Ad Code

ម៉ន សា​ម៉េ​ត ឈ្នះ​សេន កុសល ខណៈ​វ៉ែន សុវណ្ណ​ ចាញ់​មាស ភារ​ម្យ

ប្រដាល់ ៖ ម៉ន សា​ម៉េ​ត អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ឈ្នះ​ សេន កុសល​ក្លិប​មោង​ឫស្សី​មរតក​គុន​ខ្មែរ​ដោយ​ពិន្ទុ​ទាំង​លំបាក ក្នុង​ការ​ជួប​គ្នា​នៅ​លើ​សង្វៀន​SEA-TV នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ។ អ្នក​ប្រដាល់​ទាំង​២​រូប​នេះ​ក៏​ប្រកួត​គ្នា​៥​ទឹក​ពេញ​ដែរ។


សា​ម៉េ​ត ដែលជា​អ្នកឈ្នះ​ក៏​ឈឺ​សាច់​មិន​ស្ទើរ​ដែរ​ទេ។​ ស្ថានភាព​នៃ​ការប្រកួត សា​ម៉េ​ត​ មាន​ប្រៀប​ភាគច្រើន តែ​ប្រសិនបើ​កុសល​ហ៊ាន​វាយលុក​នោះ ឱកាស​ឈ្នះ​របស់​ សា​ម៉េ​ត​ នឹង​លំបាក តែ​ដោយសា​តែ ​កុសល ​មិនសូវ​ហ៊ាន​វាយ​ទើប​ធ្វើ​ឲ្យ​ សា​ម៉េ​ត​ បានចិត្ត​ ហើយ​សម្រុកចូល​ហើយ​មាន​ប្រៀប​រហូត​នោះ។​

វ៉ែន សុវណ្ណ អ្នក​ប្រដាល់​ជើងចាស់​នៃ​ក្លិប​កងកេង​ខេត្តបាត់ដំបង ប្រកួត​ចាញ់ មាស ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងទឹក។ នេះ​ជា​ជ័យជំនះ​លើក​៤​របស់​ ភី​រម្យ​ ហើយ ក្នុង​ការ​ប្រកួត​ជាមួយ​វ៉ែន សុវណ្ណ ៥​លើក​ទាំង​លើក​នេះ ដោយមាន​មួយ​លើក​បាន​ស្មើ​នោះ។​


នៅក្នុង​ស្ថានភាព​ប្រកួត​របស់ ​វ៉ែន សុវណ្ណ ​ពេលនេះ បើ​ពិនិត្យ​ទៅ​ សុវណ្ណ នៅតែមាន​ស្នៀត​វាយ​ល្អ តែ​គេ​ឆាប់​អស់​ស៊ុ​ហ្វ ពោល​គឺ​គេ​ចាស់​ហើយ ម្ល៉ោះហើយ​កម្លាំង​របស់​គេ​មិន​ដល់​ ភិរម្យ​ ដែល​នៅ​ក្មេង​ជាង​នោះទេ។​


ក្នុងការ​ប្រកួត​នៅពេល​ចូល​កៀក មាស​ភី​រម្យ​ តែងតែ​ក្រៀក សុវណ្ណ​ មិន​ឲ្យ ធ្វើ​សកម្មភាព​ប្រកួត​បាន ដូច្នេះ​នៅ​ពេល​វ៉ៃ​ប្រយោល សុវណ្ណ​ ធ្វើ​ឲ្យ​ភិរម្យ​លំបាក​អញ្ចឹង​ហើយ​ទើប ភិរម្យ​ ចូលចិត្ត​ចូល​កៀក​នោះ។​


ពួកគេ​ប្រកួត​គ្នា​ពេញ​ទាំង​៥​ទឹក ដែល​លទ្ធផល​ចុងក្រោយ​ មាស ភី​រម្យ​ បាន​ទទួល​ជ័យជំនះ​លើ ​វ៉ែន សុវណ្ណ ​ដោយ​ពិន្ទុ។​

សុខ លាភ អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម ប្រកួត​ឈ្នះ ប្រាក់ ស៊ីថន អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ។ អ្នក​ប្រដាល់​ទាំងពីរ​នេះ​ប្រកួត​គ្នា​៥​ទឹក​ពេញ​ដែរ។ ចំណែក​សេក ទីណា អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប ប្រកួត​ចាញ់ យ៉ា​ម ពន្លក អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារ​កំព្រា​ក្នុង​ទឹក​ទី​២។


