Ad Code

ឆែក​ផ្ទះ​ឈ្មួញកណ្ដាល​ក្រុង​បាត់ដំបង​លួច​នាំចូល​សំបក​កង់​រថយន្ត​រំលោភ​លើ​កម្ម​សិទ្ធ​បញ្ញា​

បាត់ដំបង ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ  និង​ព្រះរាជអាជ្ញា​អម​តុលាការខេត្ត​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី ០៩ ធ្នូ ឆ្នាំ ២០១៥ បាន​ឆ្មក់​ចូល​ឆែកឆេរ​លំនៅដ្ឋាន​លេខ ១៧ ផ្លូវជាតិ​លេខ ៥​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដើម្បី​រឹបអូស​សំបក​កង់​រថយន្ត​ម៉ាក IRC ដែល​ឈ្មួ​ញ​លួច​នាំចូល​រំលោភ​លើ​កម្ម​សិទ្ធ​បញ្ញា​របស់​ក្រុមហ៊ុន គង់​ងួន​គ្រុប។


នគរ​បា​ល​រាយការណ៍​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ មាន​ឈ្មួញ​លួច​នាំចូល​សំបក​កង់​រថយន្ត​ម៉ាក IRC មិន​បង់ពន្ធ​មក​លក់​ចែកចាយ​រំលោភ​លើ​កម្ម​សិទ្ធ​បញ្ញា​របស់​ ក្រុមហ៊ុន​គង់ ងួន​ដែល​នាំចូល​ផ្ដាច់មុខ។


ដោយសារ​មានការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់​ ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​គង់ ​ងួន​បាន​ដាក់​ពាក្យបណ្ដឹង​មកកាន់​នគរបាល​ប្រឆាំង​បទល្មើស​សេ​ដ្ឋកិច្ច​ក្រសួងមហាផ្ទៃ។


ក្រោយពី​បាន​ពិនិត្យ​លើ​ពាក្យបណ្ដឹង​រួច លោក​ឧ​ត្ត​ម​សេនីយ៍ ជា សុ​មេធី អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេ​ដ្ឋ​កិច្ច​ក្រសួងមហាផ្ទៃ​បាន​ចាត់​បញ្ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ឡុង ស្រេង និង​មន្ត្រី​ជំនាញ​ចុះទៅ​ខេត្តបាត់ដំបង ដើម្បី​សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​តុលាការខេត្ត ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្ដែង​ក្នុង​លំនៅ​ដ្ឋាន​លេខ ១៧ ផ្លូវជាតិ​លេខ ៥ សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង។


ក្នុង​ការ​ឆែកឆេរ​នេះ​សមត្ថកិច្ច​បាន​រឹបអូស​សំបក​កង់​រថយន្ត​ម៉ាក IRC ចំនួន ១២៦ សំបក និង​ពោះវៀន​កង់​ចំនួន​៦៣០ ដូច​ការ​ប្ដឹង​របស់​ក្រុមហ៊ុន​មែន។ ជា​មួយ​គ្នា​នេះ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ឈ្មោះ តាន់ គីម​ឡុង មក​ធ្វើកា​រសាកសួរ​ផងដែរ។


បច្ចុប្បន្ន​នគរបាល​សេ​ដ្ឋកិ​ច្ច​ក្រសួងមហាផ្ទៃ​ បាន​ប្រគល់​ផ្ទះ​ឈ្មោះ តាន់ គីម​ឡុង និង​វត្ថុ​តាង​ដែល​រឹបអូស​បាន​ទៅ​ឲ្យ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេ​ដ្ឋ​កិច្ច​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕


T-12-09-15-i-fullT-12-09-15-ii-fullT-12-09-15-iii-full



ឆែក​ផ្ទះ​ឈ្មួញកណ្ដាល​ក្រុង​បាត់ដំបង​លួច​នាំចូល​សំបក​កង់​រថយន្ត​រំលោភ​លើ​កម្ម​សិទ្ធ​បញ្ញា​

Post a Comment

0 Comments

Close Menu