Ad Code

Bosco Wong ៖ មិនប្រាកដថាចូលរួមក្នុងពិធីមង្គលការរបស់ Myolie Wu រឺអត់ទេ

នៅ​រសៀល​ថ្ងៃទី៨ខែធ្នូ​នេះ តារា​សម្តែង​ហុងកុង​របស់​ក្រុមហ៊ុន TVB គឺ​លោក Bosco Wong ត្រូវបាន​គេ​ដឹងថា លោក​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ខ្សែភាពយន្ត​ថ្មី ដែលមាន​ចំណងជើង​ថា 《Women on the Breadfruit Tree》នៅឯ​ប៉េកាំង ហើយ​លោក​ក៏​ត្រូវបាន​អ្នកសារព័ត៌មាន​ចោទសួរ ទាក់ទិន​នឹង​អតីត​មិត្តស្រី​របស់លោក ដែល​នឹង​រៀបការ​ជាមួយ​មិត្ត​ប្រុស​ថ្មី​របស់​នាង​នៅ​ចុងខែ​ធ្នូ​ខាងមុខនេះ គឺ​នាង Myolie Wu។


Bosco-Wong-Linda-Chung


លោក Bosco Wong បាន​ថ្លែងថា ក្រោយពី​លោក​បានបញ្ចប់​ស្នេហ៍៨ឆ្នាំ ជាមួយ​នាង Myolie Wu កន្លងមក រហូតមកទល់ថ្មីៗនេះ លោក​និង​នាង Myolie គឺ​នៅតែ​លេង​សារ​ជាមួយគ្នា នៅពេល​ដែលមាន​ពេលទំនេរ ប៉ុន្តែ​មិនមែន​រៀងរាល់ថ្ងៃ​ទេ។ ចំណែកឯ​រឿង​ចូលរួម ក្នុង​ពិធីមង្គលការ​របស់​នា​ង​ឬ​អត់ គឺ​លោ​កនៅ​មិនទាន់​ប្រាកដ​ច្បាស់លាស់​នៅឡើយ​ទេ។


Myolie-Wu-invite-Bosco-Wong-to-join-her-wedding-01


លោក Bosco បាន​បន្ត​ឲ្យ​ដឹង​ទៀតថា នាង Myolie Wu ធ្លាប់បាន​ប្រាប់​លោក​ថា បើសិនជា​លោក​រវល់​នឹង​ការងារ មិនបាន​ទៅ​ចូលរួម គឺ​មិន​អី​នោះទេ ប្រសិនបើ​លោក​បាន​ទៅ នាង​រឹតតែ​សប្បាយចិត្ត។


Bosco-Wong-Myolie-Wu-01


ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ គេ​ក៏បាន​សង្កេតឃើញថា មាន​មិត្ត​នៅតាម​បណ្តាញ​សង្គម​មិនតិច​ទេ​បាន​បញ្ចេញមតិ​ក្រើនរំលឹក​នាង Myolie Wu ថា កុំ​ភ្លេច​ហៅ Bosco ទៅ​ចូលរួម​ក្នុង​ពិធីមង្គលការ​របស់​នា​ង​ផង កុំ​ភ្លេច​ណា! ៕


Myolie-Wu-Pre-Wedding-08



Bosco Wong ៖ មិនប្រាកដថាចូលរួមក្នុងពិធីមង្គលការរបស់ Myolie Wu រឺអត់ទេ

Post a Comment

0 Comments

Close Menu