ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមហ៊ុន សាមសុង អេឡិចត្រូនិកបានសម្ពោធជាផ្លូវការនូវគេហទំព័រព័ត៌មាន ដែលមានឈ្មោះថា « Samsung Newsroom » ដើម្បីផ្តល់ជូននូវព័ត៌មានអំពី សាមសុង និងឯកសារជាច្រើន។ គេហទំព័រថ្មីមានអាសយដ្ឋាន៖ news.samsung.com ។ វាជាប្រភពទិន្នន័យផ្លូវការរបស់ សាមសុង ដែលផ្ដោតសំខាន់ទៅលើផលិតផលថ្មីៗ សេវាកម្ម និងយុទ្ធសាស្ត្រ របស់ក្រុមហ៊ុនទាក់ទងនឹងកិច្ចការសង្គម ពាណិជ្ជកម្ម ព្រមទាំងបុគ្គលសំខាន់ៗនៅជុំវិញ ពិភពលោក។
លោក អ៊ីង យ៉ុង រី ដែលជាប្រធានទំនាក់ទំនងរបស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិកបានមានប្រសាសន៍ឲ្យដឹងថា «ខណៈពេលដែលក្រុមហ៊ុន សាមសុង កំពុងតែទទួលការពេញនិយមនៅជុំវិញ ពិភពលោកព្រមទាំងធ្វើការកំណត់អនាគតតាមរយៈគំនិតច្នៃប្រឌិតក៏ដូចជាបច្ចេកវិទ្យាទំនើប។ យើងក៏បានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់នូវមធ្យោបាយទំនាក់ទំនងផ្សេងៗ។ គេហទំព័រថ្មីរបស់ សាមសុង « Samsung Newsroom » យើងផ្តល់ឲ្យមនុស្សនៅជុំវិញពិភពលោកនូវព័ត៌មានកាន់តែលម្អិតជាងមុនអំពីក្រុមហ៊ុន សាមសុង ព្រមទាំងវិធីដែលយើងកំពុងកំណត់នៅពេលអនាគត»។
គេហទំព័រថ្មីនេះត្រូវបានរៀបរៀងឡើងជាពីរភាសាគឺអង់គ្លេស និងកូរ៉េ ព្រមទាំងត្រូវបានដាក់ឲ្យដំណើរការជំនួស Samsung Tomorrow ដែលជាប្លុកផ្លូវការរបស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិក។
ផ្តល់ឲ្យលោកអ្នកនូវព័ត៌មានអំពី សាមសុង និងនៅជុំវិញពិភពលោក
គោលបំណងសំខាន់របស់គេហទំព័រនេះគឺមិនត្រឹមតែ ដើម្បីផ្តល់ព័ត៌មានដល់អតិថិជន និងអ្នកព័ត៌មាននូវព័ត៌មានឲ្យបានសមរម្យប៉ុណ្ណោះទេ ថែមទាំងផ្តល់ការយល់ដឹងកាន់តែច្បាស់អំពីក្រុមហ៊ុន សាមសុង។ គេហទំព័រមួយនេះនឹងផ្តល់ព័ត៌មានគួរឲ្យចាប់អារម្មណ៍ និងរឿងរ៉ាវល្អៗជាច្រើនអំពី សាមសុងដូចជា កិច្ចការច្នៃប្រឌិត និងសហគមន៍នៅជុំវិញពិភពលោក។
ជាផ្នែកមួយនៃបេសកកម្មរបស់យើង គេហទំព័រនេះនឹងផ្ដោតសំខាន់លើប្រធានបទចំនួនពីរជាប្រចាំគឺ ទស្សនវិស័យ និងជីវិតសាមសុង។
ទស្សនវិស័យ ៖ ចំណេះដឹងពីបច្ចេកវិទ្យា និងពាណិជ្ជកម្មលំដាប់ពិភពលោក
នៅក្នុងផ្នែកទស្សនវិស័យ លោកអ្នកនឹងទទួលបាននូវព័ត៌មានដោយផ្ទាល់ពីអ្នកដឹកនាំរបស់ក្រុមហ៊ុន សាមសុង ព្រមទាំងការវិភាគ និងមតិយោបល់របស់អ្នកជំនាញក៏ដូចជាបុគ្គលិកដែលមានបទពិសោធន៍ជាច្រើននាក់។ ជាមួយនឹងការបង្ហាញអំពីចក្ខុវិស័យ យុទ្ធសាស្ត្រ ការរចនា និងទស្សនវិស័យ របស់ក្រុមហ៊ុន សាមសុង វានឹងជួយឲ្យលោកអ្នកយល់កាន់តែច្បាស់ពីពិភពលោកតាមរយៈការពិនិត្យមើលនូវនិន្នាការថ្មីៗ និងការអភិវឌ្ឍផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងសង្គមជាដើម។
