Ad Code

ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ​ថ្វាយ​ព្រះ​សព​មេគណ​ខេត្ត​

សៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃ​១៣​កើត ខែ មិគសិរ​ឆ្នាំ មមែ សប្តស័ក ព​.​ស​២៥៥៩ ត្រូវ​នឹង​ថ្ងៃ ពុធ ទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥​នៅ​បរិវេណ​វត្ត​ព្រះ​ឥន្ធកោសីយ៍​ ក្រុង​ខេត្ត​សៀមរាប​ បាន​ធ្វើ​ពិធី​គោរព​ព្រះ​​វិញ្ញាណក្ខន្ធ ថ្វាយ​ជូន​ព្រះ​សព​ព្រះ​សុ​មង្គល​សិលាចារ្យ ឥន្ទ​កេស​រោ បណ្ឌិត​ពេជ្រ​សន​ព្រះ​មេគណ​ខេត្តសៀមរាប ដែល​បាន​ទទួល​អនិច្ច​ធម៌ កាលពី​វេលា​ម៉ោង ៥ និង ៤៥​នាទី​ព្រឹក ថ្ងៃ​៨ កើត​ខែ មិគសិរ ឆ្នាំ មមែ សប្តស័ក ព​.​ស​២៥៥៩ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ ធ្នូ ឆ្នាំ​២០១៥ ក្នុង​ព្រះ​ជន្មាយុ​៨២​ព្រះវស្សា ដោយ​ព្រះ​រាគា​ពាធ នៅ​មន្ទីរពេទ្យ កាល់​ម៉ែត្រ​រាជធានី​ភ្នំពេញ។


ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់​លោក​បណ្ឌិត​ឃឹម ​ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​លោក​នូ ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង លោកស្រី រួម​ទាំង​ការ​និមន្ត អញ្ជើញ​ចូលរួម ពី​ព្រះ​មហា​វិមលធម្ម​ពិន សែម​សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ និង ព្រះ​អនុគណ​ក្រុង ស្រុក ព្រះ​ថេ​រា​ព្រះ​ថេរៈ​ជា​សិស្ស​គុណ និង​ឯកឧត្តម លោក ជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​ជាតិ​អប្សរា មេបញ្ជាការ​បញ្ជា​ការរង​កងកម្លាំង ប្រដាប់អាវុធ​ទាំងបី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព មន្ត្រីរាជការ​អាជ្ញាធរ​ក្រុង ស្រុក ចៅសង្កាត់ និង​ប្រជា​បរិស័ទ​ផងដែរ។


ក្នុង​ការ​អាន​នូវ​ជីវប្រវត្តិ​របស់​ព្រះ​សុ​មង្គល​សិលា​ចា​រ្យ​ឥន្ទ​កេស​រោ​បណ្ឌិត​ពេជ្រ សន​ព្រះ​មេគណ​ខេត្ត​ដោយ​បាន​បញ្ជាក់​ថា ​ក្នុង​ដំណើរ​ក្នុង​មួយ​ជីវ​តរបស់​ព្រះអង្គ បាន​តស៊ូ​ដើម្បី​ដុត​បំផ្លាញ​នូវ​កិលេស​អវិជ្ជា​ចម្រើន​នូវ​គុណធម៌​និង​បញ្ញា​ឲ្យ​កើតឡើង ព្រមទាំង​បាន​បណ្ដុះ​នូវ​សេចក្តីស្រឡាញ់​មេត្តា​ករុណា​ចំពោះ​សិស្សគណ​និង​បងប្អូន​ពុទ្ធបរិស័ទ​។ ស្ថិត​ពេល​ដែល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​ក្នុងនាម​ជា​អគ្គមគ្គុទ្ទេសក៍​ព្រះអង្គ​បាន​បំពេញភារកិច្ច​ដើម្បី ជូន​មាតុប្រទេស​របស់​ខ្លួន ទាំង​វិស័យ​ពុទ្ធចក្រ និង អាណាចក្រ​ដោយ​បាន​កសាង​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ​ក្នុង​ការ​លើកស្ទួយ​នូវ​ប្រពៃណី ទំនៀម​ទម្លាប់ វប្បធម៌​ដោយ​មិនបាន​ពុំ​គិត​នូវ​ពី​ផល ប្រយោជន៍​បុគ្គល​របស់ខ្លួន​ឡើយ ។​ដោយ​ឃើញ​នូវ​ស្នាដៃ​របស់​ព្រះអង្គ ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ជា​ថ្នាក់ ដឹកនាំ​គ្រប់​ន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ និង បងប្អូន​កូន ចៅ​មាន​ក្តី​សោកស្ដាយ អាឡោះអាល័យ​រក​ទីបំផុត គ្មាន នូវ​ព្រះ​គុណូបការៈ​ដ៏​ថ្លៃថ្លា​និង​វិសេសវិសាល​ដ៏​ឧត្ដុង្គឧត្ដម នូវ​ស្នា​ព្រ​ហស្ត៍​របស់​ព្រះអង្គ​ដែល​បាន​បន្សល់ទុក​នៅ​សម​ទ្ធិ​ផល​ជាច្រើន សម្រាប់​ជាតិ​មាតុភូមិ ក្នុង​ខេត្តសៀមរាប​។


