Ad Code

ស្ត្រី​ម្នាក់​ឆ្លង​ទន្លេ​​​ដោយ​ពុំ​មាន​ឆ្មប​ទាំង​មេឃ​កំពុង​ភ្លៀង​

បន្ទាយមានជ័យ​ ៖ ស្ត្រី​ម្នាក់​បាន​ឈឺពោះ​កើតកូន​ពេល​មេឃ​កំពុង​មាន​ភ្លៀង​ខ្យល់​យ៉ាង​ខ្លាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​តទល់​នៅក្នុង​ផ្ទះ​ប្រក់​ប៉ាតង់​ដំ​បូ​ល​លិច​ធ្លុះធ្លាយ​សាច​ពេញ​ក្នុងផ្ទះ​ដោយ​ពុំ​មាន​ឆ្មប​តែ​សំណាង​ណាស់​ក្មេង​នោះ​បាន​កើតមក​ដោយ​សុ​វត្តិភាព​។​ ក្រោយពី​កើត​ហើយ​បានឮ​ដំណឹង​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​មណ្ឌល​សុខភាព​នៅក្នុង​សង្កាត់​កំពង់ស្វាយ​ចុះ​មក​ដល់​ផ្ទះ​ស្ត្រី​សម្រាលកូន​តែឯង​នោះ​ ដើម្បី​ជួយ​សម្រួល​កាត់​ទង​ផ្ចិត​ទារក ​និង​បន្តោង​សេរ៉ូម​ដល់​ម្តាយ​ដើម្បី​ឲ្យ​ម្តាយ​មាន​កម្លាំង ​និង​សុភាព​​ល្អ​។ ​ស្ត្រី​ដែល​កើតកូន​តែ​២​នាក់​ប្ដី​ប្រពន្ធ​ដោយ​គ្មាន​ឆ្មប​នោះ​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​៥​ ខែតុលា ​ឆ្នាំ​២០១៥​នៅក្នុង​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​លោ​ភ័ណ ខេត្តបន្ទាយមានជ័យ ប្ដី​មានឈ្មោះ​ហូ​វ ថន​ អាយុ​ប្រហែល​៣៤ឆ្នាំ ​ប្រពន្ធ​មានឈ្មោះ​ថន​ សុ​ភ័​ក្រ​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។


​គួរ​បញ្ជាក់​ថា ​ស្ត្រី​ដែល​កើតកូន​គ្មាន​ឆ្មប​នោះ​សព្វ​ថ្ងៃជា​ជន​ក្រីក្រ​បំផុត​មុខរបរ​ដើរ​រើស​អេតចាយ​ផ្ទះ​ដំបូល​ប្រក់​មេឃ​ជញ្ជាំង​ប្រក់​ប៉ាតង់​នៅក្នុង​ផ្ទះ​រកតែ​ម្ហូប​ហូប​គ្មាន​ទើប​ប្ដី​មិន​ដាច់ចិត្ត​យកប្រពន្ធ​ទៅ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​ដោយ​សំអាង​ថា ​គ្មាន​លុយ​ឲ្យ​ពេទ្យ​។ ​ស្ត្រី​ដែល​ឆ្លងទន្លេ​ពី​រ​នាក់​ប្ដី​ប្រពន្ធ​នោះ​បាន​ឮដំណឹង​ដល់​លោក​អភិបាលខេត្តៗ​ដោយ​បាន​ចាត់​ឲ្យ​លោក​អ៊ុំ រាត្រី​អភិបាលរង​ខេត្ត​ និង​ក្រុម​ការងារ​បាន​នាំ​យក​ថវិកា​មនុស្សធម៌​របស់​(​ស ស យ ក​)​ចំនួន​១០០០០០​រៀល ​និង​សំភារៈ​មួយចំនួន​សរុប​ទាំងអស់​១៨០០០០​រៀល​យក​ទៅ​ជូន​ប្ដី​ប្រពន្ធ​នោះ​ដោយ​ផ្ទាល​ដៃ​នៅផ្ទះ​តែម្តង​៕


6-10-2015e3


6-10-2015e2


6-10-2015e1



ស្ត្រី​ម្នាក់​ឆ្លង​ទន្លេ​​​ដោយ​ពុំ​មាន​ឆ្មប​ទាំង​មេឃ​កំពុង​ភ្លៀង​

Post a Comment

0 Comments

Close Menu