Ad Code

ប្រជាពលរដ្ឋ​នាំគ្នា​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត​បាត់ដំបង​​

បាត់ដំបង ៖ កាលពី​ពាក់កណ្ដាល​ខែ​តុលា​កន្លង​ទៅ ​ប្រពល​រដ្ឋ​ជាង​២០០​គ្រួសារ​ មកពី​ស្រុក​រុក្ខ​គី​រី​បាន​នាំ​គ្នា​មក​សាលាខេត្ត​បាត់ដំបង​ដើម្បី​សុំ​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​ដល់​ពួកគាត់​អំពី​ករណី​ដីធ្លី​ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​មិន​ឲ្យ​ចូល​ដល់​មុខ​សាលា​ខេត្ត ហើយ​ផ្នែក​រដ្ឋបាល​ម្នាក់​បាន​ចេញ​ទៅ​ជួប​ពួកគាត់​ និង​បាន​សន្យា​ថា​នឹង​ពាំនាំ​កង្វល់​របស់​ពួកគាត់​ជម្រាប​ជូន​ដល់​លោក​អភិបាលខេត្ត​ឲ្យ​បាន​ជ្រាប ​រហូត​មក​ដល់​ពេល​នេះ​នៅ​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥​ ពួកគាត់​បាន​នាំ​គ្នា​ប្រហែលជា​១០០​នាក់​មក​មុខ​សាលាខេត្ត​ម្តង​ទៀត​ ដោយ​ពួកគាត់​បញ្ជាក់​ថា​ គ្មាន​អាជ្ញាធរ​ណា​បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​ដូច​បាន​សន្យា​កាលពី​លើកទីមួយ​នោះ​ទេ​ ទើប​ពួកគាត់​នាំគ្នា​មក​ម្តង​ទៀត​ប៉ុន្តែ​បានជា​ពួកគាត់​បាន​មក​ដល់​មុខ​សាលាខេត្ត​ ដោយសារ​តែ​ពួកគាត់​ធ្វើដំណើរ​បំបែក​គ្នា​ ទើប​សមត្ថកិច្ច​មិនបាន​ហាមឃាត់​។ ​ពួកគាត់​បាន​នាំ​គ្នា​មកនេះ​ ​មកពី​ឃុំ​ពីរ គឺ​ឃុំ​ព្រៃ​ត្រឡាច​ និង​ឃុំ​ស្តុក​ប្រវឹក ​ហើយ​អ្វី​ដែល​ពួកគាត់​តវ៉ា​នោះ ​ត្រង់​ថា​ការ​រាន​ព្រៃ​របស់​ពួកគាត់​ក្នុង​មួយ​គ្រួសារ​ ខ្លះ​បាន​៣​ហិកតា ​ខ្លះ​២​ហិកតា ​គ្រាន់​បាន​ប្រកបមុខរបរ​នោះ​តែងតែ​មាន​អ្នក​ជំនាញ​ទៅ​ហាមឃាត់​ពួកគាត់​តែ​បើសិនជា​មន្ត្រី​ ឬ​អ្នក​មាន​អំណាច​ដែល​ជា​ក្រុម​គ្នា​គេ​នោះ គេ​រាន​ព្រៃ​យក​ដី​ម្នាក់ៗ​រាប់សិប​ហិកតា​តាមតែ​ចិត្ត​របស់​គេ​ ត្រង់​ចំណុច​នេះ​ហើយ​ ទើប​ពួកគាត់​មានការ​តវ៉ា​ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​ភាព​សមធម៌។


ពួកគាត់​បាន​បន្ត​ថា​ អាជ្ញាធរ​ខេត្ត​គួរតែ​ជួយ​គិតគូរ​ដល់​ពួកគាត់​ដែល​ជា​ប្រជាពលរដ្ឋ​ មិន​គួរ​បណ្ដោយ​ឲ្យ​អ្នក​មាន​អំណាច​ធ្វើ​អ្វី​តាមតែ​ចិត្ត​នោះ​ទេ​ ព្រោះ​ពួកគាត់​ត្អូញត្អែរ​ថា​កូនចៅ​របស់​ពួកគាត់​ត្រូវការ​ដី​ប្រកបមុខរបរ​ខ្លះ​ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​។​

នៅ​ថ្ងៃ​នេះ​ដែរ​ សាលា​ខេត្ត​បាន​ឲ្យ​តំណាង​៤​រូប​ចូល​ជួប​ដើម្បី​រក​ដំណោះស្រាយ​ តែ​នៅ​មិន​ទាន់​ដឹង​ថា​ សាលាខេត្ត​ចាត់​មន្ត្រី​ចុះ​នៅពេលណា​ពួកគាត់ ​និង​រង់ចាំ​បន្ត​រហូតដល់​មាន​ដំណោះ​ស្រាយ៕
Pisey-2015-12-01-full-C51



ប្រជាពលរដ្ឋ​នាំគ្នា​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត​បាត់ដំបង​​

Post a Comment

0 Comments

Close Menu