Ad Code

Apple បាន​បញ្ចេញ​ផែនការ​នៅឯ​ប្រទេស​អង់គ្លេស ដើម្បី​ពង្រីក​ការ​ឈ្លប​មើល​លើ​បណ្តាញ​

ក្រុមហ៊ុន Apple បាន​ព្រមាន​ថា ផែនការ​របស់​ចក្រភព​អង់គ្លេស​ដើម្បី​ផ្តល់ឱ្យ​ភ្នាក់ងារ​ស៊ើបការណ៍​របស់​ប្រទេស​មហាអំណាច ក្នុងការ​ឃ្លាំមើល​លើ​បណ្តាញ​បន្ថែមទៀត អាច​នឹងមាន​ភាពចុះ​ខ្សោយ​លើ​ផ្នែក​សន្ដិសុខ​ទិន្នន័យ​ផ្ទាល់ខ្លួន សម្រាប់​មនុស្ស​រាប់លាន​នាក់ និង​បង្ក​ជា​បញ្ហា​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​


កាលពី​ខែ​មុននេះ ប្រទេស​អង់គ្លេស​បានដាក់​បង្ហាញ​សំណើ​លើ​បណ្ដាញ​ថ្មី​សម្រាប់​ប្រទេស​មហាអំណាច​ថា ខ្លួន​បានឱ្យដឹងថា មាន​តម្រូវការ​ជា​ចាំបាច់​ដើម្បី​ជួយ​ឱ្យ​ប្រទេស​នេះ មាន​សុវត្ថិភាព​ពី​ឧក្រិដ្ឋជន​ឆបោក និង​ពួក​សកម្មប្រយុទ្ធ រួមទាំង​សិទ្ធិ​ក្នុងការ​ស្វែងរក​លើ​វែបសាយ​ដែលមាន​មនុស្ស​ទស្សនា​ផងដែរ​។


ក្រុម​អ្នក​រិះគន់​និយាយថា Investigatory Powers Bill បាន​ផ្តល់នូវ​អំណាច​គ្រប់គ្រង​ឱ្យ​ប្រទេស​អង់គ្លេស​លើសពី​អ្នក ដែល​ស៊ើបការណ៍​នៅក្នុង​ប្រទេស​លោកខាងលិច​ដទៃទៀត រួមមាន​សហរដ្ឋអាមេរិក ហើយ​បង្ក​ជាការ​រំលោភ​លើ​សេរីភាព​ផ្ទាល់ខ្លួន​។​


​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone នេះ​បាន​និយាយថា​៖ “​យើង​ជឿថា វា​គឺជា​កំហុស​មួយ​ក្នុងការ​ធ្វើឱ្យមាន​ភាពចុះ​ខ្សោយ​ផ្នែក​សន្តិសុខសម្រាប់​មនុស្ស​រាប់លាន​នាក់ ដែលជា​អតិថិជន​គោរព​ច្បាប់​ទាំងនោះ ដូច្នេះ​វា​នឹងមាន​ភាពទន់ខ្សោយ​ភាគតិច ដែល​បាន​បង្ក​ជាការ​គំរាមកំហែង​”​។​


Apple បានដាក់​ការឆ្លើយតប​របស់ខ្លួន​ទៅឱ្យ​គណៈកម្មាធិការ​សភា​មួយ​របស់​ប្រទេស​អង់គ្លេស​ដែល​ត្រូវបាន​ពិនិត្យពិច័យ​ទៅលើ​ច្បាប់​ថ្មី​នេះ នៅក្នុង​ការប៉ះទង្គិច​គ្នា​ថ្មី​បំផុត​មួយ​រវាង​រដ្ឋាភិបាល​លោកខាងលិច ក្នុងការ​ស្វែងរក​ការត្រួតពិនិត្យ ទៅលើ​បញ្ហា​គំរាមកំហែង​ពី​ពួក​សកម្មប្រយុទ្ធ​ឥស្លាម​និយម និង​ក្រុមហ៊ុន​បណ្តាញ ដែល​ធ្វើ​ការងារ​រក្សា​សន្តិសុខ​។​