*ប៊ុន​ ឌឿ​ន ​ឈ្នះ សាវឿន ឯ​សុខ ​នី​ម​ ឈ្នះ​ចំណាន នៅ​សង្វៀន​ស្ទឹងមានជ័យ​

ប្រដាល់ ៖ អ្នក​ប្រដាល់​ វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ​បាន​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ ឯម សាវឿន អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ កាលពី​យប់​ថ្ងៃ​ទី​២៥​ធ្នូ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​

​ ឯម សាវឿន បាន​ស្មើ​ជាមួយ​ វៀត ប៊ុន​ឌឿ​ន​ នេះ អាច​ចាត់ទុកថា​ជា​សំណាង​ហើយ ព្រោះ​ពីរ​ទឹក​ចុងក្រោយ​នោះ សាវឿន​ មាន​លក្ខណៈ​ទន់ជ្រាយ​ដូច​បបរ បន្តិច​ដួលៗ​លើ​រេញ។ បើ​កុំ​តែ​ការ​ប្រកួត​ក្នុង​ទឹក​ដំបូងៗ គេ​មានប្រៀប​លើ​ ប៊ុន​ឌឿ​ន​ នោះ ម្ល៉េះ​ចាញ់​ វៀត ប៊ុន​ឌឿ​ន​ បាត់ទៅហើយ។​

ហួន សុខ​នី​ម អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​តា​ដំបង​ដែក បាន​វាយ​ឈ្នះ​ ផាន ចំណាន អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។


ស្ថានភាព​ប្រកួត​របស់​ពួកគេ​ទាំងពីរ មាន​លក្ខណៈ​មិន​ឈ្នះ​ចាញ់​គ្នា​ដាច់​នោះ​ទេ គឺ​ក្នុង​ស្ថានភាព​ប្រផឹតប្រផើយ​ប៉ុណ្ណោះ។ ផាន ចំណាន គេ​វាយ​ចេញ​បាន​ច្រើន​ណាស់​ដែរ ប៉ុន្តែ​មិនសូវ​ចំ​គោលដៅ ​និង​ចំណុច​សំខាន់​ដែល​ត្រូវ​បាន​ពិន្ទុ​នោះ ទើប​គេ​ចាញ់​ពិន្ទុ​ ហួន សុខ​នី​ម។​

យ៉ា​ម រ៉េត អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារ​កំព្រា ប្រកួត​ចាញ់ ទឹម សាន អ្នក​ប្រដាល់​ជើងចាស់​នៃ​ក្លិប​កុសល​កីឡា​ដោយ​ពិន្ទុ។ ពីរ​នាក់​នេះ​វាយ​គ្នា​៥​ទឹក​ពេញ​ដែរ។​

នៅក្នុង​ការប្រកួត​នេះ យ៉ា​ម រ៉េត បាន​ព្យាយាម​វាយ​បុក​ទៅលើ​ ទឹម សាន្ត​ ណាស់​ដែរ តែ​វាយ​មិន​ចូល​ដោយ ​ទឹម សាន្ត គេ​បានដឹង​ជាមុន និង​ចាំ​វាយ​ត្រង​និង​ចាប់​ យ៉ា​ម​រ៉េត​ ហើយ​អុក​នឹង​ជង្គង់​ត្រូវ​ពេញៗ​តែម្តង។


ឯម ស៊ី​ថុង អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ ប្រកួត​ចាញ់ ផាត់ សូ​ដា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ ខណៈ​ដែល ​សយ សុខ ក្លិប​ពន្លឺ​វិបុល​រិទ្ធី ឈ្នះ ម៉ន វីវ៉ា ក្លិប​ការិយាល័យ​ទី​៥ កង​ទ័ព​ជើងគោក​ដោយ​ពិន្ទុ​ដែរ៕
Pisey-2015-12-26-full-C90




ម៉ន សា​ម៉េ​ត ឈ្នះ​សេន កុសល ខណៈ​វ៉ែន សុវណ្ណ​ ចាញ់​មាស ភារ​ម្យ

Post a Comment

0 Comments

Close Menu