ឧបករណ៍ចាប់សញ្ញាតូចមួយ ទទួលបានថាមពលពីរលកវិទ្យុ (Bart van Overbeeke) អ្នកវិទ្យាសាស្ត្ររបស់ប្រទេសហូឡង់ បានអភិវឌ្ឍន៍ឧបករណ៍ចាប់សញ្ញាតូចមួយបំពាក់ដោយរលកវិទ្យុរបស់វា ក្នុងការប្រើដើម្បីទាក់ទងព័ត៌មាន។
ក្រុមអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Eindhoven បានឱ្យដឹងថា បច្ចេកវិទ្យាបែបនេះ អាចជួយឱ្យឧបករណ៍ចាប់សញ្ញាអ៊ិនធឺណិតដំបូង មានការរីកចម្រើនទៅមុខក្នុងឧស្សាហកម្ម។
បន្ទះសៀគ្វីដ៏តូចខ្លាំង ដែលអាចវាស់សីតុណ្ហាភាព ពន្លឺ និងការបំពុលខ្យល់ កំពុងតែត្រូវបានដាក់ពង្រាយនៅជុំវិញទីក្រុង នៅក្នុងផ្ទះ និងការិយាល័យ ដែលមានភាពវៃឆ្លាត។
ឧបសគ្គមួយក្នុងចំណោមឧបសគ្គដ៏ធំបំផុតនោះ គឺការធ្វើឱ្យឧបករណ៍ចាប់សញ្ញាទាំងនេះមានថាមពលថ្មបានដោយសេរី។
លោកសាស្ត្រាចារ្យ Peter Baltus អ្នកដឹកនាំក្រុមស្រាវជ្រាវបាននិយាយថា៖ “យើងមិនចង់ឱ្យចំនួនរាប់រយនៃឧបករណ៍ចាប់សញ្ញាទាំងនេះនៅជុំវិញផ្ទះរបស់យើងនោះទេ ប្រសិនបើយើងត្រូវទៅផ្លាស់ប្តូរថ្មគ្រប់ពេលវេលានោះ”។
លោកបានប្រាប់ BBC ថា ឧបករណ៍ចាប់សញ្ញានេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមរបស់លោក ក្នុងការវាស់សីតុណ្ហាភាព ប៉ុន្តែឧបករណ៍ចាប់សញ្ញាថ្មីស្រដៀងគ្នានេះ ដែលអាចធ្វើការវាស់វែងពន្លឺ ចលនា និងសំណើម ក៏នឹងអាចត្រូវបានបង្កើតឡើងផងដែរ ។
ឧបករណ៍ចាប់សញ្ញានេះប្រវែងត្រឹមតែ ២ មីលីម៉ែត្រការ៉េ និងមានទម្ងន់ ១.៦ មីលីក្រាម។
មានតម្លៃទាបឧបករណ៍នេះមានអង់តែន ដែលចាប់យកថាមពលពីរ៉ោតទ័រឥតខ្សែមួយ។ វារក្សាទុកថាមពលហើយនៅពេលដែលវាមានគ្រប់គ្រាន់ វាអាចវាស់ស្ទង់សីតុណ្ហាភាព និងផ្ញើសញ្ញាទៅកាន់រ៉ោតទ័រនោះ។
ឧបករណ៍នេះនឹងអាចធ្វើប្រតិបត្តិការនៅក្រោមស្រទាប់នៃគំនូរ ប្លាស្ទិច ឬបេតុងមួយ ដែលធ្វើឱ្យវាមានភាពល្អប្រសើរបំផុត សម្រាប់ការដាក់បញ្ចូលទៅក្នុងអគារ។
វាមានតម្លៃថោក ហើយបើយោងតាមលោកសាស្ត្រាចារ្យ Baltus នោះ តម្លៃនៃបន្ទះឈីបនេះអាចនឹងមានប្រហែលជាមានតម្លៃត្រឹមតែ ២០ សេន៕
បន្ទះឈីបតូចមួយទទួលបានថាមពលពីរលកវិទ្យុ
0 Comments