Ad Code

លេចឮ​ដំណឹង​ថា ពលករ​ខ្មែរ​ចាក់​សម្លាប់​គ្នា​ព្រោះ​រឿង​ភ្លើង​ប្រច័ណ្ឌ​បណ្ដាល​ឲ្យ​របួស​ម្នាក់​និង​ស្លាប់

មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង ដោយសារ​តែ​មាន​លេចឮ​ពាក្យ​ថា ​មាន​ពលករ​ខ្មែរ​បាន​ចាក់​គ្នា​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះ​ជួល ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​ជួល​ពីរ​ជាន់ ក្នុងភូមិ​១ ឃុំ​ធ្នូ ស្រុក​ឧទ័យ ខេត្ត​នគរ​ស្រី​អយុធ្យា ប្រទេស​ថៃ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ បន្ទាប់ពី​បានឮ​សម្លេង​មនុស្ស​ស្រែក​ឲ្យ​ជួយ​រួចមក។


ប្រភព​ដែល​នៅ​ទី​នោះ​បាន​និយាយ​ថា ដោយសារតែ​នៅ​ម្តុំ​នេះ​មាន​ពលករ​ខ្មែរ​មួយចំនួន​បាន​មក​រស់នៅ​នឹង​បម្រើ​ការងារ​ផ្សេងៗ​ផង​នោះ ទើប​គេ​គិតថា អាច​ជា​ពួកគាត់​ឈ្លោះ​គ្នា​ហើយ​មើលទៅ​រហូតដល់​មាន​ការ​ចាក់​សម្លាប់​គ្នា​បែបនេះ លុះ​ក្រោយ​ពេល​ដែល​សមត្ថកិច្ច​ថៃ​ធ្វើការ​ត្រួតពិនិត្យ​ទើប​ដឹងថា គឺជា​ជនជាតិ​ថៃ​សោះ ដែល​បញ្ហា​នេះ​បានកើត​ឡើង​ដោយ​សារ​តែ​ភ្លើង​ប្រច័ណ្ឌ។


តាម​ការ​អះអាង​ពី​បុគ្គលិក​ដែល​បម្រើការ​នៅក្នុង​ផ្ទះ​ជួល​នេះ​បាន​និយាយ​ថា មនុស្ស​ពីរ​នាក់​នេះ​បាន​មក​ជួល​បន្ទប់​ស្នាក់នៅ​ប្រហែល​១០​ថ្ងៃ​មក​ហើយ ដោយ​គេ​បាន​ស្នាក់​នៅក្នុង​បន្ទប់​លេខ​២១០ ដោយ​ឧស្សាហ៍​ឈ្លោះ​គ្នា​ជា​ញឹកញាប់។


លុះ​នៅ​វេលា​ម៉ោង​ប្រហែល​៧ យប់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ គេ​បានឮ​សម្លេង​ឈ្លោះប្រកែក​គ្នា​មួយ​យ៉ាងខ្លាំង​នៅក្នុង​បន្ទប់​លេខ​២១០​នេះ ដែល​ជា​ទម្លាប់​របស់​ពួកគេ​ទៅ​ហើយ​បានជា មិន​មាន​អ្នកណា​ចាប់អារម្មណ៍​ទាល់តែសោះ ដោយ​នៅ​ពេល​នោះ​ក៏​មាន​សម្លេង​នារី​ស្រែក​ឲ្យ​គេ​ជួយ​ថែម​ទៀតផង។


​ប្រភព​ដដែល​បាន​បន្ថែម​ថា រហូតដល់​ម៉ោង​ ៣​ និង ​៣០​នាទី​ទៀបភ្លឺ ក៏​ស្រាប់តែ​គេ​បានឮ​សម្លេង​មនុស្ស​ប្រុស​ម្នាក់​ស្រែកហៅ​ឲ្យ​ជួយ នៅ​ចំ​ពីមុខ​បន្ទប់​លេខ​២១០​នេះ នៅពេល​ដែល​ម្ចាស់​ផ្ទះជួល និង ​អ្នក​ដែល​ស្នាក់​នៅក្នុង​បន្ទប់​ជិតខាង​ចេញ​មក​មើល ក៏បាន​ប្រទះ​ឃើញ​មនុស្ស​ប្រុស​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ថ្លុកឈាម​ខាងមុខ​បន្ទប់ គឺ​មាន​ស្នាម​ចាក់​ចំនួន​ពីរ​កាំបិត ដោយ​ចំ​ត្រង់​ដើម​ដោះ​ទាំងសងខាង បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់ ដែល​ចាំបាច់​ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ផងដែរ ព្រមទាំង​បាន​រាយ​ការណ៍​ទៅ​តម្រួត​ឲ្យ​មក​កាន់​ចំណុច​កើតហេតុ​ដើម្បី​ត្រួតពិនិត្យ​លើ​ហេតុ​ការ​នេះ​។