Apple បាន​និយាយថា សេចក្តីព្រាងច្បាប់​នេះ​អាចធ្វើ​ឱ្យមាន​ភាពចុះ​ខ្សោយ​ក្នុងការ​អី​ុ​ន​គ្រីប​ទិន្នន័យ ការជ្រៀតជ្រែក​សច្ចាប័ន ជាមួយនឹង​ផលិតផល​របស់ខ្លួន​ប​ង្ខំ​ឱ្យ​ក្រុមហ៊ុន ដែល​មិនមែនជា​របស់​ចក្រភព​អង់គ្លេស ធ្វើការ​បំបែក​ច្បាប់​នៃ​ប្រទេស​កំណើត​របស់​ពួកគេ ហើយ​បាន​បង្កឱ្យមាន​ច្បាប់​ស្រដៀង​គ្នា​នេះ នៅ​បណ្តា​ប្រទេស​ផ្សេងទៀត ដែល​អាចធ្វើឱ្យ​បណ្តា​ក្រុមហ៊ុន​នៅក្រោម​សម្ពាធ​នៃ​ច្បាប់​រាប់សិប ដែលមាន​ភាពផ្ទុយ​គ្នា​។​


ក្នុង​ការផ្ដល់​ការគាំទ្រ​ដល់​ទស្សនៈ​របស់​ក្រុមហ៊ុន Apple នោះ ក្រុមហ៊ុន Microsoft ក៏បាន​និយាយ​ផងដែរ​ថា វិធីសាស្ត្រ​អន្តរជាតិ​នឹងធ្វើ​ឱ្យ​មនុ​ស្សមាន​សុវត្ថិភាព​ជាជាង​ការប្រកួតប្រជែង​ដែលមាន​វិធានការ​ចេញពី​ប្រទេស​ផ្សេងគ្នា​។​


អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា​៖ “​ច្បាប់​នេះ​ត្រូវតែ​ចៀសវាង​ការប៉ះទង្គិច​ជាមួយនឹង​ច្បាប់​របស់​ប្រទេស​ផ្សេងទៀត ហើយ​រួមចំណែក​ទៅក្នុង​ប្រព័ន្ធ ដែល​រដ្ឋាភិបាល​ទំនងជា​ធ្វើការ​រួមគ្នា ដែល​មិនមែន​នៅក្នុង​ការប្រកួតប្រជែង​ដើម្បី​ជួយ​ឱ្យ​មនុស្ស​មាន​សុវត្ថិភាព​ជាង​នេះ​”​។​

​ ​Apple បាន​និយាយ​នៅក្នុង​ការដាក់សំណើ​រប​ស់​ខ្លួន​ក្នុងការ​ប៉ុនប៉ង បង្ខំ​ឱ្យ​ក្រុមហ៊ុន ដែល​មិនមែនជា​របស់​ចក្រភព​អង់គ្លេស​ទទួលយក​សក​ម្ម​ភាព ដែល​រំលោភ​លើ​ច្បាប់​នៃ​ប្រទេស​របស់ខ្លួន​។​


​រដ្ឋាភិបាល​អង់គ្លេស​បាន​បរាជ័យ​នៅមុន​ការប៉ុនប៉ង​មួយ ដើម្បី​បង្កើន​ការឃ្លាំមើល​នៅលើ​បណ្តាញ ដែលមាន​ឈ្មោះថា ” snoopers’ charter” ដោយបាន​ឱ្យដឹងថា សំណើ​នោះ​នឹងមិន​ត្រូវបាន​ហាមឃាត់​ការ​អុ​ិ​ន​គ្រីប ឬ​ការធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​បញ្ហា​សុវត្ថិភាព​របស់​ទិន្នន័យ​ប្រជាជន​ឡើយ​។​


