Ad Code

ប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​អាណត្តិ​ទី​២​លើក​ទី​១៧

ព្រះសីហនុ ៖ នា​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០១៥ ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​អាណត្តិ​ទី​២ លើក​ទី​១៧ ដោយ​បាន​ជំរុញ​ដល់​រដ្ឋបាល​ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់​បន្ត​អនុវត្តន៍​ការងារ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​កាន់​តែ​ស៊ីជម្រៅ ជាពិសេស​ការពារ​សន្តិ​សុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ក្រោម​អធិបតីភាព​លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ។​


កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ចំនួន​៧ គឺ​ទី​១-ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​របៀបវារៈ​កិច្ចប្រជុំ​សាមញ្ញ​អាណត្តិ​ទី​២។ ទី​២-ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៦ របស់​ក្រុម​ប្រឹក្សា​ខេត្ត។ ទី​៣-ពិនិត្យ និង​អនុម័ត​របាយការណ៍​ប្រចាំ​ខែ​កញ្ញា ឆ្នាំ​២០១៥ ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​ចាប់ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ដល់​ថ្ងៃ​២៦ ខែ​សីហា ឆ្នាំ​២០១៥។ ទី​៤-ស្តាប់​របាយការណ៍​របស់​គណៈកម្មាធិការ​ក្រុមប្រឹក្សា​ខេត្ត។ ទី​៥-ពិនិត្យ និង​ពិភាក្សា​និង​អនុម័ត​ប្រតិទិន​ការងារ​សម្រាប់​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​អាណត្តិ​ទី​២ ឆ្នាំ​២០១៥ ។ ទី​៦-ពិនិត្យ និង​ពិភាក្សា​អនុម័ត​ប្រតិទិន​ការងារ​សម្រាប់​ដំណើរ​ការ​កសាង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល ២០១៦-២០១៨​របស់​រដ្ឋបាល​ខេត្ត។ និង​ទី​៧-បញ្ហា​ផ្សេងៗ​មតិ​បូកសរុប​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ព្រះសីហនុ។​


លោក ជាម ហ៊ីម បាន​មានប្រសាសន៍ថា ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ការងារ​សណ្ដាប់ធ្នាប់​សាធារណៈ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តែង​កើតមាន​ជា​ញឹកញាប់ ជាពិសេស​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​ខាង​មុខ ដូច្នេះ​គប្បី​ត្រៀម​រៀបចំ​បង្ការ និង​ទប់ស្កាត់​នូវ​សកម្មភាព​អសកម្ម​មួយ​ចំនួន​មាន​ដូចជា ​ការ​លួច ឬ​ឆក់​សម្ភារៈ​ប្រជាពលរដ្ឋ​ ក៏​ដូចជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​ខាងមុខនេះ។​


លោក ជាម ហ៊ីម បាន​ថ្លែង​កោតសរសើរ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​អង្គភាព​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​បំពេញការងារ​យ៉ាង​មមាញឹក​មិន​ក្លាយ​នឿយហត់​ក្នុង​ការ​ទប់ស្កាត់​នូវ​បទ​ល្មើស​នានា​ក្នុង​មូលដ្ឋាន​បាន​ល្អ​ប្រសើរ​បម្រើ​ឲ្យ​ចក្ខុវិស័យ និង​ទិសដៅ​យុទ្ធសាស្ត្រ​បម្រើ​ឲ្យ​ការងារ​ដែល​មាន​ការ​ពាក់ព័ន្ធ​គ្នា និង​ត្រូវ​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត ជាពិសេស​បន្ត​ការងារ​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ ក៏ដូចជា​ក្រសួងមហាផ្ទៃ ធានា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ៕​ Pisey-2015-10-06-full-B6



ប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​អាណត្តិ​ទី​២​លើក​ទី​១៧

Post a Comment

0 Comments

Close Menu