Ad Code

លោក Pat Nevin ៖ កីឡាករ Fabregas មិន​មែន​ជា​អ្នក​បំផ្លាញ លោក Mourinho ទេ​

អតីត​កីឡាករ​បាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​ស្កុ​តលែ​ន លោក Pat Nevin បាន​អំពាវនាវ​គោរព​មួយ​មកលើ​កីឡាករ Cesc Fabregas ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​របស់​ក្លិប Chelsea ហើយ​លោក​សូម​ធ្វើការ​ច្រានចោល​ទាំងស្រុង​ចំពោះ​អំណះអំណាង​ថា កីឡាករ​អេ​ស្ប៉ា​ញ​ម្នាក់នេះ សុខ​ចាត់​បាត់បង់​ការប្រកួត​របស់ខ្លួន ជាជាង​ត្រូវរ៉ូវ​គ្នា​វិញ​ជាមួយ​អ្នកចាត់ការ Jose Mourinho។


សូម​បញ្ជាក់ថា កីឡាករ Fabregas​ត្រូវ​បាន​គេ​ស្រែក​ឲ្យ​ដោយ​ក្រុម​អ្នកគាំទ្រ​ក្លិប Chelsea អំឡុង​ជ័យជម្នះ ៣-១ កាលពី​ចុង​សប្តាហ៍​នេះ លើ​ក្រុម Sunderland ពោលគឺ​បន្ទាប់ពី លោក Nevin ចាត់ទុក​លោក​ថា ជា​មនុស្ស​ស្ថិតនៅ​ក្នុងចំណោម​អ្នក ដែល​បាន​បំផ្លាញ​អាជីព​អតីត​គ្រូបង្វឹក Mourinho។


គួរ​រំឭក​ថា គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៥២ ឆ្នាំ​ម្នាក់នេះ ធ្លាប់បាន​អះអាងថា កីឡាករ Chelsea បាន​លួច​ក្បត់​រូបលោក​ពីក្រោយ​ខ្នង ពោលគឺ​រយៈពេល ១ ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេលដែល​គាត់​ត្រូវបាន​បណ្តេញ​ពី​ការងារ​អ្នកចាត់ការ​ជា​លើក​ទី ២ នៅក្នុង​ទឹកដី Stamford Brigde​។​


ដោយឡែក សេចក្តី​រាយការណ៍​កាល​ពីថ្ងៃ​ចន្ទ បាន​អះអាងថា កីឡាករ Febregas បាន​ត្រៀមខ្លួន​រួចរាល់ ក្នុង​ការ​ចាត់​វិធានកា​រ​ប្រឆាំង​ជាមួយ លោក Nevin បន្ទាប់ពី​មាន​សេចក្តី​អធិប្បាយ​របស់​គាត់ ប៉ុន្តែ​លោក​បាន​អះអាង​ថា Fabregas ខ្លួន​គាត់​ផ្ទាល់​ប្រហែលជា​បាន​ស្តាប់​ច្រឡំ​ហើយ ពោលគឺ​លោក​គ្មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អតីត​កីឡាករ​របស់​ក្លិប Arsenal​ម្នាក់នេះ​ទេ។


លោក Nevin បាន​និយាយប្រាប់​វេបសាយ​របស់​ក្លិប Chelsea ថា នៅ​ពេល​ដែល​រឿងរ៉ាវ​បាន​ចុះផ្សាយ​នៅ​លើ​ទំព័រ​កាសែត កុំ​ទាន់​អាល​ឆាប់​ជឿ​ពេក ហើយ​លោក​ក៏​គ្មាន​ចេតនា​និយាយ​បង្ខូចកេរ្តិ៍​ឈ្មោះ​កីឡាករ​អេ​ស្ប៉ា​ញ​ម្នាក់​នេះ​ដែរ។ លោក​ក៏​មិនបាន​និយាយ​ដែរ​ថា កីឡាករ Fabregas ជា​អ្នកធ្វើ​ឲ្យ​អន្តរាយ​ដល់​អាជីព​គ្រូបង្វឹក​របស់​លោក Jose Mourinho នោះទេ៕



លោក Pat Nevin ៖ កីឡាករ Fabregas មិន​មែន​ជា​អ្នក​បំផ្លាញ លោក Mourinho ទេ​

Post a Comment

0 Comments

Close Menu