Ad Code

ព័ត៌មាន《Fan bingbing》 ជ្រុះបាត់លិខិតឆ្លងដែន ជាព័ត៌មានមិនពិត

តាម​ប្រភព​ជាក់លាក់​មួយ​នៅ​ល្ងាច​ថ្ងៃទី៥ខែតុលា​នេះ បាន​ឲ្យ​ដឹងថា ក្រុមការងារ​របស់​តារា​ម៉ូ​ដែល និង​តារា​សម្តែង​របស់​នាង Fan bingbing  បានធ្វើ​ការបដិសេធ​ព័ត៌មាន​ក្លែងក្លាយ​មួយ ដែល​ចុះផ្សាយ​ថា នាង​បាន​ជ្រុះ​បាត់​លិខិតឆ្លងដែន កាលពី​រសៀល​នេះ។


គេ​បាន​បន្ត​អោយដឹងថា កាលពី​ថ្ងៃទី៤ខែតុលា​កន្លងទៅនេះ នាង Fan bingbing លោក Li Chen និង​ក្រុមការងារ​របស់​ពួកគេ បាន​ទៅធ្វើ​ដំណើរ​កំសាន្ត​នៅ​ប្រទេស​ជប៉ុន។ ជាក់ស្តែង​នៅ​យប់​ថ្ងៃ​តែមួយ ស្រាប់តែ​គេ​បាន​ប្រទះ​ឃើញថា មាន​ជន​មិន​ស្គាល់ឈ្មោះ​ម្នាក់ បាន​បង្ហោះ​រូបភាព​លិខិតឆ្លងដែន របស់​នាង Fan bingbing លោក Li Chen នៅតាម​បណ្តាញ​សង្គម​អ៊ី​ន​ធឺ​ណែ​ត និង​បានសរសេរថា 《គេ​បាន​រើស​បាន​លិខិតឆ្លងដែន​របស់​នាង Fan bingbing លោក Li Chen ហើយ​បាន​គៀប​សំបុត្រ​កក់​បន្ទប់​ជាមួយគ្នា នៅ​ផ្លូវ Shijo Karasuma ទៀតផង》


រហូតមកដល់​ល្ងាច​ថ្ងៃទី៥ខែតុលា​នេះ ហេតុការណ៍​នេះ ក៏ត្រូវ​បាន​ក្រុមការងារ​របស់​នាង Fan bingbing ធ្វើការ​បដិសេធ ដោយ​ពួកគេ​បាន​សរសេរ​សារ​ជា​សំណេរ​ថា 《នាង Fan bingbing និង​លោក Li Chen ពួកគេ​ទាំង២នាក់ មិនបាន​ជ្រុះ​បាត់​លិខិតឆ្លងដែន​នោះទេ ប្រហែល​ជាមាន​ជនណាម្នាក់​លួច​ថតរូប នៅពេលដែល​ពួកគេ​បាន​ហុច​លិខិតឆ្លងដែន ទៅ​កន្លែង​បំពេញបែបបទ កក់​បន្ទប់ ហើយ​បច្ចុប្បន្ន ប៉ូលិស​កំពុង​តាមដាន​ហេតុការណ៍​ដែល​បានកើត​ឡើង​នេះ៕》



ព័ត៌មាន《Fan bingbing》 ជ្រុះបាត់លិខិតឆ្លងដែន ជាព័ត៌មានមិនពិត

Post a Comment

0 Comments

Close Menu