ក្នុងការ​តបស្នង​ចំពោះ​ពី​គុណបំណាច់​ទាំង​នេះហើយ​ទើប​អាជ្ញាធរ​ខេត្ត បាន​រៀបចំ​ពិធី​គោរព​ព្រះ​​វិញ្ញាណក្ខន្ធ​ថ្វាយ​ជូន​ដល់​ព្រះ​សព​ព្រះ​សុ​មង្គល​សិលា​ចា​រ្យ​ឥន្ទ​កេស​រោ​បណ្ឌិត​ពេជ្រ សន​ព្រះ​មេគណ​ខេត្ត​ដោយ​អានិសង្ស ​នៃ​អំពើ​ដ៏​ល្អ​ទាំងឡាយ ដែល​ព្រះ​មេគណ​បាន​យឹតយោង​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សុ​មង្គល​សិលា​ចា​រ្យ​ឥន្ទ​កេស​រោ​បណ្ឌិត​ពេជ្រ សន​បាន​និមន្ត​ទៅកាន់​ឋាន​បរមសុខ ដែល​ជាទី​រំលត់ទុក្ខ​។


ក្នុងនោះដែរ​ទាំង​មន្ត្រី​សង្ឃ​គណៈ​អភិបាលខេត្ត​ក្រុមប្រឹក្សា​ខេត្ត​ថ្នាក់ដឹកនាំ​មន្ទីរកងកម្លាំងប្រដាប់​អាវុធ​មន្ត្រីរាជការ អាជ្ញាធរ​ក្រុង​ស្រុក បាន​និមន្ត និង អញ្ជើញ​ដាក់​កម្រងផ្កា និង​បូជា​ទៀនធូប ថ្វាយ​នៅ​ចំពោះមុខ​ព្រះ​សព​ដើម្បី​ឧទ្ទិស​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​បាន​និមន្ត​ទៅកាន់​ព្រះ​បរម​សុគតិភព ឲ្យ​បាន​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ។


ក្នុង​នោះដែរ​លោក​បណ្ឌិត​ឃឹម​ប៊ុន​សុង​និង​លោកជំទាវ​ក៏បាន​នាំ​យក​នូវ​បច្ច័យ​ចំនួន ២​លាន​រៀល​ប្រគេន​ជូន​ព្រះសង្ឃ​ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ពិធី​បុណ្យ​សព​ព្រះ​សុ​មង្គល​សិលា​ចា​រ្យ​ឥន្ទ​កេស​រោ បណ្ឌិត​ពេជ្រ សន​ព្រះ​មេគណ​ខេត្ត​ផង​ដែរ ៕


Nita-23-A-85-Full


Nita-23-A-86-Full


Nita-23-A-87-Full


Nita-23-A-88-Full


Nita-23-A-89-Full



ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ​ថ្វាយ​ព្រះ​សព​មេគណ​ខេត្ត​

Post a Comment

0 Comments

Close Menu