Ad Code

សម្ដេច​តេ​ជោ​សែន ៖ កម្ពុជា​កំពុង​មាន​សន្តិភាព ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​

ភ្នំពេញ ៖ សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​មាន សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍ ហើយ​គ្មាន​វិបត្តិ​នយោបាយ​អ្វី​ទាំងអស់។


ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ វា​រី​អគ្គិសនី ស្ទឹង​តា​តៃ ដែល​មាន​អនុភាព ២៤៦ មេ​ហ្គា​វ៉ា​ត់ វិនិយោគ​ដោយ​សាជីវកម្ម China National Heavy Machinery ក្នុង​ទឹកប្រាក់ ៥៤០​លាន​ដុល្លារ​អាម៉េរិក ស្តិ​ត​ក្នុង ភូមិ​អន្លង់​វាក់ ឃុំ​តា​តៃ ស្រុក​កោះកុង ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី ២៣​ខែ ធ្នូ ឆ្នាំ ២០១៥ សម្ដេច​តេ​ជោ ថ្លែង​ថា អ្នក​ដែល​ចាត់ទុកថា​មាន​វិបត្តិ គឺជា​វិបត្តិ​ផ្ទាល់ខ្លួន ឯ​អ្នក​ដែល​កំពុងតែ​សប្បាយ គឺ​ប្រជាជន។ ឥឡូវ​មានរឿង​អ្វី កម្មវិធី​សម្ពោធ​មាន​អាក់ខាន​ដោយសារតែ​មនុស្ស​ម្នាក់ ឬ​ពីរ​អ្នក​ឯណា គឺ​អត់​ផង​ណ្ណឹង អ្នកឯង​កើតទុក្ខ​កើត​តែ​ម្នាក់​ឯង​ទៅ អ្នក​ដែល​ជាប់គុក​ដោយសារ​ប្រព្រឹត្ត​បទល្មើស​ឱ្យ​វា​ជាប់គុក​ទៅ វា​កើតទុក្ខ​តែ​វា​ណ្ណឹង​ទៅ ព្រោះ​ប្រព្រឹត្ត​អាក្រក់​វា​ត្រូវតែ​ជាប់គុក ឯ​អ្នក​ដែល​គេ​សប្បាយ គឺ​គេ​សប្បាយ​ទៅ​។


ខ្ញុំ​សូម​បញ្ជាក់​ថា កម្ពុជា​កំពុង​មាន សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​។ ទាក់ទង និង​ការ​យាង​និវត្តន៍ របស់​ព្រះករុណា​ព្រះមហាក្សត្រ ពី​ការ​បំពេញ​ព្រះរាជទស្សនកិច្ច​ នៅ​ប្រទេស​ឡាវ​នា​ព្រឹក​ថ្ងៃទី​២៣ នេះ​ដែរ សម្ដេច​តេ​ជោ ថ្លែង​ថា បន្ទាប់​ពី​ពិធី​សម្ពោធ​នេះ ខ្ញុំ​ត្រូវ​ប្រញាប់ប្រញាល់​ទៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ដូរ​ខោអាវ​ភ្លាម ដើម្បី​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ​។ បើ​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ប្រទេស ហើយ​ព្រះមហាក្សត្រ​យាង​មកពី​ក្រៅ​ប្រទេស អវត្តមាន​នាយក​រដ្ឋមន្ត្រី​គឺជា​ការ​លំបាក​មើល​ណាស់ នៅ​ក្នុង​ក្រប​ខណ្ឌ​ជា​ខ្លឹម​សារ​ផង និង ក្រប​ខណ្ឌ​ពិធីការ​ផង​។


