Ad Code

យន្តហោះ​MH17​ត្រូវ​បាន​បាញ់​ដោយ​មីស៊ីល​BUK ខណៈ​អ៊ុយ​ក្រែន​មិនបាន​បិទ​ដែនអាកាស

ក្រុមប្រឹក្សាភិបាល​សុវត្ថិភាព​ហុល្លង់​បាន​និយាយ​ថា មី​ស៊ី​ល BUK មួយ​គ្រាប់​ដែល​មាន​ក្បាល​គ្រាប់​3N314M គឺ​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្លាក់​យន្តហោះ MH17 ។ ក្រុមប្រឹក្សា​នេះ​បាន​កត់សម្គាល់ថា និយតករ​អាកាសចរណ៍​អ៊ុយក្រែន​បាន​សារភាព​ថា អាវុធ​នេះ​គឺ​មាន​នៅ​ក្នុង​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន​ ដែល​មាន​សមត្ថភាព​អាច​វាយប្រហារ​យន្តហោះ​ដឹក​អ្នកដំណើរ​បាន។


លោក​Tjibbe Joustra ប្រធាន​ក្រុមប្រឹក្សាភិបាល​សុវត្ថិភាព​ហុល្លង់​បាន​និយាយថា “​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន​ពេល​ធ្លាក់​យន្តហោះ​នេះ ​មាន​យន្តហោះ​យោធា​ និង​ឧទ្ធម្ភាគចក្រ​យ៉ាងហោចណាស់​១៦​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ ក្រុម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បានដឹង​អំពី​រឿងនេះ​។ ពួកគេ​បាន​ថ្លែងថា ម្ដងម្កាល​ប្រព័ន្ធ​អាវុធ​ត្រូវបាន​ប្រើ​ដែល​អាច​ឈានដល់​ការ​ដឹង​អំពី​រយៈកម្ពស់​នៃ​យន្តហោះ​ស៊ីវិល​។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​អ៊ុយ​ក្រែ​ន​មិនបាន​បិទ​ដែនអាកាស​របស់ខ្លួន​នោះទេ​”​។​



សេចក្តីប្រកាស​នៅឯ​មូលដ្ឋាន​អាកាស​ក្នុង​តំបន់ Gilze Rijen ប្រទេស​ហុល្លង់​មួយ​នេះ​បាន​លើកឡើងថា យន្តហោះ​អាកាសចរណ៍​ស៊ីវិល​មិនគួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ហោះហើរ​ពីលើ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើយ​ ដោយសារតែ​ហានិភ័យ​នៃ​យន្តហោះ​ត្រូវបាន​វាយប្រហារ​។​



លោក Tjibbe Joustra បាន​បញ្ជាក់ថា មាន​ហេតុផល​គ្រប់គ្រាន់​ដើម្បី​បិទ​ដែនអាកាស​នៃ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ ហើយ​ថា​រដ្ឋាភិបាល​ទីក្រុង​គៀវ​គួរតែ​ចាត់វិធានការ​ទាំងនេះ​។​



សេចក្តីថ្លែងការណ៍​មួយ​មកពី​ក្រុមប្រឹក្សា​សុវត្ថិភាព​ហុល្លង់​បាន​លើកឡើងថា “​វា​ជាការ​ច្បាស់​ណាស់​ថា អ៊ុយ​ក្រែ​ន​មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​ការបិទ​ដែនអាកាស​លើ​ផ្នែក​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ជាការ​ប្រុងប្រយ័ត្ន​មួយ​មុន​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៤”​។​



គ្មាន​ការប្រុងប្រយ័ត្ន​បែបនេះ​ត្រូវបាន​ធ្វើឡើង​ឡើយ​ហើយ​យន្តហោះ​ពាណិជ្ជកម្ម​ផ្សេងគ្នា​ចំនួន ១៦០​បាន​ហោះហើរ​តាម​បណ្តោយ​ព្រំដែន​ដូចគ្នានេះដែរ​ពី​ការដែល​យន្តហោះ MH17 ត្រូវបាន​បាញ់​ទម្លាក់។


ភ្លាមៗ​បន្ទាប់ពី​គ្រោះថ្នាក់​សោកនាដកម្ម​នេះ​បានកើត​ឡើង ដែនអាកាស​លើ​តំបន់​នេះ​ត្រូវបាន​បិទ​។​


ក្រុមប្រឹក្សាភិបាល​សុវត្ថិភាព​ហុល្លង់​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ពួកគេ​មិន​អាច​ធ្វើការ​កំណត់​ថា​អ្នកណា​គឺ​គ្រប់គ្រង​តំបន់​ដែល​ជា​កន្លែង​មី​ស៊ី​ល BUK ត្រូវ​បាន​បាញ់​ចេញ​នោះ​ទេ​។ ពួកគេ​បាន​បន្ថែមថា ក្បាល​គ្រាប់​នោះ​ត្រូវបាន​គេ​បំផ្ទុះ​ពី​កន្លែង​ក្នុង​ផ្ទៃដី ៣២០ គីឡូម៉ែត្រ​ការ៉េ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។​



ទោះជា​យ៉ាងណាក៏ដោយ ពួកគេ​បាន​យល់ស្រប​ថា ក្បាល​គ្រាប់ 9N314M ដែល​បាញ់​ដោយ​កាំជ្រួច​មី​ស៊ី​ល BUK គឺ​ទទួលខុសត្រូវ​ចំពោះ​ការធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​៕


RT




យន្តហោះ​MH17​ត្រូវ​បាន​បាញ់​ដោយ​មីស៊ីល​BUK ខណៈ​អ៊ុយ​ក្រែន​មិនបាន​បិទ​ដែនអាកាស

Post a Comment

0 Comments

Close Menu