ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៦លើក ក្នុងនោះយប់ ១២លើក, បណ្ដាលឲ្យមនុស្សស្លាប់ ៨នាក់ ( ស្រី២នាក់ ) អ្នករងរបួសធ្ងន់ ១៣នាក់ ( ស្រី២នាក់) និងរងរបួសស្រាល ៩នាក់ (ស្រី២នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទាំង ១៦លើកនេះ បានបង្កឲ្យមានការខូចខាត យានយន្តសរុប ចំនួន ២៨គ្រឿង រួមមាន ម៉ូតូចំនួន ១៣គ្រឿង, រថយន្តធុនតូច ១២គ្រឿង រថយន្តធុនធំ ១គ្រឿងយានផ្សេងៗ ២គ្រឿង និងអ្នកថ្មើរជើង ១នាក់។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៨លើក,មិនប្រកាន់ស្តាំ ១លើក ,ស្រវឹង ១លើក ,មិនគោរពសិទ្ធិ ៣លើក,ប្រជែងគ្រោះថ្នាក់ ២លើក និងកត្តាយានយន្ត ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២០នាក់ (យប់ ១៧នាក់) ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ រថយន្តទាំងអស់ដែលត្រូវផាកពិន័យសរុបចំនួន ៩២២គ្រឿង (រថយន្តធំ ២៩៦គ្រឿង) ស្មើនឹង ៩២២ករណី, ល្មើសក្រដាសស្នាម ៤៥៨គ្រឿង ស្មើនឹង ៤៥៨ករណី, ចំពោះករណីល្មើសបច្ចេកទេស ៤៦៤គ្រឿង ស្មើនឹង ៤៦៤ករណី ។ ដោយឡែកសម្រាប់ម៉ូតូ នាថ្ងៃដដែល ត្រូវបានផាកពិន័យសរុបចំនួន ៩០៩គ្រឿង៕
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៥ ខែធ្នូ កើតឡើង១៦លើកស្លាប់៨នាក់ របួសធ្ងន់និងស្រាល២២នាក់

0 Comments