ពាក់ព័ន្ធ​និង​បញ្ហា​អគ្គិសនី​នេះ​ផង​ដែរ សម្ដេច​តេ​ជា បាន​មានប្រសាសន៍​ផ្ដល់​ជូន​សារ​និង បញ្ជាក់​បន្ថែម​អំពី​ការងារ​ដែល​ត្រូវ​ធ្វើ​ក្នុង​វិស័យ​អគ្គិសនី​ថា ទន្ទឹម​នឹង​ការ​កសាង វារីអគ្គិសនី​ឬ រោងចក្រ​អគ្គិសនី នៅ​កន្លែង​នេះ​ឬ​កន្លែង​នោះ ក្រសួង​រ៉ែ និង​ថាមពល​និង ក្រ​ហ៊ុន​អគ្គិសនី​កម្ពុជា​ត្រូវ​ធ្វើ​ការងារ​៣ សំខាន់​ដែល​ចាំបាច់​ត្រូវ​ធ្វើ ក្នុង​នោះ​មាន កិច្ចការ​ទី​១ ពង្រីក​បណ្ដាញ​ចែកចាយ ព្រោះ​ថាបើ​យើង​គ្រាន់តែ​ផលិត​ថាមពល​អគ្គិសនី ហើយ​យើង​ពុំ​មាន​បណ្ដាញ​ចែកចាយ វា​មិន​ខុស​ពី​ការដែល​យើង​ផលិត​រថយន្ត​ហើយ​ពុំ​មាន​ផ្លូវ​បើក​នោះ​ទេ​។ ដូច្នេះ​បញ្ហា​នេះ​ត្រូវ​ទៅ​ទន្ទឹមគ្នា​តែម្ដង ហើយ​សង្ឃឹមថា​មិត្ត​ចិន និង​ឱ្យ​ខ្ចី​ប្រាក់​ថែមទៀត​ដើម្បី នឹង​ត​បណ្ដាញ​អគ្គិសនី​។ ទុន​សម្រាប់​ត​បណ្ដាញ​អគ្គិសនី​មាន​មួយ​ផ្នែក​ជា​ទុន​របស់​រដ្ឋ របស់​អគ្គិសនី​ផ្ទាល់ និង​ដោយ​រាជរដ្ឋាភិបាល​ឱ្យ​ខ្ចី​ខ្លះ តែ​ក៏​សូម​អំពាវនាវ​ចំពោះ​ដៃគូ​អភិវឌ្ឍ​ន៏ ដែល​ក្នុង​នោះ​មាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ ខ្ញុំ​ក៏បាន​ខ្ចី​ទុន ពី​ឥណ្ឌា​ដែរ​ដើម្បី​ត​បណ្ដាញ​ពី​ខេត្តស្ទឹង​ត្រែង មក​ខេត្តក្រចេះ និង​ប្រើ​វិស័យ​ឯកជន​ដើម្បី​ត​ភ្ជាប់​ផង​ដែរ ដូច​ជាត​ភ្ជាប់​ពី ក្រចេះ មកកាន់​ខេត្ត​កំពង់ចាម និង ពី​កំពង់ចាម មកកាន់​រាជធានី​ភ្នំពេញ​។ ដូច្នេះ​ការ​

ពង្រីក​បណ្ដាញ​តទៅទៀត មាន​ទាំង​បណ្ដាញ​ជាតិ និង​បណ្ដាញ​ចែកចាយ​ថ្នាក់ក្រោម​ជាតិ​ទៅកាន់​មូលដ្ឋាន ព្រោះថា​បច្ចុប្បន្ន​មាននៅ​សល់​ខេត្ត​មួយ​ចំនួន​ ដែល​ត្រូវតែ​តម្រង់​ឆ្ពោះ​ទៅ​។ ប៉ុន្តែ​ដើម្បី​តទៅ​ដល់​ភូមិ​ប្រជាពលរដ្ឋ​ត្រូវ​ប្រើប្រាស់​ដើមទុន ដើម្បី​ត​បណ្ដាញ​នេះ​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​បញ្ឈប់​នៅ​ស្ថានភាព​ដែល​ឯកជន​ផលិត​ភ្លើង ហើយ​លក់​តម្លៃ​ខ្ពស់​ឱ្យ​ប្រជាពលរដ្ឋ​។​កិច្ចការ​ទី​២ ត្រូវ​ពង្រឹង​បណ្ដាញ​ជាតិ ដើម្បី​ជៀសវាង​ការរអាក់រអួល​ផ្នែក​បណ្ដាញ​អគ្គិសនី​ណាមួយ​នោះ​។


កិច្ចការ​ទី​៣ គឺជា​ចំណុច​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​តែម្ដង គឺ​ត្រូវ​ដាក់​កម្មវិធី ​ដែល​មាន​រួច​មក​ហើយៗ​ត្រូវ​អនុវត្ត​ឱ្យ​បាន នូវ​ការ​បញ្ចុះតម្លៃ​ភ្លើង​ជា​បន្តបន្ទាប់​។ តម្លៃ​អគ្គិសនី​ទាក់ទង​នឹង​ការ​ប្រកួតប្រជែង​អំពី​ផលិតកម្ម​ផង​ដែរ តម្លៃ​អគ្គិសនី​វា​ពាក់ព័ន្ធ​នឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ នៅ​ពេល​ណាមួយ​នោះ​តម្លៃ​អគ្គិសនី​នឹង​ផ្ដល់​ផលប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង ជាពិសេស​ប្រជា​ពលរដ្ឋ​ដែល​ប្រើប្រាស់​ចរន្តអគ្គិសនី​ក្រោម ៥០​គីឡូវ៉ាត់​។ ឥឡូវនេះ​អ្នក​ដែល​ទទួល​បាន​ផល​

ប្រយោជន៍​មុនគេ គឺ​កម្មករ កម្មការិនី​នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់មក​នឹង​រាយ​ទៅតាម​តំបន់​ទីប្រជុំជន​មួយ​ចំនួន​ទៀត ដែល​មាន​កម្មករ​កម្មការិនី​ស្នាក់នៅ ដូច្នេះ​យើង​ឱ្យ​អ្នក​ប្រើ​តិច​ទទួល​បាន​ផល​ច្រើន​៕


Nita-23-A-60-Full


Nita-23-A-64-Full


Nita-23-A-61-Full


Nita-23-A-62-Full


Nita-23-A-63-Full


 



សម្ដេច​តេ​ជោ​សែន ៖ កម្ពុជា​កំពុង​មាន​សន្តិភាព ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​

Post a Comment

0 Comments

Close Menu