ប៉ុន្តែ Apple បាន​និយាយថា សំណើ​ក្នុង​វិក្កយបត្រ​ថ្មី​នេះ នឹង​ចុះខ្សោយ​ក្នុងការ​អុ​ិ​ន​គ្រីប ដូចជា​កាតព្វកិច្ច​ជាក់លាក់​នៅលើ​អ្នកផ្តល់​សេវា​មួយ ក្នុង​ការជួយ​ទិន្នន័យ ដែល​បាន​រារាំង និង​ការ hack តាម​ឧបករណ៍រ​បស់ជនស​ង្ស័​យ​។​


ក្រុមហ៊ុន ដែលមាន​មូលដ្ឋាន​នៅឯ​រដ្ឋ California នេះ បាន​ប្រើការ​អិ​ុ​ន​គ្រីប​លើ​សេវា FaceTime និង iMessage របស់ខ្លួន ដោយបាន​ឱ្យដឹងថា ជា​វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​ការពារ​ប្រឆាំងនឹង​គម្រោងការ hacking ដ៏​ស្មុ​គ្រ​ស្មាញ​កាន់តែខ្លាំង​ឡើង ហើយ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អី​ុ​ន​ធើ​ណេ​ត​កំពុង​កើនឡើង​កាន់តែខ្លាំង​ឡើងជា​លំដាប់ មិនមែន​ខ្សោយ​ជាង​មុន​នោះទេ​។​


​វា​បាន​និយាយថា​៖ “​នៅក្នុង​បរិយាកាស​អី​ុ​ន​ធើ​ណេ​ត ដែល​បាន​គំរាមកំហែង​នេះ ក្រុមហ៊ុន​ដែល​នៅមាន គួរតែមាន​សមយុទ្ធ​យ៉ាង​ឆាប់រហ័ស​លើ​សេរីភាព ក្នុងការ​អនុវត្ត​ការ​អុ​ិ​ន​គ្រីប​យ៉ាងខ្លាំង​ដើម្បី​ការពារ​អតិថិជន​របស់ខ្លួន​”​។​


​ព្រមទាំង​អាចបំពេញ​ការទប់ស្កាត់​ភាគច្រើន​នៃ​ទិន្នន័យ ដែលមាន​ទំនាក់ទំនង គម្រោង​នេះ​នឹង​អនុញ្ញាត​ឱ្យមាន​ការផ្តល់​សេវា​សន្តិសុខ​ដើម្បី​អនុវត្ត “equipment interference” ដែល​ពួក​ឈ្លបយកការណ៍​នៅលើ​កុំព្យូទ័រ​ឬ​ស្មា​ត​ហ្វូ​ន​ប្រើ ដើម្បី​ចូល​ដំណើរការ​ទិន្នន័យ​របស់​ពួកគេ​។​


សម្រាប់​ក្នុង​ការដាក់​ស្នើ​របស់ខ្លួន​ក្នុងការ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ ក្រុមហ៊ុន Apple បាន​រិះគន់​លើ​តម្រូវការ​បែបនេះ​ណាមួយ ក្នុងការ​បង្កើត “Backdoor” ដែល​អាចធ្វើ​ឱ្យមាន​ភាព​ចុះខ្សោយ​ក្នុងការ​ការពារ ដែល​បាន​កសាងឡើង នៅក្នុង​ផលិតផល​របស់​ក្រុមហ៊ុន Apple​។​

​ ​លោក​បន្តថា​៖ “​កូនសោរ ដែល​លាក់​ក្រោម​កម្រាល​ជូត​ជើង​មុខទ្វារ​នោះ មិនមែន​សម្រាប់តែ​មនុ​ស្ស​ល្អ​នោះទេ​”​។ “​មនុស្ស​អាក្រក់​ក៏​នឹង​អាច​រកឃើញ​វា​ដែរ​”៕


 



Apple បាន​បញ្ចេញ​ផែនការ​នៅឯ​ប្រទេស​អង់គ្លេស ដើម្បី​ពង្រីក​ការ​ឈ្លប​មើល​លើ​បណ្តាញ​

Post a Comment

0 Comments

Close Menu