នៅ​ពេល​ដែល​សមត្ថកិច្ច​ចាប់ផ្តើម​បើក​បន្ទប់​លេខ​២១០ ដើម្បី​ត្រួតពិនិត្យ​ គឺ​សង្កេត​ឃើញថា​របស់របរ​នៅក្នុង​បន្ទប់​មាន​សភាព​រាយប៉ាយ ព្រមទាំង​មាន​ដិតដាម​ដោយ​ឈាម​គ្រប់កន្លែង​ដោយឡែក​នៅ​លើ​គ្រែ​ដេក គេ​បាន​ប្រទះឃើញ​សព​នារី​វ័យក្មេង​ម្នាក់​ដេក​ស្លាប់​ក្នុង​សភាព​គ្មាន​សម្លៀកបំពាក់​អ្វី​ក្រៅពី​លី​អូ​ ពណ៌​ខ្មៅ ​មួយ​នៅ​ជាប់​នឹង​ខ្លួន​តែប៉ុណ្ណោះ ដោយមាន​ស្នាម​ចាក់​ចំ​កណ្តាល​ដើម​ទ្រូង ព្រមទាំង​ស្នាម​មុខកាំបិត​ពេញ​រាងកាយ។


បន្ទាប់ពី​សមត្ថកិច្ច​ថៃ បាន​ធ្វើការ​ស្រាវជ្រាវ​រួចមក​ទើប​ដឹង​ថា ជន​ទាំងពីរ​នាក់​គឺជា​ជនជាតិ​ថៃ​ដោយ​ភាគី​ខាង​ប្រុស​មានឈ្មោះ កុ​ម៉ុ​ន កេ​ត​ឆោម អាយុ​៣០​ឆ្នាំ រស់នៅ​ឃុំ​ឆាន​ណា ស្រុក​ស្នៅ ខេត្ត​នគរ​ស្រី​អយុធ្យា ដោយឡែក​នារី​វ័យក្មេង​នេះ​គេ​គ្រាន់តែ​ដឹង​ថា នាង​មាន​អាយុ​២០ឆ្នាំ ជា​និស្សិត​នៃ​វិទ្យាល័យ​មួយ​កន្លែង ក្នុង​ខេត្ត​នគរ​ស្រី​អយុធ្យា ចំណែក​អាស័យ​ដ្ឋាន​របស់​នាង​គឺ​រស់នៅ​ក្នុងស្រុក​ប្រាក់​ខូ​ន​ឆ័យ ខេត្ត​បុរី​រ៉ាំ។


បច្ចុប្បន្ន​ សព​ត្រូវ​បាន​ក្រុម​តម្រួត​ថៃ​រក្សាទុក​ ដើម្បី​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ រីឯ​បុរស​ដែល​រង​របួស គឺ​កំពុង​សម្រាក​នៅក្នុង​មន្ទីរពេទ្យ ដោយ​គ្រាន់តែ​គេ​ដឹង​ថា ករណីនេះ​អាច​កើតមានឡើង​ដោយសារ​ភ្លើង​ប្រច័ណ្ឌ ហើយ​ដើមហេតុ​យ៉ាងណា​នោះ​គឺ​យើង​នៅ​មិនទាន់​ទទួល​បាន​នៅឡើយ៕



លេចឮ​ដំណឹង​ថា ពលករ​ខ្មែរ​ចាក់​សម្លាប់​គ្នា​ព្រោះ​រឿង​ភ្លើង​ប្រច័ណ្ឌ​បណ្ដាល​ឲ្យ​របួស​ម្នាក់​និង​ស្លាប់

Post a Comment

0 Comments

Close Menu