Ad Code

នគរបាល​ខណ្ឌ​សែន​សុខ​ បន្ត​ឆ្មក់​ចូល​បង្ក្រាប​គ្រឿងញៀន​ នៅមុខ​ពេទ្យ​លោកសង្ឃ​ចាប់​ខ្លួន​បាន​១៩​នាក់​

ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​បន្ត​ប្រើ​ប្រាស់​កម្លាំង​ទ្រង់ទ្រាយ​ធំ​មក​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​ដ៏​ល្បីឈ្មោះ ១​កន្លែង​នៅ​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹក​ថ្លា (​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ​) កាលពី​វេលា​ម៉ោង​៣​រសៀល​ន​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥​នេះ​ជា​លទ្ធផល​ចាប់ខ្លួន​ក្រុម​ជន​ពាក់ព័ន្ធ​នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​បាន​១៩​នាក់ និង​ឧបករណ៍​សម្រាប់​សេព មួយ​ចំនួន​ទៀត។


នៅ​ក្នុង​ការ​បង្ក្រាប​នោះ ដឹកនាំ​កម្លាំង​ដោយ​លោក សក់ កញ្ញា​រិ​ទ្ឋ អភិបាលរងខណ្ឌ​សែន​សុខ​ជា​តំណាង​របស់​លោក លី សា​វេត អភិបាលខណ្ឌ និង​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ និង​មានការ​ចូលរួម​ពី​លោក​អធិការរង និង​មេ​ប៉ុស្តិ៍​ជ្រា​ច្រើន​រូប​ទៀត។


លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​មានប្រសាសន៍ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​របស់​លោក ចាប់ខ្លួន​ក្រុម​ជន​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​បាន​១៩​នាក់​ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង ព្រមទាំង​រឹបអូស​បាន ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន និង​ដាវ សា​ម៉ូរ៉ៃ​ចំនួន​២​ដើម​ផង។


ការ​បង្ក្រាប​គ្រឿងញៀន​របស់​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ​បាន​ធ្វើ​ឡើង​ជា​ញឹកញាប់​រាល់​សប្តាហ៍ វា​ហាក់​ដូច​ជា​សមរភូមិ​រាំ​រៃ​មួយ រវាង​ក្រុម​សមត្ថកិច្ច និង​ក្រុម​ជន​សង្គម​ងងឹត​គ្រឿងញៀន​ច្បាំង​គ្នា បង្ក្រាប មិន​ចេះ​អស់​មិន​ចេះ​ហើយ ដែល​មាន​រយៈ​ពេល​បរ​ហែល​២០​ឆ្នាំ​ហើយ​ នៅ​ទីនោះ ទីបំផុត​ទីផ្សារ​គ្រឿងញៀន​កាន់តែ​រីក​ធំ​ឡើងៗ​នៅ​ទីនោះ​ដោយ​លួចលាក់ ហើយ ការ​ចុះ​មក​បង្ក្រាប របស់​សមត្ថកិច្ច​មក​លើ​ជន​ល្មើស​គ្រឿងញៀន​គឺ ប្រៀប​ដូចជា រឿង​កំប្លែង រវាង​សត្វ​ឆ្មា និង​កណ្តុរ​ដូច្នេះ​ឯង​។

ទោះ​បី​យ៉ាងណា​សកម្មភាព​របស់​ នៃ​ការ​ចុះ​បង្ក្រាប​របស់​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ជា​ក្តី​សង្ឃឹម​មួយ​របស់ ប្រជាជន​ ដែល​ធុញទ្រាន់​ចំពោះ​វត្តមាន​ដ៏​ព្រហើន​របស់​ក្រុម​ជន​សង្គម​ងងឹត ​នៅ​ពេល​ប៉ូលិស​ដក​ថយ​ពី​សមរភូមិ​នោះ ដែល​យូរៗ​ចុះ​មក​បង្ក្រាប​ម្តង​គ្រាន់​បង្អើល​ពួកគេ។


គោលបំណង​របស់​ប្រជាជន​គឺ​ចង់​ឲ្យ ប៉ូលិស​ឬ​ប៉េអិម​កម្ទេច​កម្ចាត់​មេខ្លោង​ធំ​របស់​អ្នក​ជួញដូរ​ថ្នាំ​ញៀន​នៅ​ទី​នេះ​ឲ្យ​អស់ ប៉ុន្តែ​រយៈ​ពេល​ជាង​២០​ឆ្នាំ​ហើយ​ បាន​ត្រឹមតែ​បង្អើលៗ​ចាប់​លែងៗ​យក​តែ​ល្អ​មើល​មិន​ខុស​ពី​ជន​មាត់ដាច​ខ្លះ​និយាយ​ថា ប្រហែលជា​មេ​គ្រឿងញៀន​មានអំណាច​ធំ​ជាង​មេ​ប៉ូលិស​មូលដ្ឋាន៕
Nita-23-A-75-Full


Nita-23-A-76-Full


Nita-23-A-77-Full



នគរបាល​ខណ្ឌ​សែន​សុខ​ បន្ត​ឆ្មក់​ចូល​បង្ក្រាប​គ្រឿងញៀន​ នៅមុខ​ពេទ្យ​លោកសង្ឃ​ចាប់​ខ្លួន​បាន​១៩​នាក់​

Post a Comment

0 Comments

Close Menu