ភ្នំពេញ ៖ តារាចម្រៀងសិចស៊ីចូលចិត្តប្រលែងទម្រង់ដើមទ្រូងស្ទើរលេចដល់ចុងសុដន់ដែលច្រៀងជាប្រចាំនៅភោជនីយដ្ឋានបឹងមាសនាត្រើយម្ខាងក្នុងតំបន់ព្រែកលៀបរាជធានីភ្នំពេញកញ្ញាប៊ុន ផៃលីនបានព្រលយឲ្យដឹងថា “ពេលនេះនាងស្រឡាញ់តែបុរសណាដែលមានលុយច្រើននោះទេ!”។
កន្លងមកមហាជនទូទៅបានដឹងយ៉ាងច្បាស់ថា តារាចម្រៀងយកភោជនីយដ្ឋានធ្វើជាទ្រនំចូលចិត្តបញ្ចេញសាច់ទ្រូងសខ្ចីកញ្ញាប៊ុន ផៃលីនធ្លាប់មានរឿងអាស្រូវស្នេហាយ៉ាងស្រួចស្រាល់លួចមានទំនាក់ទំនងជាមួយបុរសក្រាស់ទ្រព្យនិងមន្ត្រីដែលមានឋានៈផ្កាយ២ផ្កាយ៣មានប្រពន្ធនិងកូនមួយកន្ទេលទៅហើយនោះរហូតមានការគំរាមកំហែងរកផ្តាច់ជីវិតពីស្ត្រីដែលមានឥទ្ធិពលម្នាក់ថែមទៀតផង។
ក្នុងរយៈពេលកំពុងតែមានរឿងរ៉ាវអាស្រូវនោះកញ្ញាប៊ុនផៃលីនក៏បានចេញមុខធ្វើការបដិសេធយ៉ាងដាច់អហង្ការតាមរយៈបណ្ដាសារព័ត៌មានក្នុងស្រុកមួយចំនួនផងដែរថា រឿងរ៉ាវទាំងនេះមិនមែនមកពីនាងនោះទេគឺមកពីបុរសៗទាំងនោះទេតើដែលមករករូបនាងដល់កន្លែងភោជនីយដ្ឋាននាងច្រៀង គឺនាងមិនបានខុសឬក៏មានស្នេហាជាមួយបុរសទាំងនោះឡើយហើយជាធម្មតាអាជីពនាងជាអ្នកលក់សំឡេងនៅតាមភោជនីយដ្ឋាននោះត្រូវតែស្វាគមន៍ចំពោះភ្ញៀវដែលមកលេងអីចឹងហើយ។
បន្ទាប់ពីរឿងអាស្រូវដ៏ក្តៅគគុកទើបតែស្ងប់ស្ងាត់មិនទាន់បានមួយចំអិនកំពឹសផងនោះស្រាប់តែនៅពេលថ្មីៗនេះតារាចម្រៀងដែលនិយមចូលចិត្តប្រលែងល្វែងសាច់ទ្រូងដ៏សិចស៊ីកញ្ញាប៊ុន ផៃលីនបាននិយាយប្រាប់ឲ្យដឹងថា ពេលនេះនាងមិនខ្វល់ខ្វាយច្រើននាំឲ្យខូចសម្រស់នោះទេចំពោះរឿងស្នេហានេះព្រោះកន្លងមកធ្លាប់ទទួលការឈឺចាប់អស់ចិត្តហើយ សំខាន់ពេលនេះបេះដូងរបស់នាងបើកទ្វារទទួលបុរសជាគូគាប់ណាដែលជាអ្នកមានលុយតែប៉ុណ្ណោះ។ អ្នកចម្រៀងស្រីវ័យ២៤ឆ្នាំសិចស៊ីធ្វើឲ្យបុរសៗដែលនិយមចូលចិត្តទៅអង្គុយស្តាប់នាងច្រៀងនៅភោជនីយដ្ឋានបឹងមាសស្រក់ទឹកមាត់រូបនេះនិយាយទៀតថា រឿងវ័យរឿងអាយុមិនគិតឲ្យតែអ្នកនោះអាចផ្តល់សុភមង្គលរស់នៅជាមួយនាងបាននិងមានលុយគឺOK!។
នៅពេលសួរថា មូលហេតុអ្វីបានជាប៊ុន ផៃលីនស្រឡាញ់បុរសណាមានលុយដោយមិនគិតពីរឿងអាយុនោះ? ត្រូវបានតារាចម្រៀងកំពុងស្ថិតក្នុងលំដាប់ជាតារាសិចស៊ីមានទម្រង់ដើមទ្រូងធំមិនចាញ់នាងកុលដាវីនិងនាងវ៉ាងស្រីណូរូបនេះប្រាប់កម្ពុជាថ្មីថា ជាយូរមកហើយគឺរូបនាងគ្មានមនោសញ្ចេតនាជាមួយបុរសណាគ្មានលុយនោះទេ ចំណែកទាក់ទងរឿងអាយុនោះមិនសំខាន់ទេសំរាប់នាងគឺឲ្យតែនៅទំនេរនិងអាចរស់នៅជាមួយគ្នាបាននិងសំបូរលុយជាការស្រេច។
ដោយនៅតែមានការសង្ស័យថា អាចមានបុរសអ្នកមានលាក់មុខណាម្នាក់កំពុងនៅពីក្រោយខ្នងតាមរយៈការព្រលយសំដីរបស់នាងថា ស្រឡាញ់តែបុរសអ្នកមានលុយច្រើននោះនៅពេលឈ្លេចសួរបន្តត្រូវបានតារាចម្រៀងលក់សំឡេងក្នុងពេលរាត្រីដែលមានស្រុកកំណើតនៅទឹកដីចំណាស់នៃខេត្តតាកែវកញ្ញាប៊ុន ផៃលីនធ្វើការបដិសេធជាបន្ទាន់ភ្លាមថា គ្មានទេបង!ពេលនេះបេះដូងរបស់នាងនៅទំនេរស្អាតល្អណាស់ ហើយក៏កំពុងតែបើកចំហទ្វារបេះដូងផងដែរ ប្រសិនបើបុរសណានៅទំនេរហើយមានលុយច្រើននោះគឺOK! អាចស្ថិតក្នុងការពិចារណាឬចូលចែចូវបានចា៎!៕
តារាចូលចិត្តបញ្ចេញសាច់ទ្រូងសខ្ចីប៊ុន ផៃលីនស្រឡាញ់តែបុរសណាដែលមានលុយច្រើន
0 Comments