Ad Code

ការសិក្សា​៖ អតិផរណា​ទាប​នឹង​ជំរុញ​ប្រាក់ខែ​របស់​កម្មករ​នៅលើ​ពិភពលោក​ឲ្យ​កើនឡើង​រយៈពេល ៣ ឆ្នាំ​

​    ​ការស្ទង់មតិ​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សេដ្ឋកិច្ចពិភពលោក​ដែល​យឺត​នេះ ហាក់ដូចជា​នឹង​ទទួលបាន​នូវ​ការជំរុញ​មួយ​ពី​តម្រូវការ​អ្នកប្រើប្រាស់​កាន់តែខ្លាំង នៅ​ឆ្នាំក្រោយ​នៅពេលដែល​អតិផរណា​ទាប​បាន​ជំរុញ​តម្លៃពិត​ប្រាកដ​នៃ​ការឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​ទៅដល់​កម្រិត​ខ្ពស់ ៣ ឆ្នាំ​នោះ​។​

​    ​

​    ការសិក្សា​ដោយ​ក្រុមហ៊ុន​ធនធានមនុស្ស Korn Ferry Hay Group បាន​បង្ហាញថា ការដាំ​ក្បាល​ចុះ​នៅក្នុង​តម្លៃ​ប្រេង​បាន​ជំរុញ​អតិផរណា​ឲ្យ​ធ្លា​ក់ទាប​យ៉ាងខ្លាំង និង​មានន័យថា ប្រាក់ខែ​ពិតប្រាកដ​ត្រូវបាន​ទស្សន៍ទាយ​ថា នឹង​កើនឡើង​ក្នុង​ចំនួន​មធ្យម ២.៥ ភាគរយ​នៅ​ទូទាំង​ពិភពលោក នៅក្នុង​ឆ្នាំ ២០១៦ ។​

​    ​

​    លោក Benjamin Frost អ្នកពិគ្រោះ​យោបល់​ម្នា​ក់នៅ Hay Group ដែល​ត្រួតត្រា​មើល​សំណុំ​ទិន្នន័យ​ប្រាក់ខែ​របស់ខ្លួន​បាន​និយាយថា ប្រាក់​ឈ្នួល​ដែល​មានតែ​ឈ្មោះ​បាន​កើនឡើង ៤.៩ ភាគរយ​នៅ​ទូទាំង​ក្រុមហ៊ុន និង​អង្គការ​ចំនួន​២៤,០០០ នៅ​ទូទាំង​ពិភពលោក នោះ​គឺ​ស្រប​ជាមួយនឹង​បណ្ដា​ឆ្នាំ​ថ្មីៗ​នេះ​។ ប៉ុន្ដែ​ការធ្លាក់ចុះ​នៅក្នុង​អតិផរណា​បាននិងកំពុង​តែ​ដាក់​ប្រាក់​ច្រើន​ថែមទៀត​ទៅក្នុង​ហោប៉ៅ​របស់​អ្នកប្រើប្រាស់ នៅ​ទូទាំង​ពិភពលោក​។​

​    ​

​    លោក Frost បាន​បន្ដថា អ្វីដែល​ពួកគេ​បានឃើញ​ជាច្រើន​ដើម្បី​ធ្វើ​នោះ គឺ​ការចំណាយ​នូវ​ប្រាក់​នោះ ហើយ​ក្រុមហ៊ុន​ទាំងឡាយ​ជាទូទៅ​មិន​បានធ្វើ​អាក្រក់​ណាមួយ​នោះដែរ​។ ពួកគេ​បាន​ចែក​រំ​ឡែក​នូវ​ក្ដី​ស្រឡាញ់គ្នា​ជាមួយនិង​ប្រាក់ខែ​ដែល​បាន​ឡើង​នេះ និង​មាន​ក្ដី​សង្ឃឹមថា ប្រាក់​នេះ​នឹង​វិលត្រឡប់​ទៅរក​កាបូប​ដាក់​ប្រាក់​របស់​ពួកគេ​ម្ដងទៀត​។​