ជីវិតសាមសុង ៖ ការចែករំលែក និងការចូលរួមចំណែកសហគមន៍
ក្នុងផ្នែកជីវិតសាមសុងនឹងនិយាយអំពីធនធានមួយដ៏សំខាន់របស់ សាមសុង នោះគឺបុគ្គលិកទាំង ៣១៩.០០០នាក់ នៅជុំវិញពិភពលោក។ វាមិនត្រឹមតែផ្តល់នូវព័ត៌មានសំខាន់អំពីវប្បធម៌ និងកិច្ចការរបស់ក្រុមហ៊ុននៅជុំវិញពិភពលោកនោះទេ វាថែមទាំងជាទីកន្លែងមួយដែលលោកអ្នកអាចស្វែងរករឿងរ៉ាវជាទីចាប់អារម្មណ៍ជាច្រើន ដែលនិយាយអំពីការជម្នះឧបសគ្គ ក្តីសង្ឃឹម និងសុបិន្ដរបស់បុគ្គលមួយចំនួន ហើយរួមចំណែកធ្វើឲ្យក្រុមហ៊ុន សាមសុង រីកចម្រើនរហូតដល់សព្វថ្ងៃ។
ប្រភពឯកសារសំខាន់ៗសម្រាប់អតិថិជន អ្នកសារព័ត៌មាន និងពាណិជ្ជករ
គេហទំព័រនេះនៅតែផ្តល់នូវព័ត៌មានចាំបាច់មួយចំនួនអំពីក្រុមហ៊ុនដូចជា ព័ត៌មានពាណិជ្ជកម្ម ព័ត៌មានអំពីជីវប្រវត្តិ និងទិន្នន័យទូទៅនិយាយពីស្ថានភាពពាណិជ្ជកម្ម និងនិរន្តរភាព។
បន្ថែមពីនេះទៀត ផ្នែកនេះក៏រួមបញ្ចូលនូវបញ្ហា និងការពិតព្រមទាំងសំនួរចម្លើយជាច្រើនដែលអនុញ្ញាតឲ្យលោកអ្នកទទួលបាននូវព័ត៌មានដ៏ត្រឹមត្រូវមួយអំពីប្រធានបទសំខាន់ៗ និងរឿងរ៉ាវជំនួញនានា។ សម្រាប់អ្នកសារព័ត៌មាន ដែលអាចឲ្យមានភាពងាយស្រួលក្នុងការស្រាវជ្រាវ និងស្វែងរកព័ត៌មានផ្សេងៗ។ ផ្នែកនេះមានផ្ទុកឯកសារជាច្រើនសម្រាប់ អ្នកសារព័ត៌មានក៏ដូចជា រូបថត និងវីដេអូដែលមានគុណភាពខ្ពស់ក៏ដូចជាសេចក្ដីថ្លែងការណ៍ចាស់ៗជាច្រើន។
លោកអ្នកនឹងទទួលបានព័ត៌មានដ៏សម្បូរបែប
គេហទំព័រនេះក៏មានផ្ទុកនូវព័ត៌មានជាច្រើនដូចជា រូបភាពព័ត៌មាន អត្ថបទរឿង អ្នកសរសេរ អត្ថបទពីផលិតផល និងវីដេអូផងដែរ។ ព្រឹត្តិការណ៍ធំៗ និងពិធីសម្ពោធផលិតផលផ្សេងៗរបស់ សាមសុង នឹងត្រូវបានផ្សាយបន្តផ្ទាល់នៅក្នុងគេហទំព័រនេះផងដែរ។
ដើម្បីជំរុញឲ្យមានភាពងាយស្រួលក្នុងប្រាស្រ័យទាក់ទងជាមួយអតិថិជន យើងបានបង្កើតឲ្យមាន មុខងារចែករំលែក និងបញ្ចេញមតិតាមរយៈបណ្ដាញសង្គមដែលមានភ្ជាប់ជាមួយគេហទំព័រនេះមាន មុខងារជាច្រើនទៀតត្រូវបានកែលំអដូចជាការស្រាវជ្រាវ និងឯកសារវីដេអូ ដូច្នេះមិនថាលោកអ្នកចង់រកព័ត៌មានអ្វីនោះឡើយ លោកអ្នកអាចស្វែងរកបានដោយងាយនៅលើគេហទំព័ររបស់ សាមសុង៕
គេហទំព័រថ្មីនេះនឹងត្រូវដាក់ឲ្យប្រើជំនួសប្លុក ដោយមានព័ត៌មានសម្បូរបែប និងងាយស្រួលក្នុងការស្រាវជ្រាវ។
ក្រុមហ៊ុន សាមសុង សម្ពោធគេហទំព័រ ដែលផ្តល់ជូននូវព័ត៌មាន និងឯកសារជាច្រើន
0 Comments