ព្រះសីហនុ ៖ បុគ្គលិកកសិដ្ឋានចិញ្ចឹមជ្រូកឧកញ៉ាម៉ុង ឬទ្ធីចំនួន២នាក់ ម្នាក់បានស្លាប់ភ្លាមៗ ក្នុងថ្លុក ឈាម នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុត និង ម្នាក់រងរបួសធ្ងន់ បន្ទាប់ពីរ ពួកគេទាំង ២នាក់បានជិះម៉ូតូម្នាក់មួយ គ្រឿងបើកបុកគ្នា យ៉ាងពេញទំហឹងរួចមក។
ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុច អាង ទឹក ភូមិកែវផុស ឃុំកែវផុសស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ពាក់ព័ន្ធករណីខាងលើនេះ បើតាមសាក្សីចំណុចកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុន ពេលកើតហេតុគេឃើញ យុវជនទាំងពីរនាក់បើកម៉ូតូក្នុងល្បឿនលឿនដូចគ្នាក្នុងគោលដៅបញ្ច្រាសទិសគ្នាលុះបើកបរមកដល់ចំណុចកើតហេតុ ម៉ូតូមួយគ្រឿងបានគេចផ្លូវជង្ហុក ប៉ុន្តែដោយសារតែ ល្បឿន ម៉ូតូលឿនពេក កាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលបើកមកពីមុខយ៉ាង ពេញ ទំហឹង បណ្តាលឲ្យកើតគ្រោះថ្នាក់ មានស្លាប់ មានរបូសធ្ងន់ ដូចនេះតែម្តងទៅ។
សមត្ថកិច្ចប៉ូលិសរដ្ឋាលឃុំកែវផុស បានឲ្យដឹងថា យុវជនរងគ្រោះដល់អាយុជីវិតមានឈ្មោះ ទឹម សុផា អាយុ ២៣ ឆ្នាំ ទីលំនៅ ខេត្តកណ្តាល បាក់.កស្លាប់នៅកន្លែងកើតហេតុ ឯយុវជនម្នាក់ទៀត ឈ្មោះ មុត រៀម អាយុ ២២ឆ្នាំ មានទីលំនៅភូមិកែវផុស បានរងរបួសធ្ងន់ កំពុងសំរាកព្យាបាលនៅក្នុង មន្ទីរ ពេទ្យ។ យុវជនទាំងពីរជាបុគ្គលិកនៅកសិដ្ឋាន ចិញ្ចឹមជ្រូកក្រុមហ៊ុនឧកញ៉ាម៉ុង ឬទ្ធីដូចគ្នា។
បច្ចុប្បន្ន ម៉ូតូជនរងគ្រោះទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចប៉ូលិសនាំយកទៅរក្សាទុកដើម្បីធ្វើ ដោះស្រាយតាមផ្លូវច្បាប់ ចំណែកឯសាកសពយុវជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារនាំយក ទៅ ធ្វើបុណ្យតាមប្រពៃណី៕
បុគ្គលិកកសិដ្ឋានចិញ្ចឹមជ្រូកឧកញ៉ាម៉ុង ឬទ្ធី២នាក់បើកម៉ូតូបុកគ្នាបណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់
0 Comments