បន្ទាយមានជ័យ ៖ មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តបន្ទាយមានជ័យដឹកនាំដោយលោក អ៊ិម ណុយ អនុប្រធានមន្ទីរកាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥បានធ្វើការចុះត្រួតពិនិត្យជាក់ស្តែង នៅ ទីតាំងផលិតទឹកសុទ្ធ និងទឹកកកមួយកន្លែងដែលស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលរងការចោទប្រកាន់ថា គ្មានច្បាប់ អនុញ្ញាត និងគ្មានអនាម័យ ព្រមទាំងម្ចាស់ជាជនជាតិវៀតណាមផងនោះ។
ការចុះត្រួតពិនិត្យទីតាំងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះម្ចាស់ទីតាំងមានឈ្មោះប៉ាន់ គីមហៀម ហើយបើតាមការឲ្យដឹងពីម្ចាស់ទីតាំងនេះដែរ បានឲ្យដឹងថា បានផលិត ទឹកសុទ្ធ និងទឹកកកនេះរយៈពេល១ខែមកហើយ ម៉ាកសញ្ញា U Vដោយបានស្នើសុំច្បាប់ទៅតាមច្រកចេញចូលតែមួយ ដែលឆ្លងកាត់មន្ទីរខេត្ត និងក្រសួង តែក្រសួងឧស្សាហកម្មពុំទាន់សម្រេចឲ្យនៅឡើយ។
ជាមួយនឹងការចុះត្រួតពិនិត្យនេះលោក អ៊ិម ណុយ អនុប្រធានមន្ទីរបានឲ្យដឹងថា បើតាមការពិនិត្យឃើញថា ទីតាំងផលិតទឹលសុទ្ធនេះ ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងត្រឹមត្រូវតាមបទដ្ឋានអនាម័យ តែបើម្ចាស់ផលិតទឹកសុទ្ធនេះអនុវត្តតាមស្តងដារបច្ចេកទេស ដែលបានកំណត់និងបានទទួលច្បាប់អនុញ្ញាតរយៈពេល២ខែទៀត។
សូមបញ្ជាក់ផងដែរថា ទាក់ទងនិងបញ្ហាសិប្បកម្មផលិតទឹកសុទ្ធ និងទឹកកកអនាម័យដែលមាន ឈ្មោះថា U Vដែលមានម្ចាស់ជាជនជាតិវៀតណាម ខាងលើត្រូវបានគេរិះគន់ថា ជាទីតាំងផលិតទឹកកក និងទឹកសុទ្ធគ្មានច្បាប់អនុញ្ញាត គ្មានស្តង់ដារអនាម័យ ហើយពេលពេលមានអ្នកសារព័ត៌មានមួយក្រុមបានចុះយកព័ត៌មាន ត្រូវបានម្ចាស់ទីតាំងនោះចេះប្រមាថ និងហាមមិនឲ្យមានការចុះយកព័ត៌មាននៅទីតាំងរបស់ខ្លួន៕
ទីតាំងផលិតទឹកសុទ្ធដែររងការចោទប្រកាន់ថា គ្មានច្បាប់អនុញ្ញាតត្រូវបានមន្ត្រីជំនាញចុះត្រួតពិនិត្យ






0 Comments