នា​រដូវវស្សា​ផង​ដែរ៕


Nita-5-A-29-FullNita-5-A-30-FullNita-5-A-31-FullNita-5-A-32-Full


 




អភិបាលខេត្ត​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​២ នៅ​វត្ត​អង្គរ​ខាងត្បូង និង​ខាងជើង ក្រុង​សៀមរាប​

Post a Comment

0 Comments

Close Menu