Ad Code

លោក​Jurgen Klopp ធ្វើដំណើរ​មកកាន់​ក្លិប Liverpool​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​រយៈពេល​៣​ឆ្នាំ

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា លោក Jurgen Klopp​បាន​ធ្វើ​ដំណើរ​មកកាន់​ក្លិប​ហង្ស​ក្រហម Liverpool​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​រយៈពេល​៣​ឆ្នាំ​របស់​លោក។


ប្រភព​បាន​បន្ត​ទៀត​ថា លោក​បាន​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ឯកជន មកកាន់​ទីក្រុង​មួយ​នេះ ហើយ​ក្លិប Liverpool​មាន​ជំនឿ​ចិត្ត​ខ្លាំង​ណាស់​ថា នឹង​អាច​ប្រកាស​រូបលោក​ដែល​ជា​អតីត​អ្នកចាត់ការ​របស់​ក្លិប​យក្ស​អាល្លឺម៉ង់ Borussia Dortmund​នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ​តែម្តង។


សូម​បញ្ជាក់​ថា លោក Jurgen Klopp​ត្រូវ​បាន​គេ​ប្រកាស​ក្តែ​ងៗ​ថា​អ្នក​ស្នង​តំណែង​ពី​លោក Brendan Rodgers ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញពី​ការងារ កាលពី​ចុង​សប្តាហ៍​កន្លងទៅ បន្ទាប់ពី​មានការ​ទាត់​ស្មើ​១-១​របស់​ក្រុម​ជាមួយ​ក្រុម Everton។ លិប Liverpool ប៉ុនប៉ង​២​លើក​រួច​ទៅ​ហើយ​ដើម្បី​ចង់បាន​សេវា​ដឹកនាំ​ក្រុម​របស់​លោក Klopp ហើយ​ដំណើរ​វិ​វ​ឌ្ឍន៍​ចុងក្រោយ​នេះ បាន​កើតមានឡើង​ក្រោយ​មាន​ជំនួប​ក្រៅផ្លូវការ​រវាង​អតីត​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​វ័យ​៤៨​ឆ្នាំ​ម្នាក់​នេះ ជាមួយ​ក្រុម​ប្រធាន​ក្លិប។


គេ​រំពឹង​ដែរ​ថា លោក Klopp នឹង​នាំ​យក​អតីត​គ្រូបង្វឹក​ជំនួយការ​របស់​លោក គឺ​លោក Zeljko Buvac និង​លោក Peter Krawietz មកកាន់​ទឹកដី Anfield​ជាមួយ​គាត់​ផង​ដែរ៕



លោក​Jurgen Klopp ធ្វើដំណើរ​មកកាន់​ក្លិប Liverpool​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​រយៈពេល​៣​ឆ្នាំ

Post a Comment

0 Comments

Close Menu