​    ​

​    ការសិក្សា​បានបង្ហាញ​ថា កម្មករ​អាមេរិក​បាន​ស្ថិតនៅលើ​ចរន្ដ​នៃ​ការដំឡើង​ប្រាក់ខែ ៣.០ ភាគរយ​នៅពេល​ចាប់ផ្ដើម​ឆ្នាំ​២០១៦ ដែល​បណ្ដាល​ឲ្យ​កើតមាន​ការដំឡើង ២.៧ ភាគរយ​នៅក្នុង​ប្រាក់​ឈ្នួល​ពិតប្រាកដ នៅពេល​យកមក​គិត​នូវ​អតិផរណា​ប្រចាំឆ្នាំ ដែល​បានរៀបចំ​គណនា​ប្រហែល ០.៣ ភាគរយ​នៅក្នុងពេល​ជាមួយគ្នានេះ​។​

​    ​

​    នៅ​ប្រទេស​អង់គ្លេស ប្រាក់​ឈ្នួល​របស់​កម្មករ​បាន​ឡើង ២.៥ ភាគរយ និង​អតិផរណា ដែល​បាន​គណនា​មានតែ ០.២​ភាគរយ មានន័យថា​កម្មករ​អង់គ្លេស​ស្ថិតនៅលើ​ចរន្ដ​សម្រាប់​កំណើន​ប្រាក់ខែ​ពិតប្រាកដ​ខ្លាំង​ជាង​កំណើន​មធ្យម ២​ភាគរយ ដែល​គេ​បាន​រំពឹងទុក​សម្រាប់​និ​យោ​ជិ​កនៅ​ប្រទេស​អឺរ៉ុប​ខាងលិច​នេះ​។​

​    ​

​    ធនាគារកណ្ដាល​ទាំងឡាយ​ដូចជា ធនាគារ​របស់​ប្រទេស​អង់គ្លេស​ជាដើម កំពុងតែ​តាមឃ្លាំមើល ប្រសិនបើ​ការធ្លាក់ចុះ​នៅក្នុង​អតិផរណា​បណ្ដាល​ឲ្យ​ប្រាក់ខែ ដែល​ទាប​បាន​ឡើង​នៅក្នុង​ក្របខណ្ឌ​សាច់ប្រាក់​នោះ និង​កាត់បន្ថយ​សេចក្ដីត្រូវការ​សម្រាប់​ដំឡើង​អត្រា​ការប្រាក់​ពី​កម្រិត​ទាប​បំផុត​របស់​ពួកគេ​នោះ​។​

​    ​

​    ការសិក្សា​នេះ​ត្រូវបាន​ដកស្រង់​ចេញពី​ទិន្នន័យ​របស់​ក្រុមហ៊ុន និង​អង្គការ​នានា​នៅក្នុង ១១០ ប្រទេស​។ ការទទួលបាន​ប្រាក់ខែ​ពិតប្រាកដ​ច្រើន​បំផុត នៅតាម​តំបន់​ត្រូវបាន​គេ​រំពឹងថា នៅ​អាស៊ី​ជា​កន្លែង​ដែល​កម្មករ​នៅ​ប្រទេស​ចិន​ទំនងជា​នឹង​បានឃើញ​កំណើន ៦.៣ ភាគរយ​នៅក្នុង​ឆ្នាំ ២០១៦ នៅពេលដែល​តម្រូវការ​កើនឡើង​ចំពោះ​កម្មករ​ជំនាញ បើទោះបីជា​មានការ​បង្អ​ង់​ល្បឿន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ក៏ដោយចុះ​៕



ការសិក្សា​៖ អតិផរណា​ទាប​នឹង​ជំរុញ​ប្រាក់ខែ​របស់​កម្មករ​នៅលើ​ពិភពលោក​ឲ្យ​កើនឡើង​រយៈពេល ៣ ឆ្នាំ​

Post a Comment

0 Comments

